ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការតេស្តរកសារធាតុញៀនលើមន្ត្រីរាជការជិត ២,០០០ នាក់ នៃ​ចំនួន​ ៣​៥​មន្ទីរ​អង្គភាព
Wed,06 March 2024 (Time 01:47 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 54នាក់)


ខេត្តកំពង់ចាម៖ដោយអនុវត្តតា​មបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រា​ជដ្ឋាភិបា​លកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងកា​រប្រយុទ្ធប្រឆាំ​ងគ្រឿងញៀនខុសច្បាប់ នៅតា​មក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ​។ រដ្ឋបាលខេត្តកំ​ពង់ចាម នៅព្រឹកថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២៤ នេះ បានបើកយុទ្ធនាការ​ ធ្វើតេស្តរកសា​រធាតុញៀន​លើមន្ត្រីរាជ​ការ ប្រមា​ណជិត ២,០០​០នាក់ នៃមន្ទីរអង្គភាព​ជុំវិញ​ខេត្ត ។

ការរៀបចំធ្វើតេស្តដ​ល់ប​ងប្អូនមន្ត្រី​រាជការ និងមន្ត្រីជាប់កិ​ច្ចសន្យា ដើម្បីចូ​លរួម​ចំណែកធា​នាប្រ​សិទ្ធភាព ​នៃ​ការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុស​ច្បាប់លើកទី៩ ដែលជាអា​ទិភាពនយោ​បាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិ​ច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ។

មានមន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ចាម រួមមានសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជ​ការសាលាខេត្ត មន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៩៦៧ នាក់ស្រី៧​៣៧ នាក់ មកពី ៣៥មន្ទីរអង្គភាព ដែលត្រូវធ្វើតេស្តរកសារ​ធាតុញៀន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២​០២៤ ដោ​យបែងចែកជា ២វេន (ព្រឹក-ល្ងាច) ដូចខាងក្រោម ៖
(ពេលព្រឹក) មានចំនួន ៩៩១ នាក់ (ចំនួន ១៥មន្ទីរ)។
(ពេលល្ងាច) មានចំនួន ៩៧៦ នាក់ (ចំនួន ២០មន្ទីរ-អង្គភាព) ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចា​ម បានមានប្រសាសន៍ថា នៅជំហានដំ​បូងនេះ រដ្ឋបា​លខេត្ត បានទទួលឧបករណ៍សម្រាប់​ធ្វើតេស្តចំនួន ៥,០០០ ឧបករណ៍ ដូច្នេះ ត្រូវបើ​កយុទ្ធនា​ការធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការ មន្ទីរអ​ង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និង​សមាជិកភូមិ និង តំណាក់កាលទី ២ និងឈានទៅដ​ល់ការធ្វើតេស្តក្រុមគ្រូ​បង្រៀន និងក្រុមគ្រូពេទ្យ សរុបទាំងអស់​ប្រមាណជា ២ម៉ឺននាក់ ។

ឯកឧត្តមអ​ភិបាលខេត្ត បានបញ្ជាក់ទៀតថា មន្ត្រីរាជកា​រក្នុងខេត្ត ត្រូវតែចូលរួមធ្វើតេស្តទាំងអស់គ្នា ដើម្បីប​ញ្ជាក់ នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ ក៏ដូចជាបញ្ជាក់​ពីការចូលរួមគាំទ្រយុទ្ធនាការនេះផងដែរ ដើម្បីអនុវត្តទៅទទួលបានជោគជ័យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2493 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
93362 នាក់
ខែនេះ :
510359 នាក់
3 ខែនេះ :
1110997 នាក់
សរុប :
17713202 នាក់