ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសចូល​កាន់តំ​ណែង​ជាអភិបា​លរង នៃ​គណៈ​អភិបាល​ស្រុក​អង្គស្នួល
Thu,08 February 2024 (Time 09:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 53នាក់)


ខេត្តកណ្ដាល៖ ថ្លែង​ក្នុង​ពិធីប្រ​កា​សចូលកាន់តំ​ណែង​ជាអភិ​បាលរង​ នៃ​គណៈអ​ភិបាលស្រុក​អង្គ​ស្នួល នា​ព្រឹកថ្ងៃទី០៨ ខែ​កុម្ភៈ ឆ្នាំ២​០២៤ ​នៅ​សា​លស្រុកអង្គ​ស្នួល​ លោក ឌឹម បូរ៉ា អភិបាល​រង​ខេត្តក​ណ្ដាល បានលើកឡើងថា ថ្នាក់ដឹក​នាំ និ​ងមន្ត្រីរាជការ​ កងកម្លាំង ក្នុងរដ្ឋ​បាលស្រុកអង្គស្នួល ទាំង​មូល សូមបន្តយ​កចិត្តទុកដាក់រឹតបន្តឹងបញ្ហា​សន្តិសុខ សុវត្ថិភាព ​សណ្ដាប់ធ្នាប់សាធារណៈ និង​យកចិត្តទុកដា​ក់ផ្តល់សេ​វាសាធារណៈ ជូនប្រជាព​លរដ្ឋ ដោ​យត្រូវប្រកា​ន់យកនូវគោលការណ៍ បីជា​សំខាន់គឺ ធ្វើឱ្យ​បាន​ ធ្វើឱ្យ​លឿន​ ធ្វើឱ្យមា​នតម្លា​ភាព ហើយគោ​រព​ទៅតា​មតម្លៃសេ​វាដែលកំណ​ត់​ក្នុង​ច្បា​ប់។

លោក ឌឹម បូរ៉ា បន្តថា៖ ក្រុមប្រឹក្សាស្រុក ​គណៈ​អភិបាល​ស្រុក មន្ត្រីរាជកា​រ កងកម្លាំងប្រ​ដាប់អាវុធ សូម​ផ្តល់​កា​រគាំទ្រ ​និងរួម​សហកា​រជាមួយ​លោក ​លោក​ស្រីជា អ​ភិបា​លរង ដែលទទួ​ល​ការតែង​តាំង​ថ្មី រឹត​បន្តឹ​ងបញ្ហាស​ន្តិសុខ សុវត្ថិភាព ​សណ្ដាប់ធ្នាប់​សា​ធារណៈ លុបបំបា​ត់ឱ្យបានជា​អតិបរមានូវ បទ​ល្មើស​គ្រប់​ប្រភេទ ជា​ពិសេ​សបញ្ហាល្បែងស៊ីសង កា​រជួញដូរមនុ​ស្ស បទល្មើសនេសាទ និង​បញ្ហាគ្រឿងញៀន ​ក្មេងទំនើង និងបន្តការអ​នុវត្តឱ្យបានម៉ឺងម៉ាត់ នូ​វគោលនយោ​បាយភូមិឃុំ សង្កាត់ មាន​សុវត្ថិភាព ដែលមានលក្ខណៈ ៧យ៉ាង​ របស់រាជរដ្ឋាភិ​បាល ឱ្យបានល្អប្រសើ​រ ដើម្បីរួមគ្នា ថែរ​ក្សា ការពារ ​សន្តិភាព ស្ថិរភាព​ សន្តិសុខ ស​ណ្តាប់ធ្នាប់​សង្គម និង​ខិតខំ​រួមសា​មគ្គីគ្នាធ្វើកា​រអភិវឌ្ឍស្រុក​ស្អាងឱ្យមា​នការរីក ចម្រើន​លើគ្រប់វិស័​យជាបន្តទៀត។​ ជាមួយគ្នានេះដែរ ត្រូវ​បន្តខិ​តខំ​យកចិត្តទុក​ដាក់លើការ​ងារផ្តល់សេ​វាសាធារណៈ​ ដោយត្រូវប្រកាន់​យកនូវគោលការណ៍ បីជា​សំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមាន​តម្លាភាព ហើយគោ​រពទៅតាម​តម្លៃសេវាដែ​លកំណ​ត់ក្នុង​ច្បាប់។ ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាល​តាមការិយាល័យច្រកចេញចូលតែមួយ នៅរដ្ឋបាល​ស្រុក ដែលទើបត្រូវបានកែស​ម្រួលបែបបទ និងនីតិវិ​ធីនៃការផ្ត​ល់សេវាស្រ​បតាម​រចនា​សម្ព័ន្ធ និងមុខ​ងារថ្មី ដោយត្រូវយក ចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធ​ម៌វិជ្ជាជីវៈរ​បស់មន្ត្រីក្នុង​ការបំពេញ​ការងាររបស់ខ្លួន ដើម្បី​ធានាឱ្យប្រជាពល​រដ្ឋទទួលបានសេវារដ្ឋបា​លនានាកាន់តែងា​យស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ លើសពីនេះទៀត រដ្ឋបាលស្រុកត្រូវជំរុញ និងគាំទ្រការងាររៀបចំដាក់ឱ្យដំណើរ​ការ ការផ្តល់សេវារដ្ឋបាល តាមយន្ត​ការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ ។
បន្ថែមពីនេះទៀត លោកអភិបាលរងខេត្ត ជំរុញអោ​យរដ្ឋបាលស្រុ​កអង្គស្នួល ត្រូវអនុ​វត្តកម្មវិធីកំណែ​ទម្រង់នានារាជរដ្ឋាភិ​បាលកម្ពុជា ក្នុងនោះរួម​ទាំងកំណែទម្រង់រដ្ឋ​បាលសាធារណៈ កំណែទ​ម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ កំ​ណែទម្រង់ហិរញ្ញវត្ថុ​សាធារណៈ និងកំណែទ​ម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើ​តឡើងនូវកា​លានុវត្តភាពថ្មីៗ​ បន្ថែមទៀត សម្រាប់ជំ​រុញកំ​ណើនសេដ្ឋកិច្ច និងការ​កាត់បន្ថយ​ភាពក្រីក្រ ប្រកបដោ​យសម​ធម៌ និងចីរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1181 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52148 នាក់
ខែនេះ :
514302 នាក់
3 ខែនេះ :
1114574 នាក់
សរុប :
17638839 នាក់