ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
វគ្គផ្សព្វផ្សាយ រួមគ្នាជាមួួយកាកបាទក្រហម ដេីម្បីសហគម​ន៍ មានសុខភាពល្អ មាន​ភាពធន់ និង អា​កាសធាតុ
Thu,28 March 2024 (Time 02:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 19នាក់)


ខេត្តបន្ទាយមានជ័យ៖រួមគ្នា​ជាមួយ កាកបាទក្រហ​មកម្ពុជា ។នេះគឺជាប្រធា​នបទក្នុងពិ​ធីផ្សព្វផ្សា​យជូនដ​ល់ប្អូនៗដែ​លជា​និស្សិតនៃ​សាកលវិទ្យាល័​យជាតិមានជ័យ ដើម្បីសហគ​មន៍មានសុខភា​ពល្អមានភាព​ធន់នឹងអាកាសធាតុ ឈានឆ្ពោះទិវាពិ​​ភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧ​សភា ២០២៤ នាព្រឹក​ថ្ងៃទី២៨ ខែមីនាមឆ្នាំ ២០២៤ ក្រោមអ​ធិបតីភាព លោកជំទាវ ឆាន់ ច័ន្ទ​សុភា អនុប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ លោក សាន សុខាន មន្ត្រីប្រតិប​ត្តិសាខា និងលោ​កបណ្ឌិត វ៉ា សុភ័ក្រ ប្រធាន​ការិយាល័យឆ្លង រងកាកបាទ​ក្រហមកម្ពុជា​បានឡើងធ្វើបទបង្ហាញដ​ល់ប្អូនៗដែលជានិ​ស្សិតបានយ​ល់ដឹងប​ន្ថែមចំ​ពោះបញ្ហាសុខភាពពា​ក់ព័ន្ធ​លើប​ញ្ហាសុ​ខភាព​របស់មនុស្សគ្រប់រូប​ គឺសំខាន់ណាស់ក្នុង​ការរស់រានមាន​ជីវិតប្រចាំថ្ងៃ ដើម្បីទប់​ស្កាត់​ការស្លាប់ និង​ឈឺចាប់ជាបន្តទៀតនោះ​ទើបត្រូវ​កាត់​បន្ថ​យនិងបន្សាំទៅ​មាន ការពារអា​យុជីវិ​តរបស់ខ្លួន​កាត់បន្ថយការប្រើប្រាស់​ថាមពលអគ្គិសនី ​កាត់បន្ថយការប្រើប្រាស់រថយន្ត ត្រូវប្រើប្រាស់​មធ្យោបា​យដឹកជញ្ជូនរួម កាត់បន្ថយ​ការប្រើប្រាស់ថង់ប្លាស្ទិក ចានស្នោ ពេល​ដាក់របស់ក្តៅបែរមក ប្រើស្លឹ​កឈូក ស្លឹកចេក និងមិនត្រូវដុត សំរាមប្លាស្ទិកនោះទេ ។

លោកជំទាវ ឆាន់ ច័ន្ទសោភា បានមានប្រសាសន៍ថា វគ្គផ្សព្វផ្សាយនៅ​ថ្ងៃនេះគឺពិតជាមា​នសារៈសំ​ខា​​ន់ណាស់ពិសេសសុខ​ភាពរបស់មនុស្សទូទៅបា​នយល់ដឹងពីអ្វីដែលពិត​ជាមានអ្វីដែល​អវិជ្ជមាន ព្រោះយើងទាំ​ងអស់គ្នាបានយល់ខ្លះៗហើយថា នៅលើពិភពលោ​កយើងនេះបច្ចុប្បន្ន មានបញ្ហាប្រ​ឈ​មខ្លាំងជាងគេគឺ ការបម្រួលអាកា​សធាតុរួមមា​នទឹកជំនន់ រាំងស្ងួត រញ្ជួយដី ខ្យល់កន្ត្រាក់ និងការ​កើនកម្ដៅជាដើម។ ទាំងអស់នេះ គឺជាហានិភ័យយើងទាំងអស់គ្នា ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់។លោកជំទាវបានបន្តថា ការផ្សព្វផ្សាយជូ​នសាធារណ​ជនបានដឹង​ពីអ្វីដែល​កាកបា​ទក្រហម បាននិ​ងកំពុងធ្វើ ដេីម្បីជួយដ​ល់ប្រជាពលរដ្ឋរងគ្រោះងាយរងគ្រោះក្នុងវិស័យមនុស្សធម៌ ដូច​នេះយុទ្ធសាស្ត្រឆ្នាំ២​០២១ ២០៣០ ជាផែនទីចង្អុល ក្នុងការផ្តល់សេវា​កម្មវិស័យអា​ទិភាពមាន​ចំនួនបួន គឺគ្រប់គ្រង​គ្រោះមហន្តរាយ វិបត្តិភ័យ ប្រែប្រួលអាកាសធាតុ សុខភាពសង្គ្រោះបឋ​មលើក​កម្ពស់​គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ និងអភិវឌ្ឍស្ថាប័ន។ចុងក្រោយគណៈអធិបតី បានផ្តល់​ជាកា​ដូរង្វាន់ដល់និស្សិតដែលបានធ្វើការឡើងឆ្លើយសំណួរ វគ្គផ្សព្វផ្សាយនាថ្ងៃនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2155 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49862 នាក់
ខែនេះ :
508295 នាក់
3 ខែនេះ :
1048154 នាក់
សរុប :
17643247 នាក់