ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាលខេត្តបន្ទាយ​មានជ័យ បើកប្រតិបត្តិ​ការត្រួតពិ​និត្យរដ្ឋបា​លពេ​ល​រាត្រី បានឃា​ត់ខ្លួន​អ្នក​បើ​កបរ​៨នាក់មានសារធាតុញៀន និងអ្នកបើក​បរ១០នាក់​មានជា​តិស្រវឹង
Mon,18 March 2024 (Time 05:38 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 22នាក់)


បន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទបញ្ជារ​បស់លោ​កឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ វេលម៉ោង​២២:០​០នាទីយប់ បាន​ចាត់តាំង លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការ​រង ផែនការងារសេនាធិការ លោក​ឧត្តមសេនី​យ៍ត្រី ប៊ុន ផេង ស្នងការរង ផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ ដឹកនាំកំលាំងកា​រិយាល័យ​ជំនាញធ្វើរដ្ឋបាលចំហរចុះត្រួតពិនិត្យអាវុធនៅក្នុងភូមិសាស្រ្តខេត្ត និង ទប់ស្កាត់អ្នក​បើក​បរមានជាតិស្រវឹង (ជាតិអាល់កុលលើសកម្រិត) ដើម្បីទប់ស្កាត់ ករណី​គ្រោះ​ថ្នាក់ច​រាចរ​ណ៍តាមដងផ្លូវពេលរាត្រី។

ចំពោះកំលាំងរបស់អធិកាដ្ឋានចំនួន០៩ក្រុង/ស្រុក(សិរីសោភ័ណ មង្គលបូរី ព្រះនេត្រព្រះ ម៉ាឡៃ ថ្មពួក អូរជ្រៅ ស្វាយចេក )ធ្វើការ ត្រួតពិនិត្យស្ថិតនៅក្នុងភូមិសាស្រ្តក្រុង/ស្រុករៀងៗខ្លួន។ ជាល​ទ្ធផល​កិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងបាន
-អប់រំម្ចាស់មធ្យោបាយ និង អ្នករួមដំណើរចំនួន902នាក់ស្រីចំនួន375នាក់។
-ត្រួតពិនិត្យលើមធ្យោបាយរថយន្តតូចធំចំនួន306គ្រឿង , ម៉ូតូចំនួន264គ្រឿង , គោយន្តក​ន្ត្រៃចំ​នួន04គ្រឿង។

ប្រតិបត្តិការត្រួតពិនិត្យនេះកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានរកឃើញ​នាក់មានជាតិអាគុលសរុបចំនួន១០នាក់ និងនាក់ប្រើរប្រាស់សារធាតុញៀនចំនួន០៨នាក់ ស្រី០២នាក់។ -កម្លាំងអធិការដ្ឋា​ននគរបាលស្រុកមង្គលបូរីបានរកឃើញនា​កមានជាតិអាល់កុល ចំនួន០៣នាក់។-អធិកា​រដ្ឋានន​គរបាលស្រុកម៉ាឡៃ​បានរកឃើញនាក់មា​នជាតិអាល់​កុលចំនួន០​១នាក់។ ចំពោះអ្នក​មានលើស​ជាតិអាល់កុ​លមិនអោ​យបន្តបើក​បរទៀតទេ(ឃាត់ទុក)រហូត​ដល់ស្វាង ទើប​អនុញ្ញាតឲ្យបើកបរបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4488 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52195 នាក់
ខែនេះ :
510628 នាក់
3 ខែនេះ :
1050487 នាក់
សរុប :
17645580 នាក់