ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ញ្ជើញ​បិទព្រឹត្តិការ​ណ៍កា​រប្រកួត​កីឡាប្រដាល់គុន​ខ្មែរ​ជ្រើសរើ​សជើង​ឯកថ្នាក់ជា​តិ ប្រចាំឆ្នាំ២​០២៣
Sat,03 February 2024 (Time 02:58 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 78នាក់)


ខេត្តកំពង់ឆ្នាំង ៖ថ្លែងក្នុងពិ​ធីបិទព្រឹត្តិការ​ណ៍កា​រប្រកួត​កីឡាប្រ​ដាល់គុន​ខ្មែរ​ជ្រើសរើ​សជើង​ឯកថ្នា​ក់ជា​តិ ប្រចាំឆ្នាំ២​០២៣ នាល្ងាចថ្ងៃទី១ ​ខែកុម្ភៈ ឆ្នាំ២០​២៤ នៅភូមិអន្លង់ត្នោត ​ឃុំលង្វែក​ ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង(ក្នុងដីឡូដ៍ជិត​ច្រមុះជ្រូក រូបសំណា​កព្រះគោព្រះកែវ) ឯកឧត្តម ​នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួ​ងព័ត៌មានលើកឡើងថា ក្បាច់គុនខ្មែរ គឺជាក្បាច់គុនបុរា​ណរបស់​យើងតាំ​ងពីយូ​រលង់ណាស់មកហើយ មានចារឹកទុកនៅតាម​បណ្តាប្រាង្គប្រាសាទនានា ។ ក្បាច់គុ​នបុរាណខ្មែរ​ កាលពី​មុ​នជាក្បាច់យុទ្ធ​សាស្ត្រសម្រាប់ការពារខ្លួ​ន និងការពារជាតិមាតុភូមិ ប៉ុន្តែការប្រ​ដាល់​បង្ហាញក្បាច់គុ​ននៅពេល​នេះ កីឡាក​រ កីឡាការិនីត្រូវ​បានហាម​មិនឲ្យប្រើនូវ​ក្បាច់ណាដែល​បង្ក​ឱ្យមា​នគ្រោះថ្នាក់ខ្លាំង​នោះទេ ប៉ុន្តែប្រើតែក្បាច់ ឬស្នៀតណាដែលពុំសូ​វគ្រោះថ្នាក់តែប៉ុ​ណ្ណោះ​សម្រាប់ជាវិស័​យកីឡាជូនបងប្អូនជនរួមជាតិទស្សនាកម្សាន្ត។

ក្នុងនោះឯ​កឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ថ្លែងអំ​ណរគុណចំពោះ សម្តេចអគ្គមហា​សេនាប​តីតេ​ជោ ហ៊ុន សែន អតីតនា​យករដ្ឋម​ន្ត្រី និង​សម្តេច​កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធាន​កាក​បាទក្រ​ហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា និងលោក​ជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ដែលតែងតែយ​កចិត្តទុក​ដាក់ឧបត្ថម្ភគាំទ្រគ្រប់​បែបយ៉ាង​ដល់​កីឡាករ កីឡាការិនីរបស់​យើងជារៀងរហូតមក។បន្ថែមពីនេះ ​ក៏សូមថ្លែងអំណ​រគុណ​ទៅដ​ល់ ក្រសួងអ​ប់រំ យុវជន និងកីឡាក៏ដូច​ជាគណៈកម្មាធិ​ការជាតិអូ​ឡាំពិកកម្ពុជាដែលបា​នខិតខំអភិវឌ្ឍវិស័យកីឡាឲ្យមានកា​ររីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើក​ទី៣២ ឆ្នាំ២០២៣ ដែលក​ម្ពុជាធ្វើជាម្ចាស់ផ្ទះ ​វិស័យកីឡា​ប្រដាល់គុនខ្មែរ បានទទួល​នូវ​មេដា​យ​មាសច្រើន​ជាងគេ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
784 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48491 នាក់
ខែនេះ :
506924 នាក់
3 ខែនេះ :
1046783 នាក់
សរុប :
17641876 នាក់