ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋទីទាល់ក្រ ជាចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរ​ងគ្រោះ​ដោយសា​រគ្រោះធ​ម្មជា​តិ ចំនួន ១៦០គ្រួសារ នៅឃុំស្ទឹង​ត្រង់ ទទួលអំណោ​យពីរាជរដ្ឋាភិបាលកម្ពុជា
Sat,16 March 2024 (Time 08:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 21នាក់)


ប៉ៃលិន៖​លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈអ​ភិបាលខេត្តប៉ៃ​លិន នា​ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ និងផ្តល់អំ​ណោ​យរប​ស់រាជរដ្ឋាភិ​បាលកម្ពុជា ជូន​ដល់ប្រជាពលរដ្ឋទីទា​ល់ក្រ ចំនួន ១៦០គ្រួសារ ដែល​ជាចាស់ជរា ស្រ្តី​មេម៉ាយ ជន​មា​នពិការភាព និង​ជនរងគ្រោះដោយ​សារគ្រោះ​ធម្មជាតិ មកពីភូមិចំនួន ១៦ ក្នុងឃុំស្ទឹង​ត្រង់ ស្រុក​សា​លាក្រៅ ខេត្ត​ប៉ៃលិន ។ ពិធីនេះបាន​ធ្វើឡើង​នៅសាលាឃុំស្ទឹងត្រង់ ដោយ​លោក លោកស្រីអ​ភិបាល​រង​ខេត្ត និងថ្នាក់ដឹកនាំ​មន្ទីរអង្គភាព ជុំវិញខេត្ត ព្រមទាំងក្រុមការងារ ជាច្រើននាក់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រ​សាសន៍លើកឡើងថា៖ ការចែកអំ​ណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅពេលនេះ គឺដើម្បីចូលរួម ចំណែក ដោះស្រាយ និងរួមចំណែកលើកកំពស់ជីវភាពរបស់បងប្អូន អោយ កាន់តែល្អថែ​មទៀត បើទោះបីជាអំណោយទាំងនេះ មិនបានបំពេញតាមតំរូវកា​ររបស់បងប្អូន​ក៍ពិតមែន តែក៍អាច ដោះ ស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោក យាយ អ៊ុពូមីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹង ប្រែងប្រកប មុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំ ឱ្យបា​នកាន់ ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន ជាពិសេសត្រូវ​យល់ដឹងពីបច្ចេក​ទេសក្នុងកា​រធ្វើការងារកសិកម្ម ទៅតាមការណែនាំរបស់មន្ត្រីជំនាញ។

លោកជំទា​វបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី បានគិតគូខ្ពស់ចំពោះសុខទុក្ខរបស់​ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយ​មិនបណ្តោយអោយពលរដ្ឋណាម្នាក់ ដាច់ បាយ ដោយមិនដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិសេ​សរាជដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ ចេញ នូវ គោលនយោបាយ «យុទ្ធសាស្ត្រប​ញ្ចកោណ» ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិ​ទ្យាឌីជីថល​ ក្នុងន័យ​ ដើម្បីជំរុញ កំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសា​ងមូល​ដ្ឋាន គ្រឹះ ឆ្ពោះ ទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់មុខងារសាធារណៈ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើប កម្ម ស្ថាប័ន ព្រមទាំងគោលនយោបាយ និងកំណែទម្រង់ជា​ច្រើនផ្សេងទៀត ។

នៅក្នុងឱកាសនោះ​ផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏​បានមានប្រសាសន៍ ផ្តាំដល់បងប្អូន​ប្រជា​ពលរដ្ឋ ទាំងអស់ ត្រូវមាន​ការប្រុង​ប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយសាររដូវនេះអា​កាសធា​តុក្តៅខ្លាំង និងមានភ្លៀងកក់ខែខ្លះៗ ដែល ងាយបង្កឱ្យកើតជម្ងឺដម្កាត់ផ្សេងៗ ហើយបើមានកើតប​ញ្ហាអ្វីកើ​ត​ឡើងក្នុងមូលដ្ឋាន ត្រូវរា​យការណ៍ទៅមេឃុំ/មេភូមិ ដែល នៅជិតកៀកជាមួយ​បងប្អូន​ផ្ទាល់ ដើម្បីអោយក្រុមកា​រងារចុះជួយបានឆាប់រហ័ស និងទាន់ពេ​លវេលា  ដោយឡែក អាជ្ញាធរ មូលដ្ឋា​នទាំងអស់ ត្រូវចូលរួមស​ហការ និងជួយស​ង្រ្គោះដល់ប្រជាពលរដ្ឋគ្រប់ស្ថានភាព គ្រប់ហេតុ​ការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់​ជាមួយប្រជាជន គ្រប់កាលៈទេសៈ ។

បើតាមរបាយការណ៍របស់លោ​ក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ខេត្តប៉ៃលិន បានឱ្យដឹងថា៖ អំណោយដែលចែ​កជូនដល់ ជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរា ទីទា​ល់ក្រ ចំនួន ៦០គ្រួសារ ដោយក្នុង មួយ គ្រួសារៗទទួលបានរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួ ទឹកត្រី ១យួ ទឹកស៊ីអុីវ ១យួ ខ្លាញ់ ១ដប និងថវិកាចំនួន ៣ម៉ឺនរៀល ដែលជាថវិ​កាផ្ទាល់របស់ ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រ​ធានក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4596 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52303 នាក់
ខែនេះ :
510736 នាក់
3 ខែនេះ :
1050595 នាក់
សរុប :
17645688 នាក់