ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនស​ង្ស័យ៣​នាក់ ពាក់ព័ន្ធករណី​ប្រើប្រាស់គ្រឿងញៀន ត្រូវអា​វុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូន ទៅ​តុលា​ការ
Tue,26 March 2024 (Time 07:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 19នាក់)


(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហ​ត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរ​សេនីយ៍​ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹ​កថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់
១-ឈ្មោះ វ៉ាត ស៊ីឡុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិតាផូ ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់), ២-ឈ្មោះ ម៉ាន់ សាន់យ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់),៣-ឈ្មោះ ហៀ មេសា ហៅ អឺ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិគោកី ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់) ។វត្ថុតាងដែលដកហូតបានរួមមាន ៖ ម៉ូតូ ចំនួន០១គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-2014 -ទូរស័ព្ទ ចំនួន ០៣គ្រឿង (ម៉ាកIPhone11 ពណ៌ខ្មៅ, ម៉ាកVivo Y21 ពណ៌ទឹកសមុទ្រ, ម៉ាកVivo ពណ៌ខ្មៅ)។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនពេ​លបង្រា្កបករណីខាងលើនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌​មានពីប្រជាពលរដ្ឋថាមានករណីក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា នៅចំណុចខាងលើភ្លាមលោក​បានដឹកនាំ​កម្លាំងចុះទៅដល់ចំណុចកើតហេតុបានឃើញក្រុមក្មេងទំនើងមួយក្រុមធំ មានគ្នាប្រ​ហែល២០នាក់ ម៉ូតូប្រហែល១០គ្រឿង ពេលឃេីញកម្លាំងពួកគេផ្អើលនាំគ្នាបើកម៉ូតូរត់គេចខ្លួន បន្ទាប់មកកម្លាំងយើងបានបើករថយន្តដេញតាមចាប់បានម៉ូតូក្មេងទំនើងចំនួន០១គ្រឿង ឃាត់ខ្លួន​ជនសង្ស័យបានចំនួន៣នាក់ និងបានធ្វើតេស្តរក​សារធាតុញៀនក្នុងទឹ​កនោមជនសង្ស័យ​ទាំង៣នា​ក់ខាងលើ ជាលទ្ធផលវិជ្ជមាន(+) ទេីបកម្លាំងបាន​ធ្វើការឃាត់ខ្លួននាំ​មកកាន់មូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានសារភាពថាពួកគេពិតជាបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត​តាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿង​ញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ។បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិ​យាល័យ​ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
604 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48311 នាក់
ខែនេះ :
506744 នាក់
3 ខែនេះ :
1046603 នាក់
សរុប :
17641696 នាក់