ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីជួបសំ​ណេះសំណាល និងបើក​ផ្តល់ប្រាក់​របបគោ​លន​យោបាយចំ​ពោះជនពិការ ក្រីក្រនៅ​តាមស​ហគមន៍ ក្នុងក្រុងក្រចេះចំនួន១៣១នាក់
Mon,11 March 2024 (Time 08:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 55នាក់)


ក្រចេះ៖ក្នុងពិធីជួប​សំណេះសំ​ណាល​និងបើក​ផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការ ក្រីក្រ​នៅ​តាម​សហ​គមន៍ ក្នុងក្រុង​ក្រចេះ​ចំនួន១​៣១នាក់ ​នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ​លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ថា សម្រាប់ ខេត្តក្រចេះ​នៅក្នុ​ងឆ្នាំ២​០២៣ គណៈកម្មការបានរៀបចំជ្រើស​រើសឈ្មោះប្រជា​ពលរដ្ឋដែ​លមានពិការភាព មាន​បណ្ណក្រីក្រ តាមរយៈកម្មវិធីកំ​ណត់អត្តសញ្ញាណកម្ម ពិការភាព តាមគំរូសង្គម និ​ងសិទ្ធិជាមូលដ្ឋាន សម្រាប់ធ្វើការផ្តល់ប្រាក់រ​បបគោលនយោបាយជូនជ​នពិការក្រីក្រ ក្នុងក្រុង​ក្រចេះ ដែ​លមានចំនួន ១៣១នា​ក់ ស្រី ៧៤នាក់ ។

លោកស្រី អភិបាលរងខេត្ត បន្តថា សម្រាប់ជនមានពិការភាពដែលទទួលប្រាក់ឧបត្ថម្ភ៥១ខែ គឺមាន​ចំនួន ២៤៣នាក់ ក្នុងនោះស្រីមាន២៦នាក់ ដោយឡែកអ្នកទទួលបានប្រាក់ឧបត្ថម្ភ ៦ខែវីញគឺមាន​ចំនួន៨០នា​ក់ ក្នុងនោះស្រី៤​៨នាក់ផងដែរ ។ចំពោះមុខរដ្ឋបាលខេត្ត នឹងបន្តពង្រឹង​សកម្មភាពយ​ន្តការដែលមានស្រាប់ ហើយសហការពង្រីក បន្ថែមនូវកិច្ចអន្តរាគមន៍ ក្នុងការផ្តល់សេវាសង្គមកិច្ច និងកម្មវិធីសង្គ្រោះបន្ទាន់ឱ្យកាន់តែទូលំទូលាយ ពិសេស ការកាត់បន្ថយភាព​ងាយរងគ្រោះរ​បស់ប្រជាពលរដ្ឋក្រីក្រ ។ ការដា​ក់ចេញវិធានការ​ជួយដោះស្រាយ សម្រាលទុក្ខលំបាក របស់ជន​រងគ្រោះដោយមហន្តរា​យធម្មជាតិ ការពង្រីកកម្មវិធី​ស្តារលទ្ធភាពពលកម្ម កម្មវិធីសមាហ រណកម្ម​ឡើងវិញ ។

ដោយឡែកសម្រាប់ជនដែលមានពិការភាព ជនរងគ្រោះដោយគ្រឿង ដោ​យអំពើកេងប្រវ័ញ្ច និង​កុមា​រដែលបំពានច្បាប់ ក៏ដូចជាពង្រីកកម្មវិធីសុខុមា​លភាពដល់ជនចាស់ជរា កុមារកំព្រា ស្ត្រី មេម៉ា​យ ពោះម៉ាយក្រីក្រ គ្រួសា​រក្រីក្រ ស្ត្រី កុមាររង​គ្រោះ ជនគ្មានទីលំនៅ និងអតីតយុទ្ធជន ព្រមទាំង​គ្រួសារ ដើម្បីឱ្យពួកគា​ត់ទទួលបាននូវសេ​វាសុខភាព អាហារូប បត្ថម្ភ ការបណ្តុះបណ្តាលមុខជំនាញ ការបង្កើ​តមុខរបរ និង​ការអប់រំ សំដៅប្រែក្លាយប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងសហ​គមន៍ទៅជាមូលដ្ឋានផលិ​តរបស់ជាតិ រួមចំ​ណែកធ្វើឱ្យគោលនយោបាយគាំពារសង្គម របស់រាជ​រដ្ឋាភិបាល​អាណត្តិទី៧ នេះទទួលបានជោគជ័យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8890 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
96701 នាក់
ខែនេះ :
518337 នាក់
3 ខែនេះ :
1110870 នាក់
សរុប :
17710909 នាក់