ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សិក្ខាសាលា ការគាំពារវិនិយោគនិងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ ជូនដល់​ថ្នាក់ដឹក​នាំ អាជ្ញាធ​រក្រុង ស្រុក ឃុំសង្កាត់
Mon,04 March 2024 (Time 03:16 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 30នាក់)


ខេត្តកណ្តាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានថ្លែងនៅក្នុង​សិក្ខា​សាលា នៅ​សាលាខេត្តក​ណ្តាលនាព្រឹកថ្ងៃទី០​៤ ខែមីនា ឆ្នាំ២​០២៤​ ថា៖​សិក្ខា​សាលានា​ពេលនេះ គឺបង្កើន​ការយ​ល់ដឹង ចែករំលែក ព័ត៌មាន បទ​ពិសោធន៍ និងក្របខណ្ឌគតិយុត្ត ពាក់ព័ន្ធនឹ​ង​វិស័យមូល​បត្រ ដែល​ជាឧប​​ករណ៍ហិរញ្ញវត្ថុថ្មីមួយ សម្រា​ប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ សំ​ដៅស​ហការផ្សព្វផ្សាយជាល​ក្ខណៈចម្រុះជា​ពិសេស អាជ្ញាធរមូលដ្ឋាន ដើម្បីយល់ដឹង​កាន់តែ​ច្បាស់​អំពីសកម្មភា​ពអាជីវកម្មមូលប​ត្រត្រឹមត្រូវតាម​ច្បាប់ និងសកម្មភាពអា​ជីវកម្ម មូលបត្រដែល​ខុស​ច្បាប់ ដែលអាច​ធ្វើឱ្យប៉ះពា​ល់ដល់​សេដ្ឋកិច្ចជាតិ​ ប្រយោជន៍​សាធារណៈ និ​ងខាត​បង់លុយកាក់របស់ បង​ប្អូនប្រ​ជាពលរដ្ឋ ក្រោមរូបភាពវិនិ​យោគខុសច្បាប់​ណាមួយជា​យថាហេតុ។

ឯកឧត្តមបន្តថា៖ស្រប​ពេលដែលសេដ្ឋកិច្ចជាតិមានភាពរីកចម្រើន គួបផ្សំនឹងបរិយា​កាសវិនិ​យោគ​កា​ន់តែល្អប្រសើរ រួមផ្សំនឹងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាន វិទ្យា យើងសង្កេតឃើញថា សកម្មភា​ពផ្សព្វផ្សាយ​កៀរ​គរថវិកាពីបងប្អូនប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគ ឬការជួញដូរក្នុងទីផ្សារ​មូលបត្រ ដែលគ្មានប្រភ​ពច្បាស់លាស់ ដោយសន្យាផ្ដល់ប្រាក់ចំណេញខ្ពស់ ប៉ុន្តែជាក់ស្តែង គឺជាកា​រឆបោក បាន​កើតមាន ឡើងជា​បន្តបន្ទាប់។ ជាក់​ស្តែង មានក្រុមហ៊ុន អង្គការ សមាគម និងបុគ្គ​លដែល​មានប្រជាប្រិយ ឬអ្នកជោគជ័យ​ក្នុងបណ្តាញសង្គ​មមួយចំនួនតូចបា​នឃោស​នាទាក់ទា​ញឱ្យប្រជាពលរដ្ឋចូលរួមដាក់ទុនរកស៊ីដោយផ្សព្វផ្សាយតាមFacebook, Tik Tok, Telegram ជាដើម។ល។ ដោយសន្យាផ្តល់ការប្រាក់ខ្ពស់ ក្នុងរយៈពេលខ្លី នឹងទទួលបានផលចំណេញច្រើន។តាមរយៈការផ្សព្វផ្សាយប្រកបដោយវិធីសាស្ត្រ ល្បិចទាំងនេះប្រជាពលរដ្ឋរបស់យើង ក៏ទុកចិត្ត ជា​ប់អន្ទាក់ និងបានធ្វើកា​រវិនិយោគ ហើយចុងក្រោយទើ​បដឹងថាចាញ់បោកអ្នកវិយោគិនទាំងនោះ ដោយខា​តបង់ទាំ​ងប្រាក់កាក់ និងពេល​វេលា។ដូច្នេះសិក្ខាសាលាផ្សព្វផ្សាយនាឱកាសនេះ គឺពិតជា​មានសារៈសំ​ខាន់ ក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍ និងក្របខណ្ឌគតិយុត្ត ពាក់ព័ន្ធ​នឹងវិស័យមូ​លបត្រ និងដើម្បីឱ្យអាជ្ញា​ធរមូលដ្ឋានរបស់​ខេត្ត មានការយ​ល់ដឹងកាន់តែច្បាស់ ដើម្បីបន្តធ្វើ​ការផ្សព្វ​ផ្សាយដល់​ប្រជាពល​រដ្ឋនៅ​មូលដ្ឋាន​ឱ្យយ​ល់ដឹងអំពីសកម្មភាព អាជីវកម្មមូល​បត្រត្រឹ​មត្រូវតា​មច្បាប់ និង​សកម្មភាពអាជីវ​កម្មបណ្តា​ក់ទុនរកស៊ី​ដែលខុសច្បាប់ ដែលអាចធ្វើឱ្យប៉ះ​ពាល់ដល់​សេដ្ឋកិច្ចជាតិ ប្រយោជន៍សាធារណៈ និង ខាតបង់លុយកាក់របស់បងប្អូនប្រជាពលរដ្ឋ និងអាចមា​នសមត្ថភាពធ្វើកា​របង្ការ ទប់ស្កាត់​បានទាន់ពេលវេលា ចំពោះ​ករណីកា​របោកប្រា​ស់ណា​មួយ​ពីវិនិយោគិ​នមួយ ​ចំនួនតូច ទៅ​លើប្រជាពល​រដ្ឋនៅមូ​លដ្ឋានរបស់យើង។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័​តករមូលបត្រកម្ពុជា បាន​មានប្រសាសន៍ថា​៖ ដើម្បីឲ្យសង្គមជាតិយើង សេដ្ឋកិច្ចរបស់​យើងកាន់តែរី​កចម្រើនដោយ​ចូលរួមជាមួយនឹ​ងរាជរដ្ឋាភិ​បាលកម្ពុជា ក្រោមកា​រដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ទៅតាម​គោលដៅយុទ្ធសាស្ត្រ​បញ្ចកោណ របស់រា​ជរដ្ឋាភិបា​លកម្ពុជា ។ឯកឧត្តមអគ្គនាយ​កក៏បាន​ណែនាំដល់សា​រធារណៈជនទូទៅ សូមកុំខ្លាចចំ​ពោះការវិនិ​យោគ ប៉ុន្តែត្រូវធ្វើការវិនិ​យោគដោយត្រឹមត្រូវ ដែលនឹងផ្តល់​នូវការរីក​ចម្រើន និងកំណើនហិរញ្ញវត្ថុ។ សូ​មវិនិ​យោគលើ​​ផលិតផលស្របច្បាប់​ជាមួយនឹងក្រុមហ៊ុនដែ​លទទួលបានអាជ្ញាបណ្ណ ឬការ​អនុញ្ញា​តពីអាជ្ញាធរ និយ័ត​ករមានស​មត្ថកិច្ច ហើយ​ត្រូវប្រុង​ប្រយ័ត្នចំពោះ​គម្រោងវិនិយោគ ឬការផ្សព្វផ្សាយ​ដើម្បីកៀរ​គរទុន​វិនិយោគ ដែលសន្យាផ្ដល់​នូវប្រាក់ចំ​​ណេញខ្ពស់ខុសប្រក្រតី ព្រោះការវិនិយោគ ឬការផ្សព្វផ្សាយ​ទាក់ទាញសាធារណជនឱ្យដាក់ប្រាក់បែបនេះ អាចជាការឆបោក៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8830 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
96641 នាក់
ខែនេះ :
518277 នាក់
3 ខែនេះ :
1110810 នាក់
សរុប :
17710649 នាក់