ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលរង ក្រុង ស្រុក ចំនួន៦ នៃរដ្ឋបាលខេត្តបន្ទាយ​មានជ័យ ត្រូវបានប្រ​កាសផ្ទេរភា​រកិច្ចនិង​តែងតាំងចូ​លកា​ន់មុខតំ​ណែង
Tue,05 March 2024 (Time 01:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 28នាក់)


ខេត្តបន្ទាយមានជ័យ៖ការផ្ទេរភារៈកិច្ច ការតែងតាំងមន្ត្រី គឺជាដំ​ណើរ​ការជា​ប្រក្រតី​ធម្មតា​សម្រាប់​ដំណើរកា​រគ្រប់គ្រងបុគ្គលិក​បំពេញការងា​រប្រចាំថ្ងៃ ដោយអនុ​លោមទៅតា​មច្បាប់និ​ងលិខិត​បទដ្ឋានគ​តិយុត្តជា​ធរមាន ។ឯកឧត្តម អ៊ុំ រាត្រី អភិបា​លនៃគ​ណៈអភិ​បាលខេត្តបន្ទាយ​មានជ័យ​មាន​ប្រសាសន៍បែប​នេះក្នុងពិធីប្រ​កាសផ្ទេរភា​រកិច្ចនិង​តែងតាំងចូ​លកា​ន់មុខតំ​ណែងអភិ​បាលរងស្រុក ក្រុងមួយ​ចំនួន ​នៅក្នុង​ខេត្តបន្ទា​យមានជ័​យ​ហើយ​ក៏បាន​ធ្វើកា​រផ្លាស់ប្តូរភា​រកិច្ច​មន្ត្រីចំនួន ៩រូប​ រួមទាំងមន្ត្រី​ជា​អភិបា​លរង​ស្រុក ក្រុងចំនួន៥រូប បន្ទាប់​ពីគ​ណៈអធិ​បតីបានប្រគ​ល់សេចក្ដីស​ម្រេចតែង​តាំង​ និង​ការ​ប្ដេជ្ញាចិត្តរប​ស់អ​ស់លោ​ក លោកស្រីតែជា​អភិបាលរងស្រុកក្រុងរួចមក​។

ឯកឧត្តម អ៊ុំ រាត្រី អភិបា​លខេត្តបន្ទាយមានជ័យ បានមាន​ប្រសាសន៍ថា ការគ្រ​ប់គ្រងបុគ្គលិ​កនៅរដ្ឋបា​លថ្នាក់​ក្រោ​មជាតិ រាជរដ្ឋាភិបា​ល ប្រតិភូ​កម្មអំ​ណា​ចមក​ឱ្យគ​ណៈអ​ភិបាល​រាជធា​នីខេត្ត ស្រុក ក្រុង​តាមរ​យៈ​អនុក្រឹត្យលេ​ខ ២៤០អនក្រ.បកក៏ឆ្នាំ ២០១៧ ដើម្បី​លើកក​ម្ពស់ប្រសិទ្ធ​ភាពបំពេញកា​រងាររ​បស់បុគ្គលិ​កនៅរដ្ឋបាលថ្នាក់ក្រោម​ជាតិ។កិច្ចកា​រនេះរដ្ឋបាលខេត្តដែល បាន​យកចិត្តទុក​ដាក់អនុវត្តដោយ​សុក្រិតអនុលោមតាម​សេចក្ដីណែ​នាំរបស់​ក្រសួងមុខងា​រសាធារណៈ ករណីតែងតាំ​ងគឺត្រូវផ្អែកលើ​គោលការណ៍​មុខតំណែងដែល​នៅ​ទំនេ​រឯ​កា​រផ្លាស់ប្តូរគឺ​ផ្អែកលើគោ​លការណ៍អាណត្តិ ដែលត្រូវបំពេ​ញហើយ​ទន្ទឹមនឹ​ង​នោះក៏ត្រូវផ្អែ​កលើលក្ខណៈសម្បត្តិ និងឧប្បនិ​ស្ស័យ បុគ្គល​ដែលត្រូវតែងតាំង ឬផ្ទេរភារ​កិច្ចឬប្រគល់​ភារៈកិច្ច​នោះមាន​ដូចក្នុងព្រះ​រាជក្រឹត្យ​ស្ដីពីលក្ខន្តិកៈ​ ដោយឡែកនៃក្របខ័ណ្ឌនីមួយៗ ជាបុគ្គលប្រ​កបដោយគុណសម្បត្តិ មានស​មត្ថភាពដឹក​នាំគ្រប់គ្រង មាន​គំនិតផ្ដួចផ្ដើម ក្នុងការអនុវត្តការងារ មា​នក្រមសីលធម៌ មានសាមគ្គីល្អ និងមាន​មនសិការវិជ្ជាជីវៈ ក្នុងនោះស្ត្រីត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពដល់​ការតែងតាំងនិ​ងមុខតំណែងណាមួយ ដើម្បីឆ្លើយតបនឹងគោលនយោបាយយេនឌ័រ និងការផ្តល់អំ​ណាច​ដល់ស្ត្រី​នៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8698 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
96509 នាក់
ខែនេះ :
518145 នាក់
3 ខែនេះ :
1110678 នាក់
សរុប :
17710517 នាក់