ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ស្នើឱ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវខិត​ខំពង្រីក​នូវស​មិទ្ធិផលវិជ្ជមានបន្ថែម​ទៀត និងកាត់បន្ថយចំណុចអវិជ្ជមាន និងចំនុចខ្វះខាតដែលមាន
Wed,27 March 2024 (Time 06:39 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 46នាក់)


រាជធានីភ្នំពេញ៖ក្នុងពិធីបើកសន្និបាតបូក​សរុបការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិ​សដៅ​ឆ្នាំ២០​២៤ លើកទី​១០ របស់មន្ទីរ​ពេទ្យកុ​មារជាតិ នៅ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧ​ត្តម​សាស្រ្តា​ចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួង​សុខាភិបាល បានផ្ដល់នូវទស្សនទា​នមួយចំនួន​ដល់សមាជិក សមាជិ​កា​នៃអង្គសន្និបាត​ទាំង​មូលនូវ​ធាតុចូល​យក​ទៅពិ​​ចារណាក្នុងការរៀបចំនូវផែនការ និងទិស​ដៅស​ម្រាប់កា​រងារនៅក្នុងឆ្នាំ២០២៤ មា​នជាអាទិ៍៖
១- ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយកែលម្អអគារ និងស្ថានភាពបរិស្ថា​នជុំវិញ​មន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង
២- លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់វេជ្ជបណ្ឌិត មន្ត្រី បុគ្គលិក​មន្ទីរពេទ្យ ឱ្យកាន់តែប្រសើរឡើង សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ
៣- ពង្រឹងកា​រគ្រប់គ្រង និងការបំពាក់បន្ថែមសម្ភារៈបរិក្ខារ ឱសថ ឆ្លើយតបទៅតា​មបច្ចេកវិទ្យាវេជ្ជ​សាស្ត្រជាអាទិភាពទៅតាមសេចក្តីត្រូវការរបស់អ្នកជំងឺ
៤- យកចិត្តទុក​ដាក់ឱ្យបានខ្ពស់លើការគ្រប់គ្រងការផ្តល់សេវាជូនដល់ប្រជាជន និងកុមារឱ្យកាន់​តែប្រសើរឡើង
៥- ពង្រឹងសាមគ្គី​ភាព វិន័យក្នុងពេលបំពេញការងារ និងការងារយាមប្រចាំការក្នុងការផ្តល់សេវា ២៤​ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃ ក្នុង ១សប្តាហ៍ របស់មន្ត្រី បុគ្គលិកគ្រប់ផ្នែក
៦- ពង្រឹងលើ​ការលើកកម្ពស់គុណភាព សុវត្ថិភាពក្នុងការព្យាបាលជំងឺ ពិសេសសេវាបញ្ជូន និងប្រ​ព័ន្ធ​ទំនាក់ទំនងផ្សេងៗ
៧- ពង្រឹងកា​រងារគ្រប់គ្រង និងអភិបាលកិច្ចលើគ្រប់ផ្នែកទាំងអស់របស់មន្ទីរពេទ្យ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវខិតខំ​ពង្រីកនូវសមិទ្ធិផលវិជ្ជមាបន្ថែមទៀត និងកាត់បន្ថយចំណុចអវិជ្ជមាន និងចំនុចខ្វះខាតដែលមាន។ ចំពោះ​សមិទ្ធិផលវិជ្ជមាន គឺត្រូវបង្កើនសម្ថភាពផ្តល់សេវាឱ្យកាន់តែមានគុណភាព ធ្វើឱ្យប្រ​ជាជនកា​ន់​តែមានភាពកក់ក្តៅមកលើការផ្តល់សេវាសុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1756 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49463 នាក់
ខែនេះ :
507896 នាក់
3 ខែនេះ :
1047755 នាក់
សរុប :
17642848 នាក់