ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ សាទរយ៉ាងក្រៃលែង ចំពោះចំណាត់ការក្ដៅរបស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត និង ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា ដែលបង្ក្រាបបទ​ល្មើសធនធាន​ធម្មជាតិនៅ​មូលដ្ឋានខេត្តពោធិ៍សាត់
Sat,23 March 2024 (Time 07:27 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 64នាក់)


ភ្នំពេញ៖ បន្ទាប់ពីបាន​ឃើញចំណាត់ក្ដៅលេីការបង្រ្កាបបទល្មើសធនធានធម្មជាតិកន្លងមក ក្នុងភូមិ​សាស្ត្រភ្នំក្រវាញ និង ស្រុកវាលវែង ប្រជាពលរដ្ឋដែលរស់នៅខេត្តពោធិ៍សាត់ ពិតជាមានសេចក្ដី​សោមនស្សរីករាយយ៉ាង​ខ្លាំង ដោយបាន​ឃើញ ពីសកម្មភាព​បង្រ្កាប​បទល្មើស ធនធានធម្មជាតិ ជា លក្ខណៈទ្រង់ទ្រាយ​ធំ ពោល គឺប្រជាពលរដ្ឋសង្ឃឹមថា ព្រៃឈើ និងធនធានធម្មជាតិ អាចរក្សាបាន និង ផ្ដល់​មកវិញនូវគុណប្រយោជន៍ ដល់មនុស្សជាតិ រួមទាំងខេត្តពោធិ៍សាត់ និងទូរទាំ​ងព្រះរាជា​ណា​ចក្រកម្ពុជា ព្រមទាំងជាសកលផងដែរ។

ដោយឡែក ប្រជាប្រជាពលរដ្ឋ ដែលរស់នៅ​ក្នុងភូមិសាស្ត្រ ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគីរី បាន​រំពឹង​ទុកថា ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ នឹងបន្ដអនុវត្ដបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្ររបស់ពួកគាត់ ​ដេីម្បីរក្សឱ្យបាននូវព្រៃឈេី ដេីម្បីភាពបៃតង និង​ជា​ដែនជម្រកសត្វព្រៃ ។

ពលរដ្ឋម្នាក់រស់នៅក្នុងខេត្តក្រចេះ ក្នុងលក្ខខណ្ឌ​សុំមិនបញ្ចេញឈ្មោះបានស្នេីសុំ​ឯកឧត្ដម រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងឯកឧត្ដម នាយឧត្ដមសេនៅយ៍ សៅ សុខា មេត្តាពិនិត្យលេីបទល្មេីសកាប់រុករាន ព្រៃឈេីនៅចំណុចព្រៃឡឡុង់ និងដីដែនជម្រកកែវសីមា​ផងទាន!

គួររំលឹក ផងដែរថា កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាល​សាលាខេត្តពោធិ៍សា​ត់ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយ​ឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំ​កិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់​ប្រឆាំងនឹងប​ទល្មើសធនធានធម្មជាតិ ​កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆា​យដីព្រៃដើម្បី​យកមកធ្វើ​ជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ក្នុងនោះ ក្រសួងបរិស្ថាន កន្លងមកបាន​ដាក់ចេញ​នូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖
១៖ ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះ​លែងអ្នកប្រព្រឹត្តបទល្មើស

២៖ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូ​លដ្ឋានរាជ​ធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់​ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ
៣៖ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាព​ប្រឆាំងអំពើពុករ​លួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង
៤៖ ជំរុញការ​ដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃ​ឈើឲ្យបាន​៦០% នៅឆ្នាំ២០៥០។

ទន្ទឹម នឹង នោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស ក៏បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថប្រមាណ៣០០នាក់ ដើម្បីចូលរួមអន្តរាគមន៍ បង្ការទ​ប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅមូលដ្ឋានខេត្តពោធិ៍សាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1951 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49658 នាក់
ខែនេះ :
508091 នាក់
3 ខែនេះ :
1047950 នាក់
សរុប :
17643043 នាក់