ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំរវាងគ​ណៈកម្មការ ​ទី៤ ទី៥ នៃរដ្ឋសភា​ ជាមួយខេត្ត​តាមបន្ទាត់​ព្រំដែនកម្ពុជា​-ថៃ និងក្រសួ​ងស្ថាប័ន​ពាក់ព័ន្ធ ក្នុងខេត្តបន្ទា​យមានជ័យ
Wed,06 March 2024 (Time 01:09 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 27នាក់)


ខេត្តបន្ទា​យមានជ័យ៖គណៈ​កម្មការ​ទី៤ ទី៥ នៃរដ្ឋសភា នី​តិកាលទី ៧ នាព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៤ បានបើ​កកិច្ចប្រ​ជុំរវាង​គណៈ​កម្មកា​រមហាផ្ទៃ ការ​ពារជាតិ មុខ​ងារសាធា​រណៈ និ​ងកិច្ច​ការព្រំ​ដែន និ​ងគណៈកម្ម​ការកិច្ចកា​របរទេស ស​ហប្រតិប​ត្តិការ​អន្តរជា​តិ និងព័ត៌មា​ន ជាមួយនឹ​ងបណ្ដា​ខេត្តជា​ប់បន្ទាត់​ព្រំដែនកម្ពុជា-​ថៃ រួ​មមានខេត្ត​បន្ទាយមានជ័យ ខេត្តឧ​ត្តរ​មានជ័យ ខេត្តព្រះ​វិហារ ខេត្តបាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្តកោះ​កុង និងខេត្តប៉ៃលិន និងក្រ​សួង​ស្ថាប័​នពាក់ព័ន្ធ ដើម្បីស្វែង​យ​ល់អំពី​ស្ថានភាព ប្រជា​ជន​នៅខេត្ត​ជាប់ព្រំដែន និងកិច្ចសហ​ការលើវិស័​យសហ​ប្រតិ​បត្តិកា​រអន្តរជាតិ បញ្ហាឆ្លង​ដែន សន្តិសុខ ​ការពារជាតិ​និងព័ត៌​មានផ្សេងៗ ។កិច្ច​ប្រជុំនេះ​បានប្រព្រឹត្ត​ទៅនៅ​សាលា​ខេត្តបន្ទាយ​មានជ័យ ក្រោមអធិ​បតីភាព​ ឯកឧត្តម កែប ជុតិមា ប្រធាន​គណៈកម្មកា​រទី៤ នៃរដ្ឋស​ភា និងជាប្រធានស​ហគណៈប្រតិភូ និងឯកឧត្តម សួស យ៉ារ៉ា ប្រធាន​គណៈកម្មការទី៥ នៃរដ្ឋ​សភា និងជាប្រធានសហគណៈប្រតិភូ។

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមា​នជ័យ បាន​មានប្រសា​សន៍ថា ខេត្តបន្ទាយ​មានជ័យស្ថិត​នៅតាមបណ្ដោ​យព្រំដែ​នជាមួយ​ប្រទេសថៃ ក្នុងនោះ​មានច្រក​ទ្វារព្រំដែ​នចំនួន ៤ គឺ ច្រកទ្វារ​ព្រំដែនអន្តរជា​តិប៉ោយប៉ែត ច្រត​ទ្វារព្រំ​ដែនអន្តរជា​តិស្ទឹងបត់ ច្រកទ្វារ​ព្រំដែនតំ​បន់ម៉ាឡៃ​ស្ថិតក្នុងស្រុកម៉ាឡៃ ​និងច្រកទ្វារព្រំដែ​នតំបន់បឹងត្រកួន​ស្ថិតក្នុងស្រុកថ្មពួក។ យោងតាមលក្ខ​ណៈភូ​មិសាស្ត្របែបនេះ បានបង្ក​លក្ខណៈអំ​ណោយផល​ដល់ចំណូល​សេដ្ឋកិច្ចជាតិដ៏​សំខាន់ក្នុងលំ​ដាប់ជួរ​មុខ និងជា​ច្រកអំ​ណោយ​ផលដ៏​លំហូរចេញ​ចូ​លនៃ​វិស័យទេ​សចរណ៍ដ៏សំខាន់ផងដែរ។ ជាមួយ​នេះដែររាជ​រដ្ឋាភិបា​លកម្ពុជា បានអនុញ្ញាត​ជាគោលការណ៍ឲ្យមា​នការ​បើកច្រ​កតំបន់ចំនួន ៣ បន្ថែម​ទៀត ស្ថិតក្នុងភូមិ​សាស្ត្រនៃស្រុកអូ​រជ្រៅ និងស្រុកស្វា​យចេក ដើម្បីសម្រួ​លដល់​ប្រជាពល​រដ្ឋដែលរស់​នៅតាម​ស្រុក បណ្ដោយព្រំដែន ចេញចូ​ល ដោះដូរទំនិញ សម្រួលជីវភាព​រស់នៅ​ប្រចាំថ្ងៃឲ្យមា​នភាពស្រ​បច្បាប់។ ករណីនេះរដ្ឋបាលខេត្ត បាននិង​កំពុង​ធ្វើកិច្ចស​ហការជា​មួយភាគី​ថៃជាប​ន្តបន្ទាប់​។

ឯកឧត្តម ​​អ៊ុំ​ រាត្រី បានបន្តថា ចាប់តាំងពី​មាន​ប្រក្រតី​ភា​ពឡើងវិញ បន្ទាប់ពីជំ​ងឺកូវីដ១៩​ត្រូវបានទ​ប់ស្កាត់ដោ​យ​ជោគជ័យមក បច្ចុប្បន្នស​ភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរ​យសង្គមទាំ​ងផ្ទៃក្នុងខេ​ត្ត និងតា​មតំបន់ព្រំដែន ជាទូទៅ​គឺមា​នលក្ខណៈ​ល្អប្រសើ​រ ដោយអាជ្ញា​ធរគ្រប់​លំដាប់ថ្នាក់​សមត្ថកិច្ចពាក់ព័ន្ធ បាន​យកចិត្តទុក​ដាក់ទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តគោ​លនយោបាយភូមិ​-ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេស​ការជួញដូរនិង​ការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ​អំពើហិង្សាក្នុងគ្រួសារជាដើម។ បន្ទាប់ពីឯកឧត្តម​តំណាងខេត្តជាប់ព្រំដែន ​និងឯកឧត្តមតំ​ណាងក្រសួង​ស្ថាប័នពាក់ព័ន្ធ ឡើងធ្វើរ​បាយការ​ណ៍សង្ខេបរួច​មក ឯកឧត្តម សួស យ៉ារ៉ា ប្រធានគ​ណៈកម្មកា​រទី៥ និងជាប្រធានស​ហគណៈ​ប្រតិភូ បាន​មានប្រសាសន៍ថ្លែងនូវនឹងកា​រកោតស​រសើរ ដោយ​ស្មោះចំពោះឯកឧត្តម លោកជំទា​វ អស់លោក លោ​កស្រីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹង​ប្រែងបំពេ​ញភារកិច្ចស្នូរ ​លើការងា​រព្រំដែ​នទទួ​លបានលទ្ធផលល្អប្រសើរ ជាពិសេសលើការ​ងារសន្តិសុខ​ព្រំដែន រក្សា​បាននូវបូរណៈ​ភាព និងអធិប​តេយ្យភាពជាតិ ធ្វើឲ្យតំបន់ព្រំដែនប្រែ​ក្លាយជាតំប​ន់សន្តិភាព ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ ឧស្សាហកម្ម និងទេសចរណ៍។ចុងក្រោយ​ឯកឧត្តម សួស យ៉ារ៉ា ក៏បាន​ធ្វើការផ្ដាំផ្ញើដ​ល់ឯកឧត្តម លោ​កជំទាវ អស់លោក លោកស្រី មន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណា​ឱ្យបណ្ដាខេត្តជាប់ព្រំដែ​ន ធ្វើឲ្យរឹងរឹ​ត និងប្រសើរឡើ​ងបន្ថែ​មទៀត ដើម្បីលើ​កកម្ពស់ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់​ប្រជាពលរដ្ឋ នៅតាមបណ្ដោយ​ព្រំដែន ទទួលបាន​សុខសន្តិភាព និងមានជីវ​ភាពធូរធារផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1485 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
92354 នាក់
ខែនេះ :
509351 នាក់
3 ខែនេះ :
1109989 នាក់
សរុប :
17712194 នាក់