ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កេងប្រវ័ញយកប្រាក់របស់ក្រុមហ៊ុន រាប់ម៉ឺនដុល្លា ត្រូវម្ចាស់ក្រុម​ហ៊ុនប្តឹ​ងឣាវុធ​ហត្ថ ចា​ប់ឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ
Tue,12 March 2024 (Time 04:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 22នាក់)


(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរ​ងគ្រោះ​ឈ្មោះ ប៊ុន សុភាព ភេទស្រី ឣាយុ៤៤ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្ដីពីករណី​រំលោភលើទំនុកចិត្ត ដែល​ប្រព្រឹត្ត​ដោយឈ្មោះ ឈុន ស៊ីណា ភេទប្រុស ឣាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត​ទទួល​បាន​ការឣនុញ្ញាត​ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកា​រកងរាវឣាវុធហត្ថខេត្ត និងមានកា​រសម្រប​សម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូង​ខេត្តបន្ទាយមា​នជ័យផងនោះលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង បានដឹ​កនាំ​កម្លាំងចុះនាំខ្លួនឈ្មោះ ឈុន ស៊ីណា មកកាន់មូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា តាមការរៀបរាប់របស់ដើមបណ្ដឹងបានឱ្យដឹងថា រូបខ្លួនជាម្ចាស់​ឣាជីវកម្មលក់គ្រឿងសំ​ណង់គ្រប់ប្រភេទ នៅក្នុងក្រុងប៉ោយប៉ែត ហើយរូ​បខ្លួនបា​នជួលឈ្មោះ ឈុន ស៊ីណា មកធ្វើកា​រឱ្យរូបខ្លួន ជាបុគ្គលិកផ្នែកទីផ្សារ និងបា​នដើរចែក​ចាយល​គ្រឿងសំណង់ចំនួន៤ខេត្ត ហើយ​គ្រប់ពេល​ឈ្មោះ ឈុន ស៊ីណា យកគ្រឿង​សំណង់​ឱ្យតំណាងទាំង​៤ខេត្ត ឈ្មោះ ឈុន ស៊ីណា ​បានរាយការណ៍មកថា តំណាងចែក​ចាយគ្រឿង​សំណង់បាន​ជំពាក់​ប្រាក់​ជាបន្តបន្ទាប់ ​រហូតបំណុលរ​បស់តំណាងចែក​ចាយមានការកើនឡើង ទើបរូបខ្លួន​មានការ​សង្ស័យ បានដាក់បុគ្គ​លិកផ្សេង​ទៀតឱ្យដើរតាម​ឈ្មោះ ឈុន ស៊ីណា ដើម្បីទារប្រាក់​តាមខេត្ត​ជា​មួយគ្នា ប៉ុន្តែឈ្មោះ ឈុន ស៊ីណា​ បាន​បង្វែរបុគ្គ​លិក​ទៅកន្លែ​ងផ្សេ​ងទៅវិញ ក្រោយម​ករូបខ្លួន​បាន​ឱ្យកូ​នប្រុស​បង្កើតចុះស្រាវ​ជ្រាវតាមតំណា​ងចែកចាយគ្រឿង​សំណង់តាមប​ណ្ដាខេត្តដែល​ជំពាក់ថ្លៃគ្រឿង​សំណង់ជាមួយឈ្មោះ ឈុន ស៊ីណា ម្ដង​ទៀតទើបទទួលបាន​ព័ត៌មានថា ប្រាក់​ដែលតំណា​ងចែកចាយគ្រឿងសំណ​ង់តាមបណ្ដាខេត្តទាំង៤ បានសងឱ្យឈ្មោះ ឈុន ស៊ីណា ឣស់ហើយ ​រហូតដល់ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៤ ឈ្មោះ ឈុន ស៊ីណា បានឆ្លើយ​សារភាពប្រា​ប់ខ្លួន​ត្រង់ថា ប្រាក់ដែ​លឣតិថិជនស​ងថ្លៃគ្រឿងសំណង់ រូបគេយ​កទៅចា​យឣស់ប្រហែ​លចំនួន១០០,​០០០$(ដប់​ម៉ឺនដុល្លារ) រ​ហូតដល់ថ្ងៃទី៨ ខែកុម្ភ: ឈ្មោះ ឈុន ស៊ីណា បានប្រ​គល់ប្រាក់​មកឱ្យរូ​បខ្លួនចំ​នួន៥០០០០$(ប្រាំម៉ឺនដុល្លារ) ក្រោយ​មករូ​បខ្លួន​ប្រើឱ្យកូន​ប្រុសចុះ​ស្រង់បញ្ជីគ្រប់​ឣតិថិ​ជនទើបដឹងថា ឈ្មោះ ឈុន ស៊ីណា បានកេងប្រវ័ញយកប្រាក់របស់ក្រុមហ៊ុនខ្លួន តាំងពីឆ្នាំ២០១៥ រហុតម​កដល់ដើមឆ្នាំ២០២៤ ឣស់ទឹកប្រាក់សរុបចំនួន៣៥៣,៧៦១$(បីសែន ប្រាំម៉ឺន បីពាន់ ប្រាំពីររយ ហុកសិបមួយ ដុល្លារ) ។

មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងបានប្រាប់ឱ្យដឹងទៀតថា ក្រោយពីសួរនាំរួច ជន​សង្ស័យ​ឈ្មោះ ឈុន ស៊ីណា បានឆ្លើយសា​រភាពថា រូបខ្លួនពិតជាបា​នកេងប្រវ័ញ​ប្រាក់ដែ​លខ្លួនប្រមូលបា​នពីឣតិថិជនលក់គ្រឿងសំណង់តាមបណ្ដាខេត្ត យកមកបើក​កន្លែងលក់​គ្រឿង​សំណង់ផ្ទាល់ខ្លួន និងទិញឡាន គ្រឿងចក្រ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពិត​ប្រាកដមែន។ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងយោងតា​មចម្លើយសា​រភាពរបស់ជនសង្ស័យ កម្លាំជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានកសាង​សំណុំរឿងបញ្ជូនមក​បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈុន ស៊ីណា រួមនឹងវត្ថុតាងផ្ទា​ល់ខ្លួនដែ​លកម្លាំង​ជំនាញកងរាជឣាវុធហត្ថដកហូត ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជឣា​វុធហត្ថខេត្តបញ្ជូនទៅ​តុលាការហើយនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីចាត់​ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3431 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51138 នាក់
ខែនេះ :
509571 នាក់
3 ខែនេះ :
1049430 នាក់
សរុប :
17644523 នាក់