ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ២០២៤ ក្រោម​ពាក្យស្លោក«មែនហើយ! យើងអាច​បញ្ចប់​ជំងឺ​របេងបាន»
Fri,22 March 2024 (Time 02:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 17នាក់)


ខេត្តកំពង់ធំ៖បំណងនៃកា​ររៀបចំទិ​វាពិភពលោកកំ​ចាត់រោគរបេង ២៤ មីនា ឆ្នាំ២០២៤ ក្រោម​ពាក្យ​ស្លោក«មែ​នហើយ! យើងអាច​បញ្ចប់​ជំងឺ​របេងបាន» ដែលប្រារព្ធធ្វើឡើងនៅវត្តគុហនគរ ឃុំពង្រ ស្រុកតាំ​ងគោក ខេត្ដកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ គឺដើម្បីជំរុញ និងយ​កចិត្តទុ​កដា​ក់បន្ថែម​ទៀត ក្នុងការលើ​កកម្ពស់​សុខភាព​របស់ប្រជា​ជនឲ្យបានកា​ន់តែទូលំ​ទូលាយ ​និងបំ​ផុសកា​រយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយ​ជូនដល់បង​ប្អូនប្រជាព​ល​រដ្ឋឲ្យបា​នយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួម​ចំណែកលើក​កម្ពស់សុ​ខុមា​លភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

ឯកឧត្តម​សាស្ដ្រាចារ្យ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បញ្ជាក់ថា«ក្នុងស្មារតីនេះ យើងទាំង​អស់គ្នាចាំ​បាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់លើបញ្ហាជំងឺរបេង ដោយយើងមិនអាច​មើលរំលងនូវចំណុ​ចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃ​ការរស់នៅ សេចក្តីថ្លៃថ្នូររប​ស់ប្រជាពលរដ្ឋយើង ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាពល្អ នឹងនាំឲ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិ​តភាព ដែលនឹងនាំមកនូវភាពរីកចម្រើនរុងរឿង។ យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរី​កលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា គឺអាស្រ័យលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពិសេ​សប្រជាជនក្មេងៗដែលជាអនាគតរ​បស់ប្រទេស»។ ម៉្យាងវិញទៀត ក្រសួងសុខាភិបាលបាន និងកំពុងចូលរួ​មចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី​៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន»។

ទន្ទឹមនឹងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី មានជំនឿថាប្រធា​នបទដែលបាន​លើកឡើង​នៅក្នុ​ងឆ្នាំនេះ បានសង្កត់ធ្ងន់ឲ្យពិ​ភពលោកទាំងមូល មានជំនឿយ៉ាងមុតមាំថា យើងទាំងអស់​អាចប​ញ្ចប់ជំ​ងឺរបេងបាន ដោយយើង​ទាំងអស់គ្នារួបរួម​បង្កើនល្បឿន ដើម្បីបំពេញកិច្ចកា​រដ៏ច្រើនបន្ថែម​ទៀត ជាពិសេសដើម្បីជំរុញឲ្យ​មានសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេ​ងជាសកល​នៅគ្រប់ទីកន្លែង និងសម្រាប់​ជនគ្រប់រូប ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2095 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49802 នាក់
ខែនេះ :
508235 នាក់
3 ខែនេះ :
1048094 នាក់
សរុប :
17643187 នាក់