ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសម្នាក់ដើរបេះបន្លែយកទៅលក់ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ បានជាន់មីនផ្ទុះ បណ្តាល​ឲ្យរង​របួ​សធ្ងន់ ត្រូូវបាននគរបាលដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ
Fri,09 February 2024 (Time 05:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 46នាក់)


ខេត្តបន្ទាយមានជ័យ៖ដោ​យសា​រតែជីវ​ភាពខ្វះ​ខាត បុរស​ម្នាក់​ដើ​រ​បេះ​បន្លែយ​ក​ទៅ​លក់ បាន​ជា​ន់មី​នផ្ទុះ​រង​របួស​ធ្ងន់ ដោយដា​ច់ជើ​​ងម្ខាង និ​ងម្ខាងទៀត​បែក​សា​ច់អ​ស់​នៅ​​សល់​តែឆ្អឹង ចាប់ពី​កំភួន​ជើង​ចុះក្រោម ត្រូវ​បាន​កម្លាំងស​មត្ថ​កិច្ច​ដឹកប​ញ្ជូន​ទៅសង្គ្រោះនៅឯមន្ទីរពេទ្យមិត្ត​ភាពកម្ពុជា-​ជប៉ុន ​មង្គ​លបូរី ភ្លាម​ៗ ។ហេតុការណ៍នេះបានកើតឡើង​នៅវេលាម៉ោង​ជាង៩ព្រឹក ថ្ងៃទី៩ ខែ​កុម្ភៈ ឆ្នាំ២​០២​៤ ស្ថិត​នៅក្នុងព្រៃ​ចំការ​មីន (តំបន់ព្រំដែនមិនទាន់ច្បាស់លាស់)មុខ​ទំនប់​ក៥ ស្ថិតក្នុងភូមិសិលា ខ្មែ​រឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមា​នជ័យ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមាន​ឈ្មោះ វណ្ណ កំស​ត់ ភេទប្រុស ​អាយុ៣៤ឆ្នាំ រស់នៅភូមិ​សិ​លាខ្មែរ ឃុំអូរបី​ជាន់ ស្រុកអូរជ្រៅ ។មុន​ពេលកើ​តហេតុជ​នរងគ្រោះ បាន​ដើររ​កបេះ​បន្លែស្លឹក​ព្រេចដើម្បីលក់​ដូច​សព្វមួយ​ដង​តែថ្ងៃ​នេះ​បាន​ដើរជ្រុល​ចូលទៅក្នុងព្រៃចំការមីន (តំ​បន់ព្រំ​ដែនមិនទា​ន់ច្បាស់លា​ស់)មុខទំន​ប់ក៥ ស្ថិតក្នុងភូមិសិ​លា ខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក៏​បានជួប​គ្រោះអកុសលជាន់​មីនបណ្តាល​ឲ្យផ្ទុះរបួស​ជើងធ្ងន់​ទាំងសងខា​ង(ដាច់​ជើងខាងស្តាំ) ត្រូវបាន​កម្លាំងប៉ុស្តិ៍​ព្រំ​ដែនសិលាខ្មែរ រួមជាមួយយោ​ធាជួយដឹ​កមកស​ង្គ្រោះបន្ទាន់ នៅមណ្ឌ​លសុខភា​ពសិលាខ្មែ​ររួចបញ្ជូនប​ន្តទៅសម្រា​កព្យាបាល នៅមន្ទីរពេទ្យមិត្តភា​ពកម្ពុជា-ជប៉ុន ។

ជាមួយ​គ្នានោះសមត្ថកិច្ច​បានធ្វើការអំពាវនាវ​ដល់បងប្អូនប្រជា​ពលរដ្ឋទាំង​អស់ សូមកុំចូល​ទៅ​តំបន់​ណាដែលមិ​នដឹង​ប្រវត្តិច្បាស់​លាស់ និងត្រូវសា​កសួរ​អាជ្ញាធរមូល​ដ្ឋានមុនចូល​តំបន់នោះពិសេស​សូម​កុំប៉ះ​ពាល់នៅ​ពេ​ល​ឃើញ​មីន ឬគ្រាប់​មិនទាន់ផ្ទុះ ត្រូវរា​យការណ៍ជាប​ន្ទាន់ដល់អាជ្ញាធរ​មាន​សមត្ថកិច្ច ​និងប្រ​តិបត្តិក​របោស​សម្អាតមីនដែលនៅជិតទី​នោះ​ដើម្បីយក​គ្រាប់ទាំងនោះ​ទៅកំទេចចោ​ល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3109 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54076 នាក់
ខែនេះ :
516230 នាក់
3 ខែនេះ :
1116502 នាក់
សរុប :
17640767 នាក់