ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អ៊ុំ​ រាត្រី អញ្ជើញពិនិត្យកា​រធ្វើតេស្ត រកសា​រធាតុញៀនលើ​មន្ត្រីរាជកា​រ មន្ត្រីកិ​​ច្ចសន្យា និង​មន្ត្រី​ស្ម័គ្រចិត្ត ដែលបម្រើ​ការងារ នៅក្នុងរដ្ឋបាលខេត្ត ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក មន្ត្រីរា​ជ​ការ​ស៊ីវិ​លសា​លា​ក្រុង-ស្រុក
Tue,05 March 2024 (Time 01:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 26នាក់)


(បន្ទាយមានជ័យ) រដ្ឋបាលខេត្តបន្ទាយមា​នជ័យ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានរៀបចំធ្វើ តេស្ត រកសារធាតុញៀនលើមន្ត្រីរាជ​ការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដែលបម្រើការងារ នៅ ក្នុងរដ្ឋបាលខេត្ត ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក មន្ត្រីរាជការស៊ីវិលសាលាក្រុង-ស្រុក អនុវត្តតាម សេ​ចក្ដីណែនាំ របស់ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រី​នៃកម្ពុជា​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ ការធ្វើតេស្ត រក សា​រធាតុញៀនលើមន្ត្រីរាជ​ការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកធានា​ប្រ​សិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំង​គ្រឿងញៀនខុសច្បាប់ ​លើកទី៩ ដែលជាអាទិភាព នយោបាយ ដ៏ សំខាន់របស់រាជ រដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាព ការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំ​ងថ្នាក់ជាតិ ​ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកង​កម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។

សូមបញ្ជាក់ថា៖ ការធ្វើតេស្តលើមន្ត្រីរាជការទាំងអស់ ដែលមាននៅក្នុងក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សា ក្រុង ស្រុក មន្ត្រីរាជការស៊ីវិលសាលាខេត្ត មន្ត្រីរាជការ ស៊ីវិលសាលាក្រុង-ស្រុក មន្ត្រី ជាប់ កិច្ច សន្យា សាលាខេត្ត និងបុគ្គលិកស្ម័គ្រចិត្តសាលាខេត្ត សរុបចំនួន៣៦៩នាក់ ស្រី១២៣នាក់។ មន្ត្រីរាជ​ការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តសាលាខេត្ត សរុប២៤៧នាក់ ស្រី១០០នា​ក់(លទ្ធផលអវិជ្ជមានទាំង២៤៧នាក់)ពិតជាលទ្ធផលល្អជាមន្ត្រីដែលមានភាពស្អាតស្អំបម្រើប្រជាពលរដ្ឋ និងសង្គមបានល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
909 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
91778 នាក់
ខែនេះ :
508775 នាក់
3 ខែនេះ :
1109413 នាក់
សរុប :
17711618 នាក់