ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិ​ធីចា​ប់ឆ្នោតកំ​ណត់លំដាប់លេខរៀង គណប​ក្សនយោបាយសម្រាប់ដាក់លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤
Tue,19 March 2024 (Time 05:09 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 29នាក់)


ខេត្តកណ្តាល៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តក​ណ្តាល បានរៀបចំ​ពិធីចាប់ឆ្នោតកំ​ណ​ត់​លំដាប់លេ​ខរៀង គណបក្សនយោបាយសម្រាប់ដា​ក់លើសន្លឹកឆ្នោត សម្រាប់ការ​បោះឆ្នោត​ជ្រើសរើសក្រុ​មប្រឹក្សាខេត្ត ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ។

នាឱកាសនោះលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអំពាវនាវ ដល់មន្ត្រីបោះឆ្នោត គណបក្សនយោ​បាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំ​ងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវ រូបរួមគ្នាគោរពច្បាប់​បោះឆ្នោត បទបញ្ជា និងនី​តិវិធី​របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ គ.ជ.ប និងលិខិតប​ទដ្ឋានគតិ​យុត្តពា​ក់ព័ន្ធនឹ​ងការបោះឆ្នោត ដើម្បីធ្វើឱ្យការបោះ​ឆ្នោតប្រព្រឹត្តទៅបានដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

អភិបាលរងខេត្ត បានបញ្ជាក់ថា ពិធីចាប់ឆ្នោតកំ​ណត់លំដាប់លេ​ខរៀងគណបក្សន​យោបាយស​ម្រាប់ដាក់លើសន្លឹកឆ្នោត នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំង និងបញ្ជាក់ច្បាស់ថា គណៈកម្ម​ការខេត្តរៀបចំការបោះឆ្នោត បានអនុវត្ត​ការងាររបស់ខ្លួនដោយគោរពច្បាប់បោះឆ្នោត បទបញ្ជា និងនី​តិវិធី ត្រង់ប្រការ ២.៤៩ ប្រកបដោយតម្លាភាព ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយរដ្ឋ​បាលខេត្ត នឹងបន្តផ្តល់ការគាំទ្រ កិច្ចសហការជាមួយអាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ សំដៅ​ធានាឱ្យការបោះឆ្នោតទាំងមូល សម្រេចបានជោគជ័យ ប្រកបដោយបរិយាកាស សន្តិសុខ សុវត្ថិ​ភាព និងមានសណ្តាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា នីតិវិធី និងលិខិ​តបទដ្ឋាន​គតិយុត្ត​ជាធរមាន។

លោក ផាន់ ឫទ្ធិពល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានឱ្យដឹងថា ការបោះ​ឆ្នោតជ្រើសរើ​​សក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ និងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ដោយ​មានគណបក្សនយោបាយឈរឈ្មោះ ចូលរួមប្រកួតប្រ​ជែងបោះ​ឆ្នោត ចំនួន ៥រួមមាន៖ គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះ ១៤មណ្ឌល គណប​ក្សឆន្ទៈខ្មែរ ឈរឈ្មោះ ១៤មណ្ឌល គណបក្សកម្លាំងជាតិ ឈរឈ្មោះ ១៤មណ្ឌល គណបក្សហ្វ៊ុន​ស៊ិនប៉ិច ឈរឈ្មោះ ១២មណ្ឌល គណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះ ១មណ្ឌល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3191 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50898 នាក់
ខែនេះ :
509331 នាក់
3 ខែនេះ :
1049190 នាក់
សរុប :
17644283 នាក់