ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ភោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវ​ការនូវអ​គារទារ​កដ្ឋាន​ស​ហគមន៍ ក្រោម​អធិបតីភា​ពដ៏ខ្ពង់ខ្ពស់​ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ​ណារ៉ុន ឧបនា​យករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងអ​ប់រំ យុវជន ​និងកីឡា
Wed,07 February 2024 (Time 06:52 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 40នាក់)


ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា នាថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២​០២៤ បានអញ្ជេីញជាអធិ​បតីក្នុងពិធីសម្ភោធដា​ក់ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នូវអគា​រទារ​កដ្ឋានស​ហគមន៍។ទារកដ្ឋានស​ហគមន៍ គឺជា​មណ្ឌលមើ​លថែទាំកុមា​រតូចប្រកបដោយ​ជំនាញវិជ្ជាជីវៈ​ដំបូងគេ និង​ជាគំរូនៅ​កម្ពុជា ព្រមទាំង​ជាសមិទ្ធិ​ផលមួយ​ឆ្លុះបញ្ចាំង​អំពីកិច្ចខិត​ខំប្រឹ​ងប្រែងរួមគ្នា​របស់គ្រប់​ភាគីពា​ក់ព័ន្ធប្រ​កបដោយ​ការយកចិត្ត​ទុកដាក់ ឆន្ទៈ សា​មគ្គី​ភាព និងកា​រទទួល​ខុសត្រូវចំ​ពោះអនា​គតកុមា​រកម្ពុជា។យោងតាមអនុសា​សន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចម​ហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរា​ជាណា​ចក្រកម្ពុជា ដែលបា​នស្នើឱ្យក្រ​សួងអប់រំ យុវជន និង​កីឡា និងក្រសួងស្ថាប័ន​ពាក់ព័ន្ធ ស​ហការគ្នាប​ង្កើតទារកដ្ឋានសហគមន៍ រោង​ចក្រ សហគ្រាស សម្រាប់កូន​កម្មករ កម្មការិនី ​អាយុពី ៣ខែដល់ក្រោម ​៣ឆ្នាំ ទទួលបានសេវាថែទាំ គាំពារ ​និងអភិវឌ្ឍប្រកប​ដោយជំនា​ញវិជ្ជាជីវៈ។ ជាក់ស្តែង​ក្រោមកិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការពិភព​កុមារ និងអភិវឌ្ឍជាមួយ​រដ្ឋបាលខេត្ត​កំពង់ស្ពឺ និង​ខេត្តកំពង់ចាម បានរួមគ្នា​រៀបចំ​បង្កើតទារ​កដ្ឋានផ្តល់​សេវាថែទាំ គាំពារ និ​ងអភិវឌ្ឍប្រកបដោ​យវិជ្ជាជីវៈ ​ចាប់តាំងពីឆ្នាំ២០១៨ បា​នចំនួន ១៣ កន្លែង។

ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើ​រតួនាទីយ៉ា​ងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិ​នអាចខ្វះបានក្នុងការអ​ភិវឌ្ឍធនធានមនុស្ស ដោយផ្តើ​មចេញ​ពីការគាំទ្រ​ការអនុវត្តតាមបែ​បពហុវិស័​យបញ្ចូ​លគ្នា ដើម្បីឱ្យកុមារទទួល​បាននូវសេវាថែ​ទាំ និងអប់រំប្រកបដោយសន្តិ​សុខ សុវត្ថិភាព មាន​អាហារូបត្ថម្ភគ្រប់គ្រាន់ និ​ងឱកាស​រៀនសូត្រពីដំ​បូង ដើម្បីឱ្យកុមា​រអាចអភិវឌ្ឍសុខភាព រាងកាយ ផ្លូវចិត្ត បញ្ញាញា​ណ ពោរពេញដោយសក្តានុពលរប​ស់ពួកគេម្នាក់ៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
158 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
47865 នាក់
ខែនេះ :
506298 នាក់
3 ខែនេះ :
1046157 នាក់
សរុប :
17641250 នាក់