ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូ​លកាន់តំ​ណែ​ង​ថ្មី អនុវត្តតួនាទី និងភា​រកិច្ចរប​ស់ខ្លួន ឆ្លើយ​តបទៅនឹងតម្រូវ​ការចាំបា​ច់របស់ប្រជា​ពលរដ្ឋ
Tue,20 February 2024 (Time 03:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 27នាក់)


ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាល ​នៃគណៈ​អភិបាល​ខេត្តប៉ៃលិន ​នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២​០២៤ អញ្ជើញជា​​អធិបតីក្នុងពិធី​ប្រកា​សចូល​កាន់​មុខតំ​ណែ​ង និងផ្លាស់ប្តូរភារកិច្ច មន្ត្រីរាជ​ការនៃ​មន្ទីរ​អង្គភា​ពជុំវិ​ញរដ្ឋបា​ល​ខេត្ត ចំនួន​០៨ មន្ទីរ​ អង្គភា​ព ក្នុង​នោះ​មាន​ -មន្ទីរអ​ប់រំ យុវជ​ន និង​កីឡា -មន្ទីរ​ការងា​រ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ​-ម​ន្ទីរសា​ធា​រណកា​រ និង​ដឹកជញ្ជូន-មន្ទីរ​បរិស្ថាន-មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ -មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ -មន្ទីរពាណិជ្ជកម្ម និង​មន្ទីរសុខា​ភិបាល ។

ក្នុង​នោះដែរ លោកជំទាវ ​បាន ស្រីមុំ ក៏បានធ្វើការ​ជម្រុញ​ណែនាំឲ្យ-​បន្តចូលរួម​ជម្រុញ​លើកទឹកចិត្ត អប់​រំ និងផ្សព្វផ្សា​យដល់មន្ត្រីគ្រប់រូប និ​ងប្រជា​ពលរ​ដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអ​នុវត្តគោលន​យោ​បាយ “ភូមិ ឃុំ សង្កាត់មានសុខសុវត្ថិភាព​” ដើម្បីរួមគ្នាទ​ប់ស្កាត់បទល្មើ​សគ្រប់ប្រភេទ ពិសេ​សការប្រយុទ្ធប្រឆាំ​ងគ្រឿងញៀនខុស​ច្បាប់ ត្រូវខិត​ខំចូលរួមប​ន្តថែរក្សាកា​រពារនូវសន្តិភាព ស្ថិរភា​ពនយោ​បាយការ​ពារ​ឯករាជ្យ អធិ​បតេយ្យ​ជាតិ ត្រូវរួម​គ្នាប្រឆាំងដា​ច់ខាតរាល់សក​ម្មភាពដែល​ប៉ុនប៉ងធ្វើឱ្យ​កម្ពុជា​ធ្លាក់ចូល​ ទៅក្នុងស្ថា​នភាពភាពចលាចល សង្គ្រាមវឹកវរក្នុង​សង្គមតាម​រយៈការធ្វើ​បដិវត្តន៍ពណ៌ -ត្រូវបន្តពង្រឹង​សាមគ្គីភាពផ្ទៃក្នុង ​បង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង​ជាមួយ​ដៃគូអភិវឌ្ឍន៍ -បន្តដឹកនាំ​មន្ទីរ-អង្គភាពដោយផ្អែកលើគោលការណ៍ច្បាប់ លិខិតប​ទដ្ឋានគតិ​យុត្ត​នានាយ៉ា​ងម៉ឺងម៉ាត់ ដើម្បីធានា​ប្រសិទ្ធភាពការងារ និងធ្វើជាគំរូ ល្អសម្រាប់មន្ត្រីក្រោមឱវាទ – ត្រូវយក​ចិត្តទុកដាក់ខិតខំសិក្សារៀនសូត្របន្ថែម បង្កើនចំណេះដឹង និងពង្រីកសមត្ថភាពផ្ទាល់ខ្លួន ដើម្បីយកមកចូលរួមចំណែ​កដល់ការអនុវត្តតួនាទីភារកិច្ច ក្នុងអង្គភាពឱ្យកាន់តែល្អ ប្រសើរថែ​មទៀត និងត្រូវបន្តពង្រឹង និ​ងជំរុញការផ្តល់សេវាធារណៈ និងសេវារដ្ឋបាលនានាជូនដល់ ប្រ​ជាពលរដ្ឋ​ឱ្យបានឆាប់រហ័ស ប្រកបដោយក្រមសីលធម៌ និងមាន​មនសិការវិជ្ជាជីវៈខ្ពស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11022 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
108706 នាក់
ខែនេះ :
518736 នាក់
3 ខែនេះ :
1139628 នាក់
សរុប :
17746364 នាក់