ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តប៉ៃលិន ជម្រុញដល់មន្ត្រីជំនាញ ​នៃក្រុមការងារចុះបញ្ជីដីធ្លី​ជាលក្ខណៈជាប្រព័ន្ធ ពន្លឿនបន្ថែម​ទៀត ដើម្បីសម្រួលជូនពលរដ្ឋ
Wed,27 March 2024 (Time 05:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 18នាក់)


ខេត្តប៉ៃលិន៖ លោក​ ហុក សុផល អភិបាលរង​ខេត្ត តំណាងលោកជំ​ទាវ បាន ស្រីមុំ អភិបាល​នៃគណៈ​អភិបាល​ខេត្តប៉ៃលិន នៅថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០២៤បានអ​ញ្ជើញចូ​លរួម​ក្នុងពិធីផ្សព្វ​ផ្សា​យ​សេ​ចក្តីប្រកា​ស កំណ​ត់តំបន់ធ្វើការវិនិច្ឆ័យ ​សម្រាប់ការចុះបញ្ជីដីធ្លីមា​នលក្ខណៈជាប្រព័ន្ធ នៅភូមិ​ភ្នំស្ពង់ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរៀបចំឡើង​ដោយ មន្ទីររៀបចំដែនដី នគររូបនី​យកម្ម សំណង់ និង សុរិ​យោដីខេត្តប៉ៃលិន។

នាឱកាសនោះ​លោក​ ហុក សុផល អភិបាលរង​ ខេត្តបាន​ជម្រុញដល់មន្ត្រីជំនាញ​នៃក្រុមការងារ​វាស់វែងដីធ្លី​ជាលក្ខណ:ប្រព័ន្ធ ពន្លឿនការងារនេះ ដើម្បីផ្តល់ជូនប័ណ្ណ​កម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនប​ងប្អូនប្រជាព​លរដ្ឋក្នុងការកាត់បន្ថយទំ​នាស់ដីធ្លី។ជាការ​អនុវត្តតាមកម្មវិធីនយោបាយ របស់រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែល​មានសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករ​ដ្ឋមន្ត្រី ធ្វើឱ្យប្រទេ​សជាតិមាន​ការអភិវឌ្ឍរីកចម្រើន ប្រជាពល​រដ្ឋរស់នៅប្រក​បដោយសេចក្តីសុខ សុភមង្គល ក្រោមម្លប់ នៃសុខសន្តិភា​ព។ លើសពីនេះ​សម្តេចមហាបវរធិបតី បានជំរុញ និង​យកចិត្តទុក​ដាក់លើការចុះបញ្ជីដីធ្លីមានល​ក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនបង ប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។

អភិបាលរងខេត្ត​ប៉ៃលិន ក៏បានមានសំណូម​ពរសូម​អោយបងប្អូនប្រជាពលរដ្ឋក្នុងភូមិភ្នំស្ពង់ អ្នកពា​ក់ព័ន្ធនឹងកា​រកាន់កាប់ដីក្នុងភូមិទាំងអស់ ដែលត្រូវចុះអនុវត្តការវាស់វែងចុះបញ្ជីដីជាប្រព័ន្ធ ត្រូវមាន​ការយោគយល់ អធ្យាស្រ័យគ្នា ស្រុះស្រួលគ្នា លើព្រំដីរបស់ខ្លួន និងរៀបចំដាំបង្គោលព្រំដីអោយ​បានរឹងមាំ ព្រមទាំងត្រៀមឯក​សារផ្សេងៗ ដែលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី ប្រយោជន៍ ដើម្បីទទួល​បានការចុះ​បញ្ជីដីជាប្រព័ន្ធបា​នឆាប់រហ័ស, ត្រូវសម្រេចចិត្តអោ​យ​ច្បាស់ ចំពោះដីដែល​ត្រូវចែ​កបន្ត​អោយ​កូនចៅ, ជជែគគ្នាអោយ​បានច្បាស់លាស់រវាងប្តីប្រពន្ធថា ដី​ណាត្រូវ​ចុះបញ្ជីជា​ទ្រព្យសម្បត្តិ​រួមប្តីប្រ​ពន្ធ ដីណា​ជាទ្រព្យខាងប្តី ឬទ្រព្យខាង​ប្រពន្ធ ហើយចំ​ពោះអ្នកមា​នដីជាប់អូរធម្មជាតិ ត្រូវទុក​ចំណីអូរ​អោយធំ ព្រោះអូរ​ជា​សម្បត្តិរបស់រដ្ឋ តែទោះ​ជាយ៉ា​ងណា ដីនោះនៅតែជាដី ដែលបងប្អូន​ប្រើប្រាស់​ដដែល ប្រសិនបើរដ្ឋមិ​នមានតម្រូវការក្នុងកា​រអភិវឌ្ឃន៍ទេ។

លោក ហុងពៅ ប្រធានមន្ទីរ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត
បានឲ្យដឹង​ថា៖ គោលបំ​ណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំ​ណើ​រការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន៖ ការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការ​ជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋ ដែលពាក់ព័ន្ធ ។

លោក សែម សុខន ប្រធានវាលដីតំបន់១ មានលក្ខណ:ប្រព័ន្ធនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្តប៉ៃលិន បានបញ្ជាក់​ថា៖ នៅក្នុងភូមិស្ពង់ឃុំសាលាក្រៅនេះ មាន​ចំនួ​នក្បាលដីប៉ាន់ស្មានសរុប៨៥០ក្បាលដី ក្នុងនោះក្បាលដីលំនៅឋា​នមានចំនួន៣៥០ក្បា​លដី និងដីកសិ​កម្មមានចំនួន៥០០ក្បាលដី ដែលមានផ្ទៃដីសរុបចំនួន៩៥០ហិកតា និងមានមានចំនួនក្បា​លដី ដែលកាន់កាប់ដោយប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៤០០ក្បាលដី ស្មើនិង៤៧%៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1624 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49331 នាក់
ខែនេះ :
507764 នាក់
3 ខែនេះ :
1047623 នាក់
សរុប :
17642716 នាក់