ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ត្រីសាខា​កាកបាទក្រហ​មខេត្តបន្ទាយមានជ័យ បានសហការ​ជាមួយ​អាជ្ញា ចុះអ​ប់រំផ្សព្វផ្សាយ យល់ដឹងស្តីពី ការគាំពារមាតាទារក និងកុមារ អនាម័យ ទឹកស្អាត បរិស្ថាន
Fri,22 March 2024 (Time 01:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 16នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីស្វែងយល់ពីសុខភាព ការបម្រែបម្រួលអាកាស​ធាតុ​និងគន្លឹះ​នៃការការ​ពារ ក្រុមអន្តរាយធម្មជាតិផ្សេងៗ ដែលកំ​ពុងកើតមានឡើង​លើប្រទេសកម្ពុជាយើង នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៤ មន្ត្រីសាខា​កាកបាទក្រហ​មខេត្តបន្ទាយមានជ័យ បានសហការ​ជាមួយ​អាជ្ញា​ធរភូមិ ឃុំ បានចុះអ​ប់រំផ្សព្វផ្សាយ យល់ដឹងស្តីពី ការគាំពារមាតាទារក និងកុមារ អនាម័យ ទឹកស្អាត បរិស្ថាន ដើម្បីសហគមន៍មានសុខភាពល្អ ទាំងមានភាពធន់ ទៅនឹងអាកា​សធាតុការកា​ត់បន្ថយថង់​ប្លាស្ទិក ពិសេសស្ត្រីមាន​ផ្ទៃពោះនិងស្ត្រីក្នុងវ័យបន្តពូជសរុបចំនួន ៨៥ប្រាំនាក់ មកពី ៤ភូមិ ក្នុងឃុំ​បត់ត្រង់ស្រុក មង្គលបូរី។

លោកស្រី សុខ លាភា ជាអនុប្រ​ធានប្រតិបត្តិ​សាខាកាកបា​ទក្រហមខេត្ត បានឲ្យដឹងថា សកម្មភា​ពនៃការអប់រំផ្សព្វផ្សាយ តាមសហគមន៍របស់បងប្អូនប្រជាពលរដ្ឋ ដែលក្នុង​នោះជាស្ត្រីចូលរួម ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានស្វែងយល់អំពី ការគាំពារមាតា ទារក កុមារ ស្ត្រីមា​នផ្ទៃពោះនិងស្ត្រី ក្នុងវ័យបន្តពូជជាងនេះទៀតសោត ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​នៃគ្រោះម​ហន្តរាយ ការប្រែប្រួលអាកាសធាតុ ដូចមានទិសស្លោកមួយថា រួមគ្នាជាមួយកា​កបាទ​ក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ។

លោកស្រីបានបន្តថា ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិ ប្រាំពីរនេះនឹងនាំទៅដល់ការទទួលបាន សេវាថែទាំសុខភាព និងការព្យាបាលប្រកបដោយ គុណ​ភាព ជាពិសេសសេវាថែទាំសុខភាពមាតាទារកនិងកុមារ នៅកម្ពុជា​ក្នុងបរិប​ទនេះកា​កបាទ​ក្រហម​កម្ពុជា និងក្រុមការងារ ឥស្សរៈជនឆ្នេីម ថ្នាក់ជាតិ ប្ដេជ្ញាចិត្តចូលរួមគាំ​ទ្រនឹងខិតខំបន្ត​អប់រំផ្សព្វ​ផ្សាយលើកកម្ពស់ការយល់ដឹងរបស់ស្ត្រី ការថែទាំសុខភាពមុនពេលរៀបការ ក្នុងពេលមានផ្ទៃពោះ ពេលសម្រាលការថែទាំសុខភាព មាតាទារកនិងកុមា​រអាចទប់​ស្កាត់ជំងឺឆ្លងដូ​ចជា ចម្លងមេរោ​គអេដស៍ ស្វាយ និងថ្លើមប្រភេទបេ ពីម្ដាយទៅកូនដើម្បីសម្រេចបាននូវគោលដៅក្រោម ៥ភាគរយ​នៅ​ឆ្នាំ២០២៥ខាងមុខនេះ។ចុងបញ្ចប់នៃកម្មវិធី សាខាកាកបាទក្រហមបានចែកជូន នូវកាដូ១ ចំនួន ដល់ស្រ្តី ទាំង ៨៥ នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
832 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48539 នាក់
ខែនេះ :
506972 នាក់
3 ខែនេះ :
1046831 នាក់
សរុប :
17641924 នាក់