ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំការងារស្រុកមង្គលបូរី នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ
Tue,26 March 2024 (Time 07:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 20នាក់)


(ខេត្តបន្ទាយមានជ័យ) ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំការងារស្រុកមង្គលបូរី នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរប​ស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ធ្វើឲ្យប្រ​ទេស​កម្ពុជាបន្តបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះផងដែរ សម្រាប់ស្រុកមង្គលបូរី ការងារសន្តិសុខសណ្ដាប់ធ្នាប់គឺមានលក្ខណៈល្អបង្គួរ ដោយមានកា​រយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ ក្នុងការជំរុញនូវកា​រអនុវត្តគោលន​យោបាយ ភូមិ ឃុំ មានសុវត្ថិភាព ធ្វើឲ្យគ្រប់បទល្មើស​មានការថយចុះនិងបង្ក្រាប​បានទាន់​ពេលវេលា។
 
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានផ្ដោតសំខាន់​លើបញ្ហាសេវាសាធារណៈក្នុងនោះ លោកមេឃុំ លោកមេប៉ុស្តិ៍ គ្រប់ឃុំបាន​ឡើងធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពភូមិសាស្ត្រ ពិសេសការងារសេវា​សាធារណៈផ្ដល់​ជូនប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋឆ្នាំនេះសប្បាយចិត្ត ក្នុងការបង្កបង្កើនផលកសិកម្ម ទទួលបា​នផលល្អនិងមានតម្លៃសមរម្យ រីឯបញ្ហាគ្រឿងញៀន ក្មេងទំនើងគឺមានការថយចុះ ប៉ុន្តែបញ្ហា​គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមនៅឡើយ មូលហេតុមកពីកត្តាមនុស្ស។

 ជាការឆ្លើយត​បចំពោះបងប្អូនជាមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ ភូមិ បានចូលរួមនាថ្ងៃនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏សូមធ្វើការកោតសរសើរដោយ​ស្មោះចំ​ពោះ អស់លោក លោកស្រី អាជ្ញាធរមូលដ្ឋានបានបំពេញភារកិច្ចស្នូលបានល្អ ហើយសង្ឃឹមថា អស់លោក លោកស្រី និងបន្តយកចិត្តទុកដាក់ប្រឹងប្រែងបន្ថែមទៀត។

  ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍បន្តថា យើងត្រូវពិនិត្យពីការ​ងារស្ថានភាពជាក់ស្ដែង​ទើបល្អប្រសើរចំពោះបញ្ហាប្រឈមផ្សេងៗ ត្រូវធ្វើផែនការឲ្យបានជាក់លាក់ ត្រូវយល់ដឹងថា ពាក្យថាកង្វះខាតមិនចេះចប់នោះទេ ដូចនេះយើងជាអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវកំណត់ឲ្យបានច្បាស់លើសេវាសាធារណៈ សន្តិសុខ ភូមិឃុំមានសុវត្ថិភាព រួមនិងសេវាអប់រំ សេវាសុខាភិបាលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2107 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49814 នាក់
ខែនេះ :
508247 នាក់
3 ខែនេះ :
1048106 នាក់
សរុប :
17643199 នាក់