ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តប៉ៃលិន ជំរុញដល់កងកម្លាំងទាំង៣ប្រភេទ និងមន្ទីរ អង្គភាពជុំវិញខេត្ត រៀបចំតុបតែ​ងកែលម្អនិងសន្តិសុខ ដើម្បីទទួលភ្ញៀវទេ​សចរណ៍នាឧកាសចូលឆ្នាំប្រពៃ​ណីជាតិខាងមុខ
Tue,12 March 2024 (Time 05:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 28នាក់)


(ប៉ៃលិន)៖រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទា​វ បាន ស្រីមុំ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានអ​ញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើក​ទី៥៧ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភា​ពឯក​ឧត្តម ជា ចាន់ឌិន ប្រធា​នក្រុមប្រឹក្សាខេត្តប៉ៃលិន ។

លោកជំទា​វអភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់ប​ញ្ហានា​ពេល​កន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយ​មិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និង​ជំនាញកា​រងាររបស់ខ្លួន ហើយបើ បញ្ហាណាមិនអាចដោះស្រាយ​បានសូមប្រញាប់រា​យការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ពង្រឹងការអនុវត្តគោ​លនយោបាយភូមិ​ ឃុំមានសុវត្ថិភា​ព ពិសេសបង្ក្រាបអោយ​អស់ក្រុមក្មេងទំនើង​ដែលបង្កអស​ន្តិសុខដល់សង្គម ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ចំពោះ អង្គភាពស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងទាំង ៣ប្រភេទ ដែលបានសហ​ការយ៉ាងជិ​តស្និទជា​មួយ អាជ្ញាធរពាក់ព័ន្ធពង្រឹងស​ន្តិសុខរៀបចំកែលម្អតាមអង្គភាព​របស់ខ្លួនអោយមានភាពទាក់​ទាញដើម្បីទទួលភ្ញៀវទេសចរ​ណ៍មកកម្សាន្តខេត្តយើងអោយ​មានភាពកក់ក្តៅនិ​ងសប្បាយរីករាយ​បំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4332 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52039 នាក់
ខែនេះ :
510472 នាក់
3 ខែនេះ :
1050331 នាក់
សរុប :
17645424 នាក់