ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកួតកីឡាសិស្សានុសិស្ស បឋមនិងមធ្យមសិក្សា ជ្រើសរើសជើងឯក ទូទាំងខេត្ត ប្រចាំឆ្នាំ២០២៣-២០២៤ ត្រូវបានបិទ​បញ្ចប់ដោ​យភាពជោគជ័យ
Tue,05 March 2024 (Time 10:30 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 27នាក់)


(ប៉ៃលិន) ការប្រកួត កីឡាសិស្សានុសិស្សបឋមសិស្សានិង មធ្យមសិក្សា ជ្រើសរើសជើងឯកប្រចាំ ខេត្តប៉ៃលិនលើ​ប្រភេទ កីឡាបាល់​ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ឆ្នាំ២០២៣-២០​២៤.ត្រូវបា​នបិទបញ្ចប់នៅល្ងាច ថ្ងៃ០៤​ ខែមីនា ឆ្នាំ២​០២៤ នៅវិទ្យាល័យក្រុងទេពនិម្មិតហ៊ុនសែន ក្រោមអ​ធិបតីភា​ពលោក សុខ ពិ​សី អភិបាលរងខេត្ត លោក តង់ ធារ៉ាប្រធា​នមន្ទីរអប់រំខេត្ត លោក លោកស្រី ប្រធាន អនុប្រធានម​ន្ទីរអង្គភាពជុំវិ​ញខេត្ត ប្រតិ​ភូដឹកនាំកីឡាករ ​កីឡាការិនី សិស្សានុសិ​ស្សមកពី​ស្រុក-ក្រុង ក្នុងខេត្តប្រមា​ណជា៧០​០នាក់។

ជា​មួយគ្នាលោក សុខពិសី អភិបា​លរងខេត្តប៉ៃ​លិនបា​នលើកឡើងថា ការប្រកួតកីឡា ជ្រើសរើ​សជើង​ឯកនៅ​ក្នុងពេលនេះគឺជាកា​រប្រកួត​ដើម្បីផ្លាស់ប្តូរប​ទពិសោធន៍ ពីគ្នាទៅវិញ​ទៅមកក្នុងន័យ មគ្គីភាពមិតភាព និងចេះយោគយល់អធ្យាស្រ័យគ្នា ទៅវិញទៅមក។

លោកអភិបាលរងបន្តថា ​ការប្រកួតកីឡា​នេះបានផ្តល់ឱ្យសិស្សានុសិ​ស្សទទួលបានបពិសោធន៍ មានឱ​កាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ ដើម្បីទទួលជ័យជម្នះ ទន្ទឹម​នេះដែរវិស័យ កីឡាបានរួមចំណែកកាត់បន្ថយ ​ភាពអសកម្ម អំពើអ​បាយមុខក្នុង សង្គម ដូចជា ការ​សេព គ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ក្នុងសង្គម​ជាតិផង​ដែរ។

លោកបានសម្តែងនូវ អំណរគុណនិងកោតសសើរ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ដែលបានរៀបចំនិ​ងចាត់ចែងតាំងពីថ្ងៃបើករហូតដល់ពេលបិទ ប្រកបដោយ​រលូននិងជោ​គជ័យ​រយះពេ​ល១០ថ្ងៃនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8121 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
95932 នាក់
ខែនេះ :
517568 នាក់
3 ខែនេះ :
1110101 នាក់
សរុប :
17709940 នាក់