ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស​មាគមមិត្តនគរបាល​ជាតិកម្ពុជា ផ្តល់ថវិការចំនួន៣២​លានរៀល (សាម​សិបពី​រលានរៀ​ល​)ជូន​គ្រួសា​រស​ពនគ​របាល​ចំនួន​០​៦នាក់
Wed,20 March 2024 (Time 04:41 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 23នាក់)


(បន្ទាយមានជ័យ)៖ដើម្បីអនុវត្តតាមលក្ខន្តិកៈ រ​បស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤​ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធាន​សមាគមមិត្តន​គរបាលជាតិ​កម្ពុជាថ្នាក់មូលដ្ឋាន​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រគល់ថវិកា របស់​សមា​គមមិត្តន​គរបាលជាតិកម្ពុជា ចំនួន ៣២លានរៀល (សាមសិបពីរលានរៀល) ជូនដល់ក្រុម​គ្រួសារសព និវត្តជនម​រណៈ ​និងស្វាមីមរណៈ ជាសមាជិកសមាគ​មមិត្តនគរបាលជា​តិកម្ពុជាថ្នា​ក់មូលដ្ឋាន​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៦នាក់ ដែលបានទទួល​មរណភា​ពក​ន្លងទៅនេះ ។

លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យនគរបាលបុគ្គលិក បានឲ្យដឹងថា៖គ្រួសារសព​ដែល​ត្រូវបានប្រគល់​ជូនថវិកានាថ្ងៃនេះ មាន:
១-លោកវរសេនីយ៍ទោ ប៉ុក សំអន (និវត្តជន) ទឹកប្រាក់ ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)
២-លោកអនុសេនីយ៍ឯក ម៉ៅ រុំ
(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
៣-លោកអនុសេនីយ៍ត្រី ឃ្លិន ញិល
(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ។
៤-លោកអនុសេនីយ៍ត្រី ជេប ប៉ិ
(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ។
៥-លោកអនុសេនីយ៍ត្រី ម៉ម ឈឿម
(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
៦- លោកសាំង ជា ស្វាម៉ីលោកស្រីអនុសេនីយ៍ទោ តាន់ មុំ នាយរងផ្នែកការិយាល័យគ្រប់គ្រងការស្នាក់នៅ ទឹកប្រាក់២,០០០,០០០រៀល (ពីរលានរៀល) ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសំដែងនូ​វការចូល​រួមរំ​លែកទុក្ខនិងសោកស្តាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារសពមន្ត្រីនគរ បាលទាំង០៦រូប ដែលបានបាត់បង់ប្តី ឬក៏ជាឪពុក ជាទីស្រឡាញ់ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ថវិកាដែលប្រគល់ជូននេះ គឺជាថវិការបស់​សមាមមិត្តន​គរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម នាយឧត្តមសេ​នីយ៍ អគ្គស្នងការនគរបាលជាតិ ។ តាមលក្ខន្តិកៈរបស់សមគមមិត្តនគរបាលជាតិកម្ពុជា ចំពោះ មន្ត្រីនគរបាលដែលជាសមាជិកសមគមមិត្តនគរបាលជាតិកម្ពុជា ដែលទទួលមរណភាព ទទួលបាន​ថវិកាពីសមាគមចំនួន៦លានរៀល ប្រសិនបើភរិយាឬស្វាមីរបស់សមាជិក ទទួលមរណភាព ទទួលបានថវិកាចំនួន២លានរៀលផងដេរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3467 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51174 នាក់
ខែនេះ :
509607 នាក់
3 ខែនេះ :
1049466 នាក់
សរុប :
17644559 នាក់