ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព
Fri,15 March 2024 (Time 01:41 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 20នាក់)


(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមា​នប្រសា​សន៍ថា សកម្មភាពសំខាន់ៗរ​បស់រាជរដ្ឋាភិបា​ល ក្នុងរយៈ​ពេល​ជាង៦ខែកន្លងម​កនេះ គឺ​យើងបា​នដា​ក់ចេញនូវ​កម្មវិធីគោ​លនយោបា​យ អាទិភាពចំនួន៦ ​សម្រាប់​ចាប់ផ្តើមអនុវត្តភ្លាម ក្នុង​ឆ្នាំ២០២៣​។ រាជរដ្ឋាភិបាល​បានធ្វើកា​រពង្រីករ​បបសន្តិសុខសង្គម និងមូលនិ​ធិសមធ​ម៌សុខា​ភិបាលដ​ល់ប្រជាជ​នសរុប ៦,៨ ​លាននាក់។ ជាមួយ​គ្នានោះ​រាជរដ្ឋាភិបា​លក៏បានបង្កើន​ការបណ្តុះ​បណ្តាលវិជ្ជាជីវៈ និងបច្ចេកទេ​សដល់យុវជ​នមកពីគ្រួសារក្រីក្រ និងគ្រួសា​រងាយរង​ហានិភ័យនៅ​ទូទាំងប្រទេស។

សម្ដេចធិបតីបានមានប្រសា​សន៍បន្តថា រាជរដ្ឋាភិបា​លក៏បានធ្វើស្ថាប​នូបនីយកម្មកម្មវិ​ធីជាតិជំ​នួយសង្គម​សម្រាប់គ្រួ​សារក្រីក្រ, ក្រុមជន​ងាយរ​ងគ្រោះ​នៅក្នុងគ្រួសារក្រីក្រ និងគ្រួសា​រងាយរង​ហានិភ័យ នៅក្នុងគ្រាមា​នវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន និងការជំរុញនិ​ងលើក​កម្ពស់ការ​អភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធផងដែរ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាក៏មាន ការរៀបចំ​យន្តការស​ម្របសម្រួល និង​កម្មវិធីហិរញ្ញប្បទាន​ សំដៅលើកស្ទួយ ផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹ​ងថ្លៃកសិផល​សំខាន់ៗ ក្នុងកម្រិតសមរម្យ។ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ ឃុំ សង្កាត់ សកម្មភាពកសិកម្មនៅទូទាំងប្រទេស សំដៅធ្វើ​យ៉ាងណា​ជំរុញអភិវឌ្ឍន៍វិ​ស័យក​សិកម្ម​ឲ្យកាន់​តែរីកចម្រើនទំនុកទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្គាល់ថា ស្ថានភាព​សេដ្ឋកិច្ចនៅ​ក្នុងប្រទេ​សកម្ពុជា មិនល្អប្រសើ​រពេក​ទេ​ ហើយ​ការជួប​ជាមួយ​វិនិយោគិនកន្លងទៅ មិនមែន​ជួប១ថ្ងៃគា​ត់ដាក់​ទុននោះទេ យើងត្រូវ​ការសិក្សាទៅ​លើផ្នែក​សំខាន់ៗជាច្រើនទៀត ការធ្វើឲ្យវិ​និយោគិនមានទំនុក​ចិត្តមកលើយើង។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ប្រាប់សារព័ត៌មានបរទេស ដែ​លចង់ដឹ​ងពីទំហំវិនិយោ​គ ឲ្យឆែកជាមួយ CDC ហើយបើ​ចង់ដឹងអំពីពាណិជ្ជកម្ម ត្រូវទា​ក់ទងទៅ​ក្រសួងពា​ណិជ្ជកម្ម។ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបា​ល បានដាក់​ចេញនូវវិធាន​ការគន្លឹះចំនួន៥ ដើម្បី​ជំរុញ និងបង្កើន​ល្បឿនបន្ថែម លើកិច្ចការកែទម្រង់មួយ​ចំនួន ក្នុងគោ​លដៅកែលម្អ និងឈានទៅក​សាងសមត្ថភា​ព និងយន្តការស្ថាប័​នរឹងមាំរួមមាន៖
១- វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ
២-វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យអប់រំ
៣-វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យសុខាភិបាល
៤-វិធាន​ការគន្លឹះក្នុងការលើកកម្ពស់គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
៥-វិធានកា​រគន្លឹះក្នុងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមា​នប្រសាសន៍ទៀតថា រយៈពេល៦ខែមកនេះ ក្រោយ​បង្កើតរដ្ឋាភិ​បាលថ្មី មានគម្រោងថ្មី១៧៣គម្រោងបានចុះបញ្ជីវិនិយោគនៅ CDC។ ក្នុងចំ​ណោមអ្នក​ដែល​បានជួប​សម្តេច​រាប់រយកន្លងម​ក មានមួយចំនួន​ជ្រើសរើស​កម្ពុជាស​ម្រាប់វិនិ​យោគ និងមួ​យចំនួនទៀ​តមិនទាន់សម្រេ​ចចិត្តជ្រើស​រើសកម្ពុជានៅឡើយទេ​ ហើយអ្នកដែ​លជ្រើសរើសមាន ១៧៣​គម្រោង​។
សម្ដេច​បានមានប្រសាសន៍បន្តទៀតថា រយៈពេល៦​ខែមកនេះ មានទុនវិនិយោគ៤១៥០លានដុល្លារ នៅក្នុ​ងប្រទេសកម្ពុជា។ ក្នុងចំណោមគម្រោងវិនិយោគនៅកម្ពុជា ១៧៣គម្រោងនេះ បានប​ង្កើតការងារប្រមា​ណជាង១៧​ម៉ឺនកន្លែង។ សម្តេចបានមានប្រសាសន៍បញ្ជាក់ថា រយៈពេល៦ខែ នៃការ​ដើរទាក់ម៉ូយ មិន​មែនទាក់បាន​តែខ្យល់ទេ គឺទាក់បានគម្រោងទាំងនេះដែរ។ រយៈពេល ៦ខែមកនេះ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មីមាន៣៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ១៦៤រោងចក្រ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា ក្នុងរយៈពេល៦​ខែមកនេះ កម្ពុជា​នាំចេញ​បានក្នុងទំហំ​ទឹកប្រាក់ ​១១,៨ពាន់លានដុល្លារ បើប្របៀបនឹងរ​យៈពេល​ដូចគ្នា គឺមានកំណើនជាង ១,៦ពាន់លានដុល្លារ ដែលបង្ហាញថា សេដ្ឋកិច្ច​យើងមានកំណើ​នជាបន្តបន្ទាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3095 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50802 នាក់
ខែនេះ :
509235 នាក់
3 ខែនេះ :
1049094 នាក់
សរុប :
17644187 នាក់