ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សិក្ខាសាលា កិច្ចសន្ទនា អន្តរជំនឿរ ដេីម្បីសុខ​ដុមនីយកម្មសាសនា នៅកម្ពុជា ឆ្នាំ២០២៤
Fri,29 March 2024 (Time 11:43 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 18នាក់)


ខេត្តបន្ទាយមានជ័យ៖នៅសាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤​ រដ្ឋបាល​ខេត្ត បានសហការជាមួយមន្ទីរធម្មការនិងសា​សនាខេត្ត បានរៀបចំសិក្ខាសាលា កិច្ចសន្ទនា​អន្តរ​ជំនឿដើម្បីសុខដុមនីយកម្មសាសនា នៅកម្ពុជាឆ្នាំ២០២៤ ស្ដីពីសាសនា រួមគ្នាដើម្បីកិច្ចការពា​រកុមារ និងប្រឆាំងកា​រជួញដូរមនុស្ស ក្រោមអធិបតីភាព លោក យឹម សំណាង អភិបាលរងខេត្ត​តំណាងឲ្យឯកឧត្តម អ៊ុំ​ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រះឧត្តមសី​លញ្ញាណ ធុល សុធា ព្រះមេគណខេត្ត គណៈមហា​និកាយព្រះវីរៈមណី វ៉ា ចិន្ដា ព្រះមេគណខេត្តជាគណៈធម្មយុត្តិនិកា​យ។

លោក បៀវ ថាន ប្រធានម​ន្ទីរធម្មការនិងសាសនាខេត្ត បានឲ្យដឹងថា ការរៀបចំសិក្ខា​សាលាក្រោម​ប្រធានបទសា​សនិករួមគ្នាដើម្បីកិច្ចការពារកុមារនិងប្រឆាំងការជួញដូរមនុស្សនៅក្នុងឱកាសនេះ ប្រព្រឹតទៅក្រោមការឧបត្ថម្ភដោយអង្គការវើលវីសិន អង្គការអាយជីអឹមនិងអង្គការ អេម្ភៃមួយ ជាមួយរដ្ឋបា​លខេត្តមន្ទីរធម្មការនិងសាសនាខេត្ត និងគណៈកម្មការគ្រិស្តបរិស័ទខេត្តផងដែរ។ នៅ​ក្នុង​សិ​ក្ខាសាលាដ៏មានសារសំខាន់នេះ ព្រះតេជគុណតំណាងសាសនាព្រះពុទ្ធ អស់លោកលោកស្រី តំណាងគ្រិស្តបរិស័ទ អុី​ស្លាមបរិស័ទ ព្រះគង់ស៊ីអុីមក៏បា​នឡើងធ្វើប​ទអន្តរាគមន៍​ក៏បានឡើងធ្វើ​បទអន្តរាគមន៍ជុំវិញបញ្ហាកិច្ច កុមារនិងប្រឆាំ​ងការជួញដូរមនុស្សខុសច្បាប់​ខ្លឹមសារបានលើ​កឡើងគឺប្រមុខរាជរដ្ឋាភិ​បាលដឹកនាំដោយស​ម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោ​ណដំណាក់កាលទីមួយ នីតិកាលទីប្រាំពីរ នៃរដ្ឋសភាបានលើកកម្ពស់ការយល់ដឹងការជំរុញតួនាទី ស្នាក្នុងការចូលរួមកា​រអប់រំសីលធម៌គុណធ​ម៌សុជីវធម៌រីឯកូនជំនឿវិន័យធម៌របស់គ្រិស្តបរិស័ទ ក៏ដូចជាឥស្លាមសាសនា ព្រះគង់ស៊ីអុីមក្ដី បាន​រហូតដល់ការខិតខំអប់រំផ្សព្វផ្សាយផ្នែកស្មារតី និងឥរិយាបថក្នុងការរស់នៅប្រកបដោយ គុណធម៌អា​ចបញ្ជាបានរងនូវអំពើ កម្មរបស់​ថៃ សង្គ្រាមកន្លងមកអន្តរសាសនា និងកិច្ចការពារកុមារ ប្រឆាំងកា​រជួ​ញដូ​រមនុស្សឬមានការចូល​រួមពីនិកាយសាសនាធំៗ​ទាំងបីមាន ព្រះពុទ្ធសាសនា គ្រិស្តសាសនា និងឥស្លាមសាសនាបានប្រព្រឹត្តទៅដោ​យការព្រមព្រៀងគ្នា ប្រកបដោយឆន្ទៈ​រួមស្វះស្វែងរកពិធី​សាសនា ដើម្បីអប់​រំទូន្មាន ប្រៀនប្រដៅមនុស្សទាំងឡាយឲ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់ខ្លួន​ស្រឡាញ់គ្រួសា​រស្រឡាញ់អ្នកដទៃស្រលាញ់មនុស្ស មុស្សជាតិ ព្រមទាំងចេះគោ​រពជួយគ្នាទៅវិ​ញទៅមក កសាងនូវអំពើអាក្រក់លើអ្នកដទៃដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។

នាឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត ការ​សម្ដែងការអរគុណ និងកោត​សរសើរដោ​យស្មោះចំពោះអង្គការទាំងបី ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការការពារកុមារ ការជួញដូរមនុ​ស្សខុ​សច្បាប់ផ្សេងផ្សេងទៀតម្យ៉ាងវិញ​ទៀតក៏សូមធ្វើការផ្ដាំផ្ញើដល់​សាសនិកទាំងអស់ ត្រូវមានការ​ប្រុង​ប្រយ័ត្ននិង​ជ្រួតជ្រាបអំពីការរក្សាសន្តិភាពមិនត្រូវឲ្យអ្នកក្រៅមកចូល កម្ពុជាជាកន្លែងបង្កនូវភាព​ក៏ជួញដូរមនុស្ស ជាក់ស្តែងយើងសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជាយើងអត់មា​នការជួញដូរម​នុស្ស​ បោកប្រាស់តាមប្រព័ន្ធអនឡាញផងដែរ បានធ្វើឲ្យអាប់​ឱនកិត្តិយសរ​ងទុក្ខលំបាក​វេទនា ហើយម្យ៉ាងវិញទៀត ត្រូវបានគេបោកប្រាស់ជួញដូរកម្លាំងពលកម្មទាំងមនុស្ស តូចធំទាំង បុរស​ស្ត្រីកុ​មារចំ​ណាកស្រុកដោយខុសច្បាប់ ដោយពុំបានទទួលនូវប្រាក់កម្រៃទាំងអស់ នេះបានក្លាយ​ទៅជាបន្ទុកដ៏ធ្ងន់ធ្ងរធ្លាក់មកលើរាជរដ្ឋាភិបាលដែលត្រូវស្វះស្វែងរកគ្រប់វិធីសាស្ត្រនៃការដោះស្រាយដើម្បីអាយុជីវិតប្រជាពលរដ្ឋរបស់យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
688 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48395 នាក់
ខែនេះ :
506828 នាក់
3 ខែនេះ :
1046687 នាក់
សរុប :
17641780 នាក់