ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតអង្គការអភិរក្សអន្តរជាតិ (CI) ជួបសម្តែងការគួរសម និងពិ​ភាក្សាកា​រងារ នៅទីស្តីការក្រសួងក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ
Wed,20 March 2024 (Time 04:13 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 16នាក់)


(ភ្នំពេញ)៖ថ្លែកក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​អង្គការ​អភិរក្ស​អន្តរជាតិ​ (CI) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់អំ​ពីគោលន​យោបាយវិស័យ​កសិកម្ម ក្នុងការធានាសន្តិ​សុខស្បៀង ធ្វើឱ្យមានប្រសិទ្ធភាព និងនិរន្តរភា​ពសេដ្ឋកិច្ចនិ​ងបរិស្ថាន តាមរយៈ​ការជំរុញស​ហគមន៍កសិកម្មទំនើប និងការដាក់ព​ង្រាយមន្ត្រីក​សិកម្មនៅតាមមូលដ្ឋាន ដើម្បីដោះស្រា​យបញ្ហាជូនប្រជាកសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រ​ឈមផ្សេងៗទៀត រួមទាំងការគ្រប់គ្រងធន​ធានធម្មជាតិផងដែរ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី CI ត្រូវយល់ឱ្យបានច្បាស់លា​ស់ពីគោលនយោបាយ​ជាតិដែលបានដាក់​ចេញនៅអាណត្តិទី​៧នេះ និងត្រូវយល់ពីគ្នា ស​ហការជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចគោ​លដៅរួម។ លើសពីនេះទៀត ​ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា CI ត្រូវសិក្សាឱ្យបាន​គ្រប់ជ្រុង​ជ្រោយ និងយល់ឱ្យបានច្បាស់រវាងការអភិរក្ស និងការអភិវឌ្ឍ ដោយត្រូវជំរុញឱ្យ​មានតុល្យភាព​សេដ្ឋកិច្ចដល់​កសិករ លើកកម្ពស់ជីវភាពសហគមន៍ និងការចូលរួមរប​ស់សហគមន៍ក្នុងការអភិរក្ស និងការអភិវឌ្ឍធនធាន​ធម្មជាតិ និងកសិកម្ម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4452 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52159 នាក់
ខែនេះ :
510592 នាក់
3 ខែនេះ :
1050451 នាក់
សរុប :
17645544 នាក់