ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ
Sat,16 March 2024 (Time 05:31 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 20នាក់)


ខេត្តកណ្តាល៖ នៅកម្ពុជា សមភាព​យេនឌ័រ និងការផ្តល់​ភាពអង់​អាចដល់ស្រ្តី នៅតែ​បន្តទទួល​បាន​ការយ​កចិត្តទុក​ដាក់យ៉ាងខ្លាំងពី​រាជរដ្ឋាភិបា​លនីតិ​កាលទី៧ នៃរដ្ឋសភា ដែល​មានស​ម្តេចម​ហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប​លើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅ​ព្រឹក​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បញ្ជាក់ថា រាជរដ្ឋាភិបាលបានប្តេជ្ញាបន្តថែរក្សាមរតក ដែលបាន​កសាងដោយរាជរដ្ឋាភិបា​លអាណត្តិមុនៗ តាមរ​យៈការជំរុញរបៀបវារៈ​យេនឌ័រ និងកា​រផ្តល់ភា​ពអង់អាចដល់ស្រ្តី ក្នុងវិស័​យអប់រំ សុខភា​ព សេដ្ឋកិច្ច និងតួនាទីដឹកនាំ ដើម្បីទាញយ​កអត្ថប្រយោ​ជន៍ពីភាគ​លាភយេនឌ័រ ការប្រើប្រាស់​សិទ្ធិក្នុងការ​សម្រេចលើ​សុខភាពនិង​ផែនកា​រគ្រួសារ និងការកា​ត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាលើ ស្រ្តី និងក្មេងស្រី។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ​នៅក្នុងពេ​លដែលបងប្អូនស្រ្តី និងកុមារី នៅកម្ពុជា បានកំពុ​ងប្រារព្ធអប​អរសាទរទិវាអន្តរជាតិនារី យ៉ាងសប្បាយរីករាយ មានស្រ្តីនិងកុមារីជាច្រើន នៅលើ​សកល​បានកំពុងប្រឈមការរំ​លោភរំពានហិង្សាគ្រប់រូបភាព ដោយសារតែវិបត្តិនៃជម្លោះ និងសង្គ្រាម​ស៊ីវិល។ ស្រ្តី និងកុមារីទំាងនោះ មិនមានសូម្បី​តែសិទ្ធិជាមូលដ្ឋាន រួមមានសិទ្ធិរស់​រានមាន​ជីវិតក៏គ្មានដែរ កុំថាឡើយ​ទាមទារសិទ្ធិទទួល​បានការអប់រំ សិទ្ធិទទួលបានសេ​វាថែទាំសុខ​ភាព និងសិទ្ធិចូលរួមក្នុងស​កម្មភាពនានាក្នុងសង្គម សេដ្ឋកិច្ច និងន​យោបាយនោះ។ ដោយសា​រសុខសន្តិ​ភាព ដែលមានតម្លៃមិន​អាចកាត់ថ្លៃបាន ទើបកម្ពុជាយើងពិតជាមានសំណាង និងមោ​ទនភាព​ដែលមានថ្នាក់ដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ច្បាស់លាស់ ក្នុងកិច្ចខិតខំ​ប្រឹងប្រែងក​សាង និងថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញនិ​ងលើកក​ម្ពស់​សមភាពយេនឌ័រ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3059 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50766 នាក់
ខែនេះ :
509199 នាក់
3 ខែនេះ :
1049058 នាក់
សរុប :
17644151 នាក់