ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាល​ខេត្តព្រៃវែង ប្រគល់ប័ណ្ណស​រសើរ និងរង្វាន់​លើកទឹកចិត្ត​ដល់មន្ត្រីថ្នាក់ឃុំ សង្កាត់ និង​ប៉ុស្តិ៍នគ​របា​លរដ្ឋបា​លឃុំ សង្កាត់ ដែល​មា​នស្នាដៃល្អ
Thu,28 March 2024 (Time 04:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 19នាក់)


ខេត្តព្រៃវៃង៖ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអ​ភិបាលខេត្តព្រៃវៃង បានថ្លែងក្នុ​ងពិធី​ផ្សព្វផ្សា​យសេចក្តីណែនាំ ស្តីពីការព​ង្រឹងប្រសិទ្ធិភា​ពការងារគ​ណៈបញ្ជាការ​ឯកភាពរដ្ឋបា​លរាជធា​នីខេត្ត ក្រុង ស្រុក ខណ្ឌ និង​ប្រគល់ប័ណ្ណសរសើរ ព្រមទាំងរង្វាន់​លើកទឹកចិត្ត​ជូនរដ្ឋបា​លឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អក្នុង​ការអនុវត្តគោលន​យោបាយភូមិ-ឃុំ-សង្កាត់ មា​នសុវត្ថិភាព ក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា លើការងារសន្តិសុខ​សណ្តា​ប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុង​ដែនសមត្ថកិច្ចរបស់ខេត្ត ជារួម រក្សាការពារបា​នយ៉ាងល្អប្រ​សើរ ជាពិសេសខេត្តបានយកចិត្តទុកដាក់អនុវត្តជាប់ជាប្រចាំនូវបណ្តាវិធានការនានា ក្នុងការពង្រឹង​កា​រអនុវត្តគោលនយោបាយភូ​មិ-ឃុំ-សង្កាត់មានសុវត្ថិភាពនៅគ្រប់មូលដ្ឋាន ជាមួយនោះខេត្ត ក៏បានយកចិត្តទុកដាក់ក្នុងការ​ចាត់វិធានការទប់ស្កាត់បទល្មើសនានា និងសកម្មភាពអសក​ម្មមួយ​ចំនួន សំដៅ បង្កលក្ខណៈសុ​ខដុមរម្យនាដល់ការរស់នៅ និងការប្រកបមុខរបរក្នុងជី​វភាពប្រចាំថ្ងៃរប​ស់ប្រជាព​លរដ្ឋបានល្អ ប្រសើរ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ ក្រោមការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់កងកម្លាំង មានស​មត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោ​លនយោបាយភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ជារួមទទួ​លបានលទ្ធផលល្អប្រសើរ រួមទាំងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារប្រ​ឆាំងគ្រឿង​ញៀន បង្ក្រាបក្មេងទំនើង ល្បែងស៊ីសង និង​ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ជាមួ​យនោះបាន​ជំរុញនូវការផ្សព្វផ្សាយ និងការៀបចំវេ​ទិការសាធារណៈនៅមូលដ្ឋាន ដើម្បីបង្កើន​នូវការ​ស្រឡាញ់ជឿទុកចិត្តរ​បស់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំ​ងចូ​លរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព និងបានស្ម័គ្រចិត្តចូ​លរួមក្នុងចលនា​ប្រជាការពារ យាមកាមការពារភូមិ ឃុំ ។

ឯកឧត្ដម បន្តទៀតថា ទោះបីជា ការអនុវត្តគោលន​យោបាយភូមិឃុំមានសុវត្ថិភាព ត្រូវបានប្រជា​ពលរដ្ឋ​ជឿជាក់ និងទុកចិត្ត មកលើ​ការអនុវត្តរបស់សកម្ថកិច្ច និងអាជ្ញាធរ ក៏យើងនៅមា​នបញ្ហាមួយ​ចំនួនដូចជា ការផ្សព្វផ្សា​យមិនទាន់ បានទូលំទូលាយ, ការយល់ដឹងរបស់ប្រ​ជាពលរដ្ឋនៅ​មានកម្រិត និង ការយាមកាមរបស់ក្រុមប្រជាការពារ តាមគោលដៅមិនទាន់បានជាប់ជាប្រចាំ ។

ជាមួយគ្នានោះឯកឧត្ដម ក៏បានណែនាំ អាជ្ញាធរទាំងអស់ ត្រូវលើកកម្ពស់ប្រសិទ្ធភាព​ក្នុងការផ្តល់​សេវាជូន​ប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាធានាឲ្យបាននូ​វដំណើរការផ្តល់​សេវាសាធារណៈទៅ​ដោយរលូន និងមិនមា​នកត្តារាំងស្ទះ ដើម្បីទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ ដែលជា​អ្នកស្នើសុំសេវា ស្របតា​មគោលដៅរបស់រាជរដ្ឋាភិបាល ដែលបានបង្ខិតសេ​វាឱ្យកាន់តែកៀកជិ​តប្រជាពល​រដ្ឋ និងនីតិវិធីមានលក្ខណៈសាមញ្ញ តម្លាភាព​ គណនេយ្យភាព ភាពជឿជាក់ ទុកចិត្តបាន និងគ្មានអំ​ពើពុករលួយ។ ពិសេសខិ​តខំយកចិត្តទុកដាក់ដោះស្រាយ​សំណើរ សំណូមពរ និងបញ្ហា​ប្រឈមជូនប្រជាពលរដ្ឋ ។ ត្រូវពង្រឹងប្រសិទ្ធភាព​អនុវត្តការងារនៃរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ រច​នាសម្ព័ន្ធនៃ រដ្ឋបាលបាលក្រុង ស្រុកទូទាំងខេត្ត ទាំងបុគ្គលិក ទាំ​ងធនធាន ត្រូវបានធ្វើស​មាហរណ​កម្ម ដូចនេះក្រុង ស្រុក ត្រូវប្រមូលផ្តុំការដឹកនាំគ្រប់វិស័យក្នុងដែនដីរបស់ខ្លួន ប្រកបដោ​យគុណភាព ប្រសិទ្ធភាព និងឲ្យមានភាព ឆ្លើយតបខ្ពស់ជាងមុន។ ជាមួយនេះ រដ្ឋបាលឃុំ សង្កាត់ ត្រូវពង្រឹង​ការអនុវត្តតួនាទី ភារកិច្ច និងបំពេញការងារ របស់ខ្លួន ជាពិ​សេសការអនុវត្តការងារតា​មទម្រង់ “ការងារនគរបាល និងសហគមន៍” ដែលជាស្នូលនៃ​ចលនា អនុវត្តភូមិឃុំសង្កាត់ មា​នសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
327 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48034 នាក់
ខែនេះ :
506467 នាក់
3 ខែនេះ :
1046326 នាក់
សរុប :
17641419 នាក់