ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯក​អគ្គរដ្ឋ​ទូតវិសា​មញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា
Fri,15 March 2024 (Time 04:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 19នាក់)


(ភ្នំពេញ)៖ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Santo Darmo​sumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរា​ជាណាចក្រកម្ពុជា និងគណៈប្រតិភូ នៅទីស្តីការ​ក្រសួ​ងសុខា​ភិបាល ។

នាឱកាសនោះឯកឧត្តមឯ​កអគ្គរដ្ឋទូត បានថ្លែងអំណ​រគុណ ឯកឧត្តមសា​ស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបា​នអនុញ្ញា​តក្នុងជំនួប​ពិភាក្សាកា​រងារដ៏​មានតម្លៃនេះ​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏បាន​បញ្ជាក់អំ​ពីគោ​លបំ​ណង​នៃកិច្ចជំនួ​បក្នុង​គោលបំណងពិភាក្សា និងពន្លឿនការ​ចុះអនុស្សរណៈនៃ​ការយោគ​យល់គ្នារវា​ងក្រ​សួងសុខាភិបាលនៃប្រទេសទាំងពីរ និងការពង្រីកការវិនិយោគលើឱសថ និងបរិក្ខារ​ពេទ្យក្នុងប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការលើ​ការផ្តល់អាហារូប​ករណ៍ចំពោះនិ​ស្សិតក្នុងវិស័​យសុខាភិបាល។

ជាកិច្ចឆ្លើយតប ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមស្វាគមន៍ និងបានជម្រាបជូន អំពីអាទិ​ភាពវិស័យ​សុខាភិបាល​ទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច។ ភាគី​ទាំងពីរ បានឯកភាពរួមជាគោល លើការចុះអនុស្សរ​ណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ នាពេលខា​ង​មុខនេះ និងឈានទៅរកការពង្រីកកិច្ច​សហប្រតិបត្តិការ​លើចំណុចជា​ក់លាក់បន្ថែម​ផ្សេងៗទៀ​តផងដែរ។
ជាចុងក្រោ​យ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋឥណ្ឌូនេស៊ី តាមរយៈឯក​ឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់​ជំហរបន្តគាំទ្ររួម​ចំណែកជាមួយនឹង​កិច្ចខិត​ខំប្រឹង​ប្រែងរ​បស់ក្រសួងសុខាភិបា​លនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុ​ខុមាលភា​ពរប​ស់​ប្រជាជនកម្ពុជា ដើម្បីរួមចំណែ​កជាមួយរាជរដ្ឋាភិ​បាលកម្ពុជាឈា​នទៅ​សម្រេ​ចបាននូវកា​រគ្របដណ្តប់សុខភា​ពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិ​បាល​អាណត្តិទី​៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកប​ដោយគតិបណ្ឌិតរបស់ សម្តេចម​ហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4729 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52436 នាក់
ខែនេះ :
510869 នាក់
3 ខែនេះ :
1050728 នាក់
សរុប :
17645821 នាក់