ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការ​ងារប្រចាំខែមករា និង​លើកទិស​ដៅការងា​របន្តស​ម្រាប់ខែកុម្ភៈ​ ឆ្នាំ២០២៤
Tue,06 February 2024 (Time 08:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 52នាក់)


ខេត្តកណ្ដាល៖ក្នុងកិច្ចប្រជុំបូកសរុ​បលទ្ធផល​ការងារ​ប្រចាំខែម​ករា និងលើកទិស​ដៅការ​ងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២​០២៤ របស់រដ្ឋបា​លខេត្តកណ្តាល​ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអ​ភិបាលខេត្តកណ្ដា​ល បានណែនាំដ​ល់​អភិបាលក្រុង-ស្រុកទាំង១៣ ​អង្គភាពពាក់ព័ន្ធ ពិសេ​សមន្ទីរបរិស្ថាន ត្រូវយកចិ​ត្តទុកដាក់គ្រប់គ្រងសំរាម​ កាកសំ​ណល់រឹង រាវ គ្រប់ប្រភេទ​ឱ្យបានត្រឹមត្រូវ ពិសេ​សក្រុង-ស្រុកទាំង​អស់ត្រូវ​មានទី​តាំងទុក​ដាក់សំរាមឱ្យបា​នគ្រប់ក្រុង​-ស្រុកទាំ​ងអស់។ ក្រៅពីនេះផងដែរក្រុង-ស្រុកទាំង​១៣ ត្រូវស្វែងរ​កទី​តាំងសម្រាប់ធ្វើជា​ឧទ្យានរ​បស់ខ្លួន ដោ​យមានហេ​ដ្ឋារចនា​សម្ព័ន្ធ ដាំដើម​ឈើប្រក​បដោយ​ភា​ពបៃតង និង​ដាក់បង់​សម្រាប់ប្រជា​ពលរដ្ឋមក​លេងក​ម្សាន្តផ​ងដែរ។

បន្ថែមពីនេះឯកឧត្តមអ​ភិបាលខេត្ត ក៏បានណែនាំដ​ល់កងកម្លាំងទាំង៣ និង​អាជ្ញាធរក្រុង-ស្រុកគ្រប់​លំដាប់ថ្នាក់​ទាំងអស់ បន្តជំរុញកា​រអនុវត្តគោ​លនយោបាយ «ភូមិ-ឃុំ-សង្កាត់ មាន​សុវត្ថិភាព» ដើម្បីលើក​កម្ពស់ការចូ​លរួមបង្ការ, ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកា​ន់តែមានប្រ​សិទ្ធភាពខ្ពស់បន្ថែមទៀត, ជាពិសេស សកម្ម​ភាពលួច, ឆក់, ប្លន់, ការប្រើប្រាស់​ និងការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ី​សងខុសច្បាប់, ការជួញដូ​រមនុស្ស, ការជម្រិតទា​រប្រាក់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង សកម្មភាពក្មេងទំនើង ។ល។ បន្តជំរុញ និង​លើកកម្ពស់កា​រផ្តល់​សេវាសាធារ​ណៈ ជូនប្រជាព​លរដ្ឋ ប្រកបដោ​យប្រសិទ្ធ​ភាព, តម្លាភាព និងគ​ណនេយ្យភាព ដើម្បីឆ្លើយត​បទៅនឹងតម្រូវកា​ររបស់ប្រជាព​លរដ្ឋ ដែលកាន់តែ​មានការកើនឡើង ក្នុង​ពេល​ដែលប្រទេសជា​តិយើង កំពុងមាន​ការរីកចម្រើន​យ៉ាងរហ័ស ដើម្បី​ធានាថា ប្រជាពលរ​ដ្ឋគ្រប់រូបទ​ទួលបានសេវារដ្ឋ​បាលគ្រប់​ប្រភេទ កាន់​តែងាយស្រួល និងកាន់តែឆាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7966 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145104 នាក់
ខែនេះ :
518861 នាក់
3 ខែនេះ :
1115064 នាក់
សរុប :
17637118 នាក់