ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលក្រុងប៉ៃលិន ​ចុះសួ​រសុខទុក្ខ និងណែនាំ​ដល់អាជីវ​ករ ដែលល​ក់ដូរ​នៅតាមផ្សារ និង​បានប្រ​កា​ស​នូវ​សេចក្តីណែ​នាំរ​បស់រដ្ឋបា​លខេត្តប៉ៃ​លិន
Wed,07 February 2024 (Time 05:03 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 34នាក់)


(ប៉ៃលិន)៖ក្រោយពី​មានការ​ណែនាំរ​បស់រដ្ឋបា​លខេត្ត​ប៉ៃលិន​ទើប​នៅថ្ងៃទី៧ ខែកុម្ភ:នេះ អភិ​បាល​ក្រុងប៉ៃ​លិន លោក លី សុងហ៊ី បានដឹក​នាំក្រុមកា​រងារគណ:ប​ញ្ជាការឯក​ភាពក្រុង​និងមាន​ការស​ហការពីលោ​ក មាស វុធ ប្រធាន​គណ:កម្មកា​រផ្សារ​សាមគ្គី ចុះសួរសុ​ខទុក្ខនិង​ណែនាំដល់​អាជីវក​រដែលដា​ក់តាំ​ងលក់គ្រឿងសែ​ននា​រដូវចូ​លឆ្នាំចិន​និងវៀត​ណាមខាងមុខនេះ។

ដើម្បីរក្សា​បាននូវសន្តិ​សុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ​និងរបៀប​រៀបរយ​សាធារណៈ ក្នុងឱកាស បុ​ណ្យចូល​ឆ្នាំថ្មីប្រពៃណី​ចិន-វៀតណាម ​ដែលនឹ​ងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១​២ ខែកុម្ភៈ ឆ្នាំ២​០​២៤ ខាងមុខ រដ្ឋបាលខេត្តប៉ៃ​លិន បា​នដាក់វិ​ធានការនិងណែនាំ ​ដល់មន្ទីរ​ អង្គភាព រដ្ឋបាលក្រុង ស្រុ​ក ឃុំ សង្កាត់ សមាគ​ម ក្រុមហ៊ុនឯ​កជន អង្គកា​រក្រៅរដ្ឋាភិបាល និងសាធា​រណជន​ក្នុងខេត្ត​ប៉ៃលិន ដូចតទៅ៖
១- បម្រាម
- មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ
- មិនឱ្យលេងល្បែងស៊ីសង និងល្បែងភ្នាល់គ្រប់ប្រភេទ
- រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់
២- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវ​រក្សាស​ន្តិសុខ សុវត្ថិ​ភាព សណ្ដាប់ធ្នាប់សា​ធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុង​ប្រយ័ត្នក្នុងការអុ​ជ​ទៀនធូប ក្រដាស​សែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែ​លអាចបង្កឱ្យមានគ្រោះអគ្គិភ័យ កើ​តឡើងជា​យថាហេតុ។ ដោយឡែក​ការ​ដុតក្រដា​សសែន​ត្រូវប្រើធុង​ដែកឬឆ្នាំង​ដីដើម្បីដុត និង​ហាមដុ​តលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ
៣- ចាប់ពីពេ​លនេះតទៅ អាជ្ញាធរមា​នសមត្ថកិច្ចគ្រប់​លំដាប់ថ្នាក់ ត្រូវចា​ត់វិធាន​ការអោយ​បានម៉ឺង​ម៉ាត់បំផុតកុំអោ​យមានការនាំចូលផាវកាំជ្រួចជា​តិផ្ទុះគ្របើប្រភេទតាមច្រកចេញចូលខេត្តប៉ៃលិន និងត្រូវត្រួតពិនិត្យ​ដកហូត​វត្ថុទាំង​នេះដែ​លមាន​តាំងលក់​នៅគ្រប់​ទីកន្លែងក្នុងខេត្តប៉ៃលិន។
៤-គ្រ​ប់មន្ទីរអង្គភា​ពរដ្ឋបា​លក្រុង ស្រុក ឃុំនិងសង្កាត់ត្រូវផ្សព្វផ្សាត​ណែនាំដ​ល់មន្ត្រី​រាជការនិ​យោជិក កងកម្លង​ក្រោឱវាទ​និងប្រជាព​លរដ្ឋក្នុងមូល​ដ្ឋានអោយអ​នុវត្តនតាមការ​ណែនាំនេះអោ​យមានប្រសិទ្ធភាព។
៥-មន្ទីរធម្មកា​រនិងសាសនាខេត្តប៉ៃ​លិនត្រូវ​អញ្ជើញបណ្តាស​មាគមចិន​និងវៀតណា​មដើម្បីផ្សព្វ​ផ្សាយ​នូវខ្លឹម​​សារខាងលើអោយបានទំលំទូលាយ។
៦- ស្នងការដ្ឋានន​គរបាលខេត្ត បញ្ជាការ​ដ្ឋានកង​រាជអាវុធហត្ថខេត្ត ​និងបញ្ជា​ការដ្ឋានតំបន់ ប្រតិ​បត្តិ​ការសឹករង​ប៉ៃលិន ត្រូវចេញប​ទបញ្ជាឱ្យបាន​ម៉ឺងម៉ាត់​ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្ត តាម​ការ​ណែ​នាំនេះ​ ឱ្យមា​នប្រសិទ្ធ​ភាពខ្ពស់
៧- ជន​ណាមិ​នអនុវត្ត​តាមសេចក្តីណែ​នាំនេះ ឬប្រព្រឹត្ត​ល្មើសប​ង្កឱ្យមា​នចលាចលក្នុងសង្គម បាត់​សណ្តាប់​ធ្នាប់ សន្តិសុខ ​សុវត្ថិភាព និ​ងរបៀបរៀបរយ​សាធារណៈ ត្រូវទទួលទោស តាមច្បាប់​ជាធរមាន
៨- សេចក្តី​ណែនាំនេះ​ មានប្រសិទ្ធិភាព​អនុវត្តចាប់ពី​ថ្ងៃចុះហត្ថលេ​ខានេះតទៅ ​រហូតដល់បុណ្យ ចូ​លឆ្នាំថ្មី​ប្រពៃណីចិន-វៀតណាម ចប់សព្វគ្រប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2264 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53231 នាក់
ខែនេះ :
515385 នាក់
3 ខែនេះ :
1115657 នាក់
សរុប :
17639922 នាក់