ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជ​នសង្ស័យ១០នាក់ ទៅសាលា​ដំបូងខេត្ត ពាក់ព័ន្ធ​ករណី លួចមានស្ថា​នទម្ងន់​ទោស ទទួលផ​ល​ចោរកម្ម និងរ​ក្សាទុក ចែកចា​យសារធា​តុញៀនដោយ​ខុសច្បាប់
Fri,09 February 2024 (Time 01:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 29នាក់)


(បន្ទាយមានជ័យ)៖កម្លាំង​មូលដ្ឋានក​ងរាជអាវុធ​ហ​ត្ថក្រុងប៉ោ​យប៉ែត​ ដឹកនាំ​ដោយ​លោ​កវរសេនី​យ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការ​មូលដ្ឋា​នកង​រាជអាវុធ​ហត្ថក្រុង នៅវេ​លាម៉ោង១​៤​និង១៥នាទី​ថ្ងៃ​ទី០៧​ ខែ​កម្ភៈ​ ឆ្នាំ២០២៤​ បាន​ចុះ​ស្រា​វជ្រាវ​ រហូតឈា​នដល់ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជា​បន្ត​បន្ទាប់​សរុបចំ​នួន១​០នា​ក់ ពាក់ព័ន្ធករណី​លួច មានស្ថាន​ទម្ងន់ទោ​ស ​ទទួលផ​លចោរកម្ម និងរ​ក្សា​ទុក ចែកចា​យសារ​ធាតុញៀនដោ​យខុសច្បាប់ ​ដែលប្រព្រឹត្តកាលពីវេលា​ម៉ោង០៩និ​ង៣០នាទី ថ្ងៃ​ទី០៦ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅចំណុចភូមិបា​លិលេយ្យ១ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមា​នជ័យ ក្រោយពីទទួួលបាន​ ពាក្យបណ្តឹងពី​ឈ្មោះ​ បួន ស្រីម៉ុច ភេទស្រី អាយុ១៨ឆ្នាំ មានទី​លំនៅបច្ចុប្បន្ន​ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ។

លោករវសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានឱ្យដឹងថា​ ជនស​ង្ស័យទាំង១០នាក់​ដែលកម្លាំង​ឃាត់​ខ្លួនបាន​នោះ​រួមមាន៖
១-ឈ្មោះ​ អឿន បូ ភេទប្រុស អាយុ១៨ឆ្នាំ ។
២-ឈ្មោះ​ គឿម ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ ។
៣-ឈ្មោះ​ ម៉ៅ ត្រឹម ភេទប្រុស អាយុ៣៣ឆ្នាំ ។
៤-ឈ្មោះ​ សុខ ដេវីត (ម៉ូវ) ភេទប្រុស អាយុ១៧ឆ្នាំ​ ។
៥-ឈ្មោះ​ ពៅ ដូច​ (គា) ភេទប្រុស អាយុ១៧ឆ្នាំ ។
៦-ឈ្មោះ​ ឡុន ឡែន ភេទស្រី អាយុ៤៣ឆ្នាំ ។
៧-ឈ្មោះ​ ខា ឡុង(ឆ្កែ) ភេទប្រុស អាយុ១៨ឆ្នាំ ។
៨-ឈ្មោះ​ ប៊ុណ្ណា ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ ។
៩-ឈ្មោះ​ សន សា ភេទប្រុស អាយុ៣២ឆ្នាំ​ ។
១០-ឈ្មោះ​ ធៀ សាវឿន(ប៉ែត) ភេទប្រុស អាយុ៤០ឆ្នាំ។​ ជនសង្ស័យ័ទាំង១០​នាក់ បច្ចុប្បន្នស្នាក់​នៅក្នុង​ក្រុងប៉ោយប៉ែត។ វត្ថុតាង​ចាប់យ​ករួមមាន៖​-ម៉ូតូម៉ាកហុង​ដាឃ្លិច ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខពោធិសាត់ 1M-6426 ចំនួន ០១គ្រឿង -ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ​២០២២ គ្មានផ្លាកលេខ ចំនួន០១គ្រឿង -ម៉ូតូម៉ាក​ វីវ៉ា ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ ចំនួន០១គ្រឿង -ម៉ូតូម៉ាក​ វ៉េវ គ្មាន​ផ្លាកលេខ ចំនួន០១គ្រឿង -ម៉ូតូម៉ាកហុងដា​ CBR ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង -ម៉ូតូម៉ាកហុងដា​ ស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង -ផ្លាកលេខម៉ូតូ ចំនួន០៥សន្លឹក និងសម្ភារៈសម្រាប់ដោះបំបែកគ្រឿងម៉ូតូមួយចំនួនទៀត(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត)-ម៉ូតូម៉ាកហុងដា​ Zomer X ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1Z 8849 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ)-គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌ផ្កាឈូក ចំនួន១៩៩គ្រាប់ -គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌បៃតង ចំនួន០៤គ្រាប់ -គ្រឿ​ងញៀនប្រភេទខេទឹកកក ចំនួន១៥កូនថង់ -កំប៉ុងពណ៌ខ្មៅ សម្រាប់ដាក់គ្រឿងញៀ​នចំនួ​ន០១កំប៉ុង។

លោករវសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ មុនឈានដ​ល់ការបង្ក្រាប​ កម្លាំងមូលដ្ឋាន​កងរាជអា​វុធហត្ថបានទទួលពាក្យ​បណ្តឹងពីជនរងគ្រោះបាត់ម៉ូតូម៉ា​កហុងដា​ Zomer X ពណ៌ក្រហ​មលាយស ផលិត​ឆ្នាំ២០១៨ ពាក់ផ្លាក ​លេខ សៀមរាប-1Z 8849 ដែលទុកមុខបន្ទប់នៅម្តុំវត្តត្រាច កាលថ្ងៃទី០២ ខែកុម្ភៈ ភ្លាមនោះជ​នរងគ្រោះ បានសុំអ្នកជិតខាងឆែ​កកាមេរ៉ាសុវត្ថិភាព ស្រាប់តែ​ឃើញក្រុ​មចោរមាន​គ្នាចំនួន០២​នាក់បានធ្វើ សកម្មភាព លួចម៉ូតូរបស់​ជនរងគ្រោះខាងលើ។

លោកវរសេនីយត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា​នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញឃាត់ខ្លួនបានជ​នសង្ស័យ​ឈ្មោះ​ឡុន ឡែន ភេទស្រី ជាអ្នកទិញម៉ូតូ រប​ស់ដើ​មបណ្ដឹង​លើខាងលើ ហើ​យយកម​កសួរនាំ បន្ទាប់ពីសួរនាំរួច​បានឆ្លើយសារភាពថា រូបខ្លួន​ពិតជាបាន​ទិញម៉ូតូពីក្រុមចោរ ដែលធ្វើស​កម្មភាពលួចពិតប្រាកដមែន។ បន្ទាប់ពីទទួល​បានចម្លេីយ​សា​រភាពកម្លាំងជំនាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបន្តស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួនជន​សង្ស័យចំនួន​៩នាក់ប​ន្ថែមទៀត​នៅចំណុច​បន្ទប់ជួលមួយកន្លែង​ ហើយ​នាំម​កកាន់មូលដ្ឋានកងរា​ជអាវុធហត្ថក្រុង​ ដេីម្បីសាកសួរ និងចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន​ និងសួ​រចម្លេីយ​ជនសង្ស័យ​ទាំង១០នាក់​ បានសារ​ភាពថា​ ពួកខ្លួនពិតជាបានលួច​ រក្សាទុក ចែកចាយ​សា​រធាតុញៀនដោយខុសច្បាប់​ និងទទួ​លផលចោរកម្ម ពិតប្រាកដមែន។ ដោយផ្អែក​លេីចម្លេី​យសារភាព​ និងវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំ​ណុំរឿង​បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរា​ជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាម​នីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និង​បង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ បច្ចុប្បន្ន ជនសង្ស័យ​ទាំង១០នាក់ ត្រូវបា​នកម្លាំងកា​រិយាល័យ​ជំនាញបញ្ជូន​ទៅសាលាដំបូង​ខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអ​នុវត្តតាម​នីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3434 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54401 នាក់
ខែនេះ :
516555 នាក់
3 ខែនេះ :
1116827 នាក់
សរុប :
17641165 នាក់