ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យ និងសមិទ្ធផលនានា ក្នុង​សាលាអ​នុវិទ្យាល័យ ​គយ ម៉ែង​ ស្រុកមង្គលបូរី
Mon,04 March 2024 (Time 12:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 40នាក់)


ខេត្តបន្ទាយមានជ័យ៖​សមិទ្ធផលនានា មួយចំនួនរួមមានបណ្ណាល័យ ខឿនដង​ទង់ជាតិ អណ្ដូងទឹក បន្ទប់ទឹក ស្ថិតនៅក្នុងអ​នុវិទ្យាល័យ គយ ម៉ែង ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់​សម្ពោធឲ្យ​ប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ។ សមិទ្ធផលទាំ​ងនេះគឺជា​អំណោយដ៏ថ្លៃថ្លា របស់លោកស្រី ប៊ុតឌី ប៊ុនយ៉ុង ហៅចំណីមេក ​រស់នៅសហរដ្ឋអាមេរិក ដែលស​រុបថវិកា​អស់ចំនួន១៣៤ ២២១ ៥០០ រៀល។

លោកស្រី ប៊ុតឌី ប៊ុនយ៉ុង ដែលជាម្ចាស់ជំនួយបានលើកឡើងថា ដោយពិនិត្យមើលឃើញពី ការខ្វះ​ខាត របស់អនុវិទ្យាល័យ គយ ម៉ែង លោកស្រីស្រឡាញ់នៃការសិក្សាផងនោះ ក៏បានចំ​​ណាយថ​វិកាផ្ទាល់ខ្លួន​កសាងនូវ​សមិទ្ធផលនានា​ ចាំបាច់ស​ម្រាប់​សិស្សានុសិ​ស្សបា​នប្រើប្រា​ស់ បាន​អាន​សៀវ​ភៅក្នុងបណ្ណាល័យ ដើម្បីបង្កើនចំណេះ​ដឹងបន្ថែមមួយកម្រិតទៀត ។

លោក ឈូ ប៊ុនរឿង ដែលជាប្រធានមន្ទីរអ​ប់រំយុវជននិងកីឡាខេត្ត រួមជាមួយលោក រ័ត្ន ដាស៊ីណង់​អភិបាលស្រុក​មង្គលបូរីបា​នមានប្រសាសន៍ ថ្លែងអរគុណ​និងកោតសរ​សើរដោយ​ស្មោះចំពោះ​សប្បុរសជន​គឺលោកស្រី ប៊ុតឌី ប៊ុនយ៉ុង ហៅចំណីមេក រស់សហរដ្ឋអា​មេរិកដែល​លោកស្រី​បានចំ​ណាយទ្រព្យធន ច្រេីនម៉ឺនដុល្លារម​កជួយដល់អនុវិទ្យាល័យ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណ​ភាព នៃការអប់រំយើងគួរដឹ​ងថា បច្ចុប្បន្ននេះបាននិ​យាយពីគុណភាពគ្រូប​ង្រៀន គឺជាកត្តា​ជោគជ័យ ក្នុងការកំណែទម្រង់វិស័យអប់​រំឲ្យក្មួយៗប្អូនៗដែល​ជាសិស្សានុសិស្ស​ដែលកំពុងសិ​ក្សាក្រេប​យកនូវចំ​ណេះបន្ថែមទៀត ។បណ្ណាល័យ ជាកន្លែងពង្រឹង ការអានតជាជង្រុកនៃចំណេះវិជ្ជា សៀវភៅ​ជាផ្កា អ្នកសិក្សា​ជាឃ្មុំ អានចម្រេីនបញ្ញា គតិជ្រះថ្លា ចំណេះដឹងមហាសាល។

ជាមួយគ្នានោះលោកឈូ ប៊ុនរឿង ក៏បានផ្តាំផ្ញើដល់លោ​កគ្រូ អ្នកគ្រូសិស្សានុសិស្សទាំងអស់ សូម​ចូលរួម​សម្អាតបរិស្ថាន នៅក្នុងសាលាឲ្យបានល្អស្អាត ជាពិសេសចូលរួមថែ​រក្សាសមិទ្ធផលនានា ក្នុងសាលាឲ្យបានប្រើប្រាស់យូរអង្វែង។ចុងក្រោយគណៈអធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយស មេដាយ​ដល់សប្បុរសជន និងបានថ្លែង​អំណរគុណបាន​សរសើរកាត់​ខ្សែបូនិងចុះសៀវភៅ​ក្រាំងមាស៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2793 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
93662 នាក់
ខែនេះ :
510659 នាក់
3 ខែនេះ :
1111297 នាក់
សរុប :
17713502 នាក់