ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀ​ន
Tue,20 February 2024 (Time 03:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 28នាក់)


(បន្ទាយមានជ័យ) ៖ក្រោយពីទទួលបា​នព័ត៌មាន​ពីសន្តិសុខ​យាម​នៅម្តុំផ្សារ​រាត្រីទឹកពុះ ពាក់ព័ន្ធ​ករ​ណីជួញ​ដូរ និងប្រើប្រា​ស់ដោយ​ខុសច្បាប់​នូវសា​រធាតុញៀន ​នៅវេលា​ម៉ោង​០៤និង០០​នាទី ថ្ងៃទី១៨
ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំដោ​យលោក​វរសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជ​អាវុធហត្ថក្រុង បាន​ចុះ​បង្ក្រាប និង​ឃាត់​ខ្លួន​ជនជា​តិថៃ​ចំនួន​៣នាក់
១-ឈ្មោះ សូឆា​ត អន​រ៉ាឈុល ​ហៅត ភេ​ទប្រុស អា​យុ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់​នៅភូ​មិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
២-ឈ្មោះ ផុង​សាកន ក្វាន់អ៊ួន ហៅទឺន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
៣-ឈ្មោះ ប៉ាន់យ៉ា​ ដេតសុផា ហៅ​សៃហ្វា ភេទប្រុស អា​យុ២០ឆ្នាំ មុខរ​បរបុគ្គលិកកាស៊ីណូ បច្ចុប្បន្ន​ស្នាក់​នៅភូមិក្បាលស្ពាន១ សង្កា​ត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ។ ព្រមទាំ​ងដកហូតវត្ថុ​តាងរួមមាន ៖គ្រឿង​ញៀនប្រភេ​ទម្ស៉ៅសថ្លា (កេតាមីន) ចំនួន០​៤កូនថង់កិប​ ទម្ងន់ ៣,០២ក្រាម -ទូរស័ព្ទ ចំនួន០៤​គ្រឿង (ម៉ាកOPPO ​ពណ៌ខ្មៅ, ម៉ាកVIVO ព​ណ៌ខ្មៅ, ​ម៉ាកSAMSUNG ពណ៌ខ្មៅ, ម៉ាកIP​HONE13 ពណ៌បៃ​តងចាស់) -នាឡិកាដៃចំនួ​ន០២គ្រឿង -ខ្សែដៃ​លោហ​ធាតុពណ៌​ស ចំនួន០១ -ខ្សែក​ប្រភេ​ទខ្សែពណ៌ខ្មៅ មាន​បណ្តោងរូបព្រះចំនួន​០២ខ្សែ -កាបូបស្ពាយ ចំនួន០១ ហើយ​បញ្ជូនម​កមូលដ្ឋានកងរា​ជអាវុធ​ហត្ថក្រុង​ដើម្បីសួ​រនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជន​សង្ស័យទាំ​ង៣នាក់​ ក្រោយឃាត់ខ្លួន និងសួរនាំរួចបា​នឆ្លើយសារភា​ពថា ពួកខ្លួនពិតជាបាន ទិញ​គ្រឿង​ញៀនខាង​លើមករក្សាទុក ដើម្បីលក់​ផង និងប្រើប្រាស់ខ្លួន​ឯងផងពិតប្រាកដមែន។ ដោយ​ផ្អែកលេីចម្លេីយ​សារភាព រួមនឹងមានវត្ថុតា​ងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកប​ញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់កា​របន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំ​ងគ្រឿ​ងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀន កងរាជ​អាវុធហត្ថ​ខេត្ត បញ្ជូនទៅហើយ​នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវ​ត្តតាមនីតិ​វិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10014 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
107698 នាក់
ខែនេះ :
517728 នាក់
3 ខែនេះ :
1138620 នាក់
សរុប :
17745356 នាក់