ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញបើកវគ្គហ្វឹកហ្វឺន ប្រចាំឆមាស១ ឆ្នាំ២០​២៤
Mon,11 March 2024 (Time 07:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 23នាក់)


(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអា​វុធហត្ថខេត្តប​ន្ទាយ​មាន​ជ័យ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺន ប្រចាំឆ​មាស១ ឆ្នាំ២០២៤ ជូនដល់កងកម្លាំងនៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរ​បាល នៃ​ស្នងកា​រដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ ។ពិ​ធ្វេីនេះ​បាន​ឡេីងនៅទីបញ្ជា​ការដ្ឋានកងរាជអា​វុធហត្ថខេត្តបន្ទាយ​មានជ័យមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោ​កស្នងកា​ររងនគរបា​លខេត្ត លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង​/ស្រុក​ទាំង៩ និងសិក្ខាកាម កងរាជអាវុធហត្ថ និងសិក្ខាកាមនគរបាល យោធាចា​រ្យមកពីកងព​លតូចថ្មេីរជេីង៥១ សរុបចំនួន១៤៨នាក់ (ក្នុងនោះសិក្ខាកាម១១៣ នាក់ (គ្រូយោធា​ចារ្យក្បាច់គុ​ណកងយោ​ធពលខេមរភូមិន្ទ០៧នាក់)។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលេី​កឡេីងថា ការងារហ្វឹកហ្វឺនរៀនសូត្រ គឺជាកិច្ចការចាំបាច់ ដែលត្រូវអនុវត្តជាប្រចាំដើម្បីពង្រឹង និងពង្រីកនូវសមត្ថភាព នៃការយល់ដឹងដល់កងកម្លាំង ជាពិសេសយើងជាកម្លាំងអាវុធហត្ថ យើង​ជាកម្លាំង​នគរបាល ត្រូវមាន​កាយសម្បទារឹងមាំ និងមានចំណេះដឹងផ្នែកវិជ្ជាជីវៈ។ ជាមួយគ្នានោះ​លោកឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បា​នដាក់ចេញនូវចំ​ណុចការងារមួយចំនួនដល់សិក្ខាកាម ដូច​ខាងក្រោម
១.សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ គោរពពេលវេលា រៀនសូត្រ ស្តាប់ការឧទ្ទេសនាម និងការបង្ហាត់បង្ហាញពីយោធាចារ្យ, ២.ត្រូវខិតខំហ្វឹកហាត់រៀនសូត្រ លើមុខជំ​នា​ញ ដើម្បីលើកកម្ពស់កម្រិតសមត្ថភាព ការយល់ដឹង ក្នុងការបំពេ​ញការងារនា​ពេលអនាគតឱ្យ​បានកាន់តែល្អប្រសើ , ៣.សូមឱ្យយោធាចារ្យទាំងអស់ យកអស់ចំណេះដឹង សមត្ថភាពដែលខ្លួនមា​ន ផ្តល់ជូន សិក្ខាកា​មក្នុងវគ្គហ្វឹកហ្វឺន សំដៅធ្វើយ៉ាងណាក្នុងគោលបំណង បង្កើនសមត្ថភាព បង្កើនចំណេះដឹង ជូនដល់សិក្ខាកាម, ៤.ត្រូវយកចិត្តទុកដាក់ថែរក្សា មធ្យោបាយ ឧបករណ៍ បរិក្ខារ គ្រឿងបំពាក់ លើកកម្ពស់ ស្មារតីសន្សំសំចៃ ប្រឆាំងភាពខ្ជះខ្ជាយ ពិសេសលើកកម្ពស់ម​នសិការចូល​រួមអ​នុវត្តទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយគិត ជួយ​ធ្វើ នឹងរួមគ្នាទទួលខុសត្រូវ តាមតួនាទី ភារកិច្ចរៀងៗខ្លួន, ៥.អនុវត្តម៉ឹងម៉ាត់ បទបញ្ជា គោរពវិន័យ ឋានានុក្រម នៃកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងការគោរពច្បាប់របស់​រដ្ឋ,៦. ត្រៀមកម្លាំង មធ្យោបាយ យុទ្ធោបករណ៍ សម្ភារៈសឹក ត្រៀមអនុវត្តបទបញ្ជា និងអន្តរាគមន៍​ក្នុងកិច្ច​ការពារសន្តិសុខសង្គម រក្សាសណ្តាប់ធ្នាប់សាធារណៈ ជួយសង្គ្រោះពលរដ្ឋ នូវគ្រប់ហេតុការណ៍ និងគ្រោះមហន្តរាយផ្សេងៗ, ៧.ត្រៀមរៀបចំកម្លាំង មធ្យោបាយ សម្ភារៈ សហការកា​រពារសន្តិសុខ រក្សាសុវត្ថិភាព ដំណើរការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខឱ្យមានភាពល្អប្រសើ ។

លោកអនុសេនីយ៍ឯក កែម ចាន់រស្មី នាយការិយាល័យផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្ត និងជាគ្រូសភាចារ្យក្នុងវគ្គហ្វឹកហ្វឺនបានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល ៤៥ថ្ងៃ (ចាប់​ពីថ្ងៃទី​១១ ខែមីនា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤)។ ដោយផ្តោតសំ​ខាន់ចំនួន៦មេ​រៀនរួមមាន ១-លំហាត់របៀបជួរទ័ព, ២-ប្រឆាំភេរវកម្ម វិធីសាស្រ្តបង្ក្រាបជនល្មើស, ៣-ការរក្សាសណ្តាប់ធ្នាប់, ៤-ក្រមនីតិវិធីព្រហ្មទណ្ឌ, ៥-បាញ់គ្រាប់ពិត និងទី៦-ក្បាច់គុណកងយោធពលខេមរភូមិន្ទ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7940 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
95751 នាក់
ខែនេះ :
517387 នាក់
3 ខែនេះ :
1109920 នាក់
សរុប :
17709759 នាក់