ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលរង ខេត្តបន្ទាយមានជ័យ អំពាវនាវ សូមបន្តរក្សារនូវប្រពៃណី ទំនៀម​ទំលាប់​ដ៏ល្អ​ដែលបាន​ប​ន្ស​ល់​​ពីដូ​នតារៀង​មក
Mon,25 March 2024 (Time 01:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 17នាក់)


ខេត្តបន្ទាយមានជ័យ៖ថ្លែងក្នុងពិធីបុណ្យកា​ត់ប្ញសសីមា សម្ពោធឆ្លងស​មិទ្ធផលនានា​ក្នុងវត្តរតន​បល្ល័ង្គ​មង្គល ស្ថិតនៅ​ភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តប​ន្ទាយមានជ័យ ដោយមាន​ការចូលរួមពី​អាជ្ញាធ​រមូល​ដ្ឋាន ឃុំ ស្រុក ព្រះសង្ឈ តាជី យាយជី ប្រជាពលរដ្ឋ សិស្សានុស្ស យ៉ាងច្រើនកុះករ ហើយពិធីបុណ្យចូលឆ្នាំប្រពៃ​ណីជាតិខ្មែរក៏គៀកមកដែរនោះ លោក ឈឿន ក្រៃយ៉ុង អភិបាលរង ខេត្តបន្ទា​យមានជ័យ បាន​ធ្វើការ​អំពាវនា​វដ​ល់បងប្អូន​ប្រជាពលរដ្ឋ សូម​បន្តរក្សារ​នូវប្រ​ពៃណី ទំនៀម​ទំ​លាប់​ដ៏ល្អដែ​លបាន​ប​ន្សល់ពីដូ​នតារៀងម​ក និងសូមរួបរួម​សាមគ្គីគ្នាក្នុងការចូលរួ​មកសាង និងអភិវឌ្ឍ​ទីអារាម ក្នុងវិ​ស័យព្រះពុទ្ធសាសនា ឲ្យកាន់​តែរីកចម្រើនតទៅ​ទៀតផងដែរ។

លោក ឈឿន ក្រៃយ៉ុង បន្តថា៖ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្នុងរបបបនប្រល័យ​ពូជសាស​ន៍ប៉ុល ពត ទំនៀម​ទំលាប់វប្បធម៌ វត្តអារាមត្រូវបា​នបំផ្លាញទាំងស្រុង ប្រជាពល​រដ្ឋរស់នៅ​ក្នុងកា​រភ័យ​ខ្លាច ។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ជាថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត យើង​បានរួបរួមស្តារប្រទេសជាតិឡើងវិញ ពីបាតដៃទទេ ដោយឆ្លងកាត់ការលំបាករាប់ម៉ឺនជំពូក ឧប​ស័គ្គតូច​ធំជាច្រើនក្នុងសម័​យសង្រ្គាមស៊ីវិលដ៏រ៉ាំ​រ៉ៃជាច្រើន ទស្សវត្ស ។ ក្រោយ​បញ្ចប់ស​ង្រ្គាម​ទាំងស្រុ​ងក្នុងអំឡុងឆ្នាំ១៩៩៨ ក្រោម​គោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែល​ជា​មទ្ទេសក៏ឯក បានធ្វើឲ្យដួង​ព្រលឹងជាតិខ្មែរខាង​ជំនឿសាសនា មានការរស់​រានឡើងវិញ​យ៉ាងឆាប់រ​ហ័ស ជាក់ស្តែងនៅក្នុងតំ​បន់នេះ អតីតជាកន្លែងស​មរភូមិក្តៅ បច្ចុប្បន្នជាទីអារាម ជាទីស​ក្ការៈរ​បស់ពុទ្ធបរិស័ទគោ​រពនិងព្រះវិហារដែលត្រូវ​បានសម្ពោធនាថ្ងៃនេះ ក្រោមម្លប់​នៃសន្តិភាព​យើងអាច​អភិវឌ្ឍលើគ្រប់វិស័យទាំ​ងពុទ្ធចក្រនិងអាណាចក្រ ។

លោកអភិបាលរង បានបន្តថា៖ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំ​ណរគុណដ​ល់ព្រះសង្ឃ​គ្រប់ព្រះអង្គ បងប្អូនពុទ្ធបរិស័​ទជិត ឆ្ងាយ ទាំង​អស់ដែលបានចូលរួម​ថែរក្សាសន្តិភាព តាមរយៈនៃ​ការសម្រេច​ចិត្តផ្តល់​សម្លេងឆ្នោតជ្រើរើសតំ​ណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែល​មានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី ដែលជា​ថ្នាក់ដឹ​កនាំពោ​រពេញដោយ​ការប្តេជ្ញា​ចិត្តខ្ពស់ក្នុង​ការធានា​នូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយដោយស្ថិរភាពជូ​នជាតិមាតុភូមិ ។

ជាចុងបញ្ចប់លោក អភិបាលរង បានណែនាំឲ្យគ្រប់វត្តអារាម នៅតែបន្តដើ​រតួនាទីជា​ន្លែងអប់រំ​សីលធម៌ ចរិយាធម៌ គុណធម៌ សុវជីធម៌ និង ជាកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនាមទំ​លាប់ ដែលបុព្ធបុរ​សខ្មែរយើងបា​នបន្សល់​ត្រួសត្រាយទុកពីជំ​នាន់មួយទៅជំនា​ន់មួយ​សម្រាប់​មនុស្សជំនា​ន់ក្រោយ ពិសេសទៀតទីវត្ត​អារាមជា​កន្លែងបណ្តុះធ​នធានមនុស្សពោ​រពេញទៅ​ដោយចំណេះ​ដឹង ​ទាំ​ងផ្លូវលោកនិងផ្លូវធម៌ ប្រកប​ដោយមនសិការជាតិ ត្រូវចូ​លរួមឲ្យបានខ្លាំងក្លាក្នុង​ការកាត់បន្ថយនូវអំ​ពើអកុសល់ អបា​យមុខផ្សេងៗ ដូចជា ល្បែងស៊ីសង បញ្ហាគ្រឿងញៀន បញ្ហា​គ្រោះ​ថ្នាក់ចរាចរណ៍ តាមរយៈសារ​អប់រំទូន្មានប្រៀន​ប្រដៅតាមឱវាទព្រះពុទ្ធ ដើម្បីលុបបំបាត់នូ​វអំពើអកុសល​ដែលំពុងប្រ​ឈមដល់សង្គ​មយើងនាពេលបច្ចប្បន្ន ។មួយវិញទៀតគឺ​សូមបងប្អូន​ប្រជាពល​រដ្ឋចូលរួមអនុវត្តគោ​លនយោបាយភូមិ ឃុំ សង្កាត់មា​នសុវរត្ថិភាពទាំងអស់គ្នា និងប្អូនៗ ក្មួយៗសិស្សានុ​សិស្សទាំង​អស់​ដែលជា​ទំពាំងស្នងប្ញស្សី ត្រូវខិតខំរៀនសូត្រ​និងត្រូវនៅ​ឲ្យឆ្ងាយ​ពីគ្រឿ​ងញៀន ។បន្ទាប់​មកគណៈ​អធិបតី​បានប្រគេ​ននិងប្រគល់​ប័ណ្ណសរសើ​រជូនដ​ល់សប្បរ​សជន និងចែកអំណោយតាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជានិមិត្តរូ​បនិងកាត់​ប្ញសសីមាផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2251 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49958 នាក់
ខែនេះ :
508391 នាក់
3 ខែនេះ :
1048250 នាក់
សរុប :
17643343 នាក់