ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ម៉ូតូ និងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់០២នាក់ របួសធ្ងន់០១នាក់នៅក្នុងស្រុកភ្នំស្រុក
Mon,25 March 2024 (Time 11:29 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 20នាក់)


បន្ទាយមានជ័យ៖មនុស្ស០២នាក់ បានស្លាប់ និង ០១នាក់ទៀតរងរបួស ត្រូវបានដឹក​បញ្ជូន​ទៅមន្ទីរ​ពេទ្យភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាច​រណ៍រវាងម៉ូតូ​បុកជាមួយម៉ូតូ នៅវេលា​ម៉ោង០​៦និង២៥​នាទីយប់ ថ្ងៃទី២៤ ខែមី​នា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវប៉េតុង​លើខ្នង​អាងត្រពាំងថ្ម​ ខាង​ជើ​ងផ្លូវ​ចុះភូមិ​តាអុងចម្ងាយប្រហែល១០០​០ម៉ែត្រ ស្ថិតនៅភូមិ​តាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តប​ន្ទាយមានជ័យ ។

នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ដំបូង​មានម៉ូតូ០១​គ្រឿង ​ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០​០១ ពណ៌ខ្មៅ គ្មានផ្លាក​លេខ អ្នកបើ​កបរឈ្មោះ យ៉ន សេត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក និងអ្នករួមដំ​ណើរឈ្មោះ អុឹ​ម សំវិត អាយុ ៤៥ឆ្នាំ រស់នៅភូមិឃុំជាមួយ បើកបរទិ​សដៅពីជើង ទៅត្បូង ក្នុងល្បឿន​លឿន លុះមកដល់ចំណុច​កើតហេតុខាងលើ បាន​បុក​ចំពេញមួយ​ទំហឹងជាមួយម៉ូតូ០​១គ្រឿងទៀតម៉ាកHONDA DREAM ស៊េរីឆ្នាំ១៩៩៩ ពណ៌ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ហែម ទី ភេទ ប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ​ពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក បើកបរក្នុងល្បឿនលឿន​ ក្នុងទិស​ដៅពីត្បូង​ទៅជើង(ផ្ទុយគ្នា) ។

នគរបាលបានបញ្ជាក់ថា៖ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរម៉ូតូម៉ាកHONDA DREAM ឆ្នាំ ២០០១ ឈ្មោះ យ៉ន សេត រងរបួសធ្ងន់ជើងខាងស្ដាំ និង​ដៃស្ដាំប​ញ្ជូនទៅ​ព្យាបាលនៅមន្ទីរពេទ្យ​មង្គលបូរី និងអ្នករួមដំណើរឈ្មោះ អុឹម សំវិត អាយុ ៤៥ឆ្នាំ រងរបួសធ្ងន់,បាក់ជើងខាងស្ដាំ ត្រូវ​បានបញ្ជូន​ទៅព្យាបា​លនៅមន្ទីរពេទ្យមង្គលបូរី (ក្រោយ​មក​បាន​ស្លាប់នៅពេ​ល​ទៅដល់មន្ទីរពេទ្យ) ។ចំណែកអ្នកបើកបរ ម៉ូតូម៉ាក HONDA DREAM ឆ្នាំ១៩៩៩ ឈ្មោះ ហែម ទី រងរបួស​ធ្ងន់បាន​បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក (បន្ទាប់​មកបានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ) ។មូល​ហេតុ​បង្កគ្រោះថ្នាក់អ្នក​បើកបរ ម៉ូតូម៉ាកHONDA DREAM ឆ្នាំ១៩៩៩ ឈ្មោះ ហែម ទី បើកបរ​ក្នុងល្បឿនលឿន និងមិនប្រ​កាន់ស្ដាំ ចំណែកអ្នក​បើក​បរម៉ូតូម៉ាកHONDA DREAM ឆ្នាំ២០០១ ឈ្មោះ យ៉ន សេត បើកបរក្នុងល្បឿន​លឿនខ្វះការប្រុងប្រយ័ត្ន (មិនពាក់មួកសុវត្ថិភាពទាំង៣ នាក់ ។ ម៉ូតូ ខូចខាតធ្ងន់ចំ​នួន០២គ្រឿង បច្ចប្បន្នរក្សាទុកនៅប៉ុស្តិ៍នគ​របាល រដ្ឋបាលប៉ោយចារ ដោយ​ឡែកសពជនរងគ្រោះ សមត្ថកិច្ច​ប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1902 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49609 នាក់
ខែនេះ :
508042 នាក់
3 ខែនេះ :
1047901 នាក់
សរុប :
17642994 នាក់