ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីររៀបចំដែនដី នគររូបនី​យកម្មសំណង់ និងសុរិ​យោដីខេត្តកណ្តាល ចែក​វិញ្ញាប​នប័ត្រស​ម្គាល់ម្ចា​ស់​អចលនវ​ត្ថុចំនួន ៤៥៦ ប័ណ្ណ ជូនប្រជា​ពលរដ្ឋចំនួន ១​ភូមិ​គឺភូមិខ្ពប​ សង្កាត់កោះ​ឧកញ៉ាតី ក្រុងអ​រិយក្សត្រ
Wed,20 March 2024 (Time 03:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 15នាក់)


ខេត្តកណ្តាល៖ ក្នុងពិធីចែកវិញ្ញាប​នប័ត្រ សម្គាល់ម្ចាស់​អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិខ្ពប សង្កាត់​កោះឧកញ៉ាតី ក្រុងអរិ​យក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០​២៤នេះ នៅ​ក្នុងបរិ​វេណ វត្តក្បាលកោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​​ នៃគណៈអភិបាលខេត្តកណ្តាល បានមាន​ប្រសាសន៍ថា៖ការចែកប័ណ្ណកម្ម​សិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះ​បញ្ចាំង​ឱ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិ​បាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងកា​រកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួម​ចំណែកដល់ ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា៖ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ នៃការដឹ​កនាំប្រទេសរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ជាអគ្គម​ហារដ្ឋបុរ​សដែលមានទេពកោសល្យ បំផុតប្រកបដោយគតិបណ្ឌិត បានដឹក​នាំគោលនយោបាយឈ្នះ-ឈ្នះ ការបង្រួប បង្រួមជាតិ និងបាននាំម​កឲ្យប្រទេស​ជាតិនូវការអ​ភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាព ពិតប្រាកដ និងធ្វើឲ្យប្រជាព​លរដ្ឋមានភាព​សុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទី​រពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ។ល។ក្នុងន័យនេះយើង​ទាំងអស់គ្នាត្រូវប្ដេជ្ញា​ធ្វើយ៉ាងណា ថែរក្សា សន្តិភាព ដែលរកមកបានដោយលំបាកនេះ ឲ្យនៅស្ថិតស្ថេរគង់វង្ស ជូនប្រជា​ពល​រដ្ឋ ទុកជូនកូនចៅរបស់យើងឲ្យបានយូរអង្វែងច្រើនជំនាន់ ដើម្បីបន្តពង្រីកឱកាសអភិវឌ្ឍ ឲ្យកាន់តែប្រសើរឡើងជាលំដាប់នូវជីវភាពរស់នៅរបស់យើងទាំងអស់គ្នា។

ឯកឧត្តមបន្ថែមថា៖ មន្ទីររៀបចំដែនដី នគររូបនី​យកម្មសំណង់ និងសុរិយោដីខេត្ត រួមជា​មួយ​មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់​លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញា​បនបត្រសម្គាល់ម្ចាស់អ​ចលនវត្ថុ(ប្លង់រឹង) ដល់បងប្អូនប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គ​ភាពពា​ក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួល​ដល់បងប្អូនប្រ​ជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភា​ពស្មុកស្មាញជូនបងប្អូនប្រជាពលរដ្ឋឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4608 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52315 នាក់
ខែនេះ :
510748 នាក់
3 ខែនេះ :
1050607 នាក់
សរុប :
17645700 នាក់