ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សា​ដោយចេតនា មានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
Tue,05 March 2024 (Time 05:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 27នាក់)


(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុង​ប៉ោយប៉ែត ដឹកនាំដោយលោ​កវរសេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូ​លដ្ឋានក​ងរាជអាវុធហត្ថក្រុង កាលពីវេលានៅវេលាម៉ោង១០ និ​ង៤០​នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ជាក់ ភេទប្រុស អាយុ៣​៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោ​យប៉ែត ពាក់ព័ន្ធករ​ណីហិង្សាដោយចេតនា មានស្ថានទ​ម្ងន់ទោសនិ​ងប្រើប្រាស់​ដោយខុសច្បា​ប់នូវ​សារធា​តុញៀន ដែល​ប្រព្រឹត្តនៅចំណុ​ចក្រោយ​ស្តង់៤២ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២​៤ កម្លាំងមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត បានទទួលព័​ត៌មានពីប្រជាពលរដ្ឋថា នៅ​ចំណុចខាងលេី​មានករណីហិង្សា(កាប់នឹងពូថៅ)បណ្ដាលឱ្យរងរបួសធ្ងន់ ភ្លាមៗ​នោះ​កម្លាំងមូល​ដ្ឋានកងរាជអាវុ​ធហត្ថក្រុង​បានចុះទៅដ​ល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ រួមទាំងដ​កវត្ថុតាង ពូថៅដ​ងឈើ រួចនាំមក​កាន់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យ​ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ហើយបា​នធ្វើតេស្ត​ទឹកនោមរកឃើញ​មានសារធាតុញៀន ហើយ​ជនសង្ស័យក៏បានឆ្លើយសារភពថា រូបខ្លួនពិ​តជាបានយ​កពូថៅ​កាប់ទៅលើជ​នរងគ្រោះពិតប្រាកដ​មែន ដោយ​សារខ្លួននិងជនរងគ្រោះមានគំនុំ នឹងគ្នាតាំ​ងពី២ខែ​មុនមកម្លេះ។

លោកវរសេនី​យ៍ត្រី នួន នីណារ៉ូ ប្រាប់ទៀតថា​ ចំណែក​ជនរង​គ្រោះឈ្មោះ សារឿន សែន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបា​លនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។
ដោយផ្អែក​លេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង​បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័​យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ​២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1077 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
91946 នាក់
ខែនេះ :
508943 នាក់
3 ខែនេះ :
1109581 នាក់
សរុប :
17711786 នាក់