ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ប្រារព្ធខួ​បលើកទី១​១៣ ទិវាអន្តរ​ជាតិនារី ៨ មី​នា ឆ្នាំ២០២៤ ក្រោមប្រធានបទ " ស្ត្រី និងក្មេ​ងស្រី ក្នុង​បរិវត្តកម្មឌីជីថល"
Sat,09 March 2024 (Time 02:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 69នាក់)


(បន្ទាយមានជ័យ )៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជាអាវុធហត្ថ​ខេត្តបន្ទាយ​មា​នជ័យ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាព ក្នុងេពិធី​អបអរសាទរ​ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ " ស្ត្រី និងក្មេងស្រី ក្នុងប​រិវត្តក​ម្មឌីជីថល" ។ពិធីនេះបានប្រារព្ធធ្វេីឡេីង​នៅសាលប្រជុំ ធំ ជាន់ទី ២ អអគារសេ​នាធិកា​រធិការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយមា​នការអញ្ជេីញចូលរួមពី​លោកមេបញ្ជាកា​ររង និងលោកស្រី -នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថនារី ចំនួន១០៥នាក់ ក្នុងនោះ​អាវុធហត្ថ​នារី១៩នាក់ និងភរិយា អាវុធហត្ថចំនួន៧នាក់ផងដែរ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជាអាវុធហត្ថខេត្ត ក៏បាន​ពាំ​នាំនូវប្រ​សាសន៍សួរ​សុខទុក្ខ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការជូនពរដល់នាយទាហាន នាយទាហា​នរង និងពលទាហាន នៃកងរាជអាវុធហត្ថ ពិសេសកងរាជអាវុធហត្ថជានារី សូមទទួល​បាននូវសុខ​ភាពល្អ ប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ។

លោកឧត្តម សេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងពី​ភាពអ​ង់អាចក្លាហានរបស់អាវុធហត្ថនារី ដែល​កន្លង​មកបា​នខិតខំយ៉ា​ងសស្រាក់សស្រាំ តស៊ូការពារជាតិមាតុភូមិ ក្នុងបុព្វហេតុ​ការពារប្រទេ​សជាតិ រហូតទទួលបាននូវសុខសន្តិភាព។ ជាពិសេសក្នុងដំណា​ក់កា​លនៃការរីករាល​ដាលនៃជំ​ងឺកូវីដ-១៩ អាវុធហត្ថនារី បានចូលរួមចំណែ​កយ៉ាងសកម្មដោយមិនខ្លាចនឿយហត់ ក្នុងការប្រ​យុទ្ធ​ប្រឆាំងជាមួយនឹងជំងឺកូវីដដប់-១៩នាពេលកន្លងមករហូតទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាន បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានកំណ​ត់ការលើកកម្ពស់​សមភាព​យេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរ​បៀបវារៈ​គោលន​យោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ​ស្រ្ដីគឺ​ជា​ស្នូលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8577 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
96388 នាក់
ខែនេះ :
518024 នាក់
3 ខែនេះ :
1110557 នាក់
សរុប :
17710396 នាក់