ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្តុះបណ្តា​លរំលឹ​កឡើងវិញ ស្តីពីនី​តិវិធី​នៃកា​រចុះប​ញ្ជីអត្រា​នុកូលដ្ឋាន
Mon,19 February 2024 (Time 08:27 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 55នាក់)


ខេត្តកណ្ដាល៖ចាប់​តាំងពី​ឆ្នាំ២០០២ ​ការងារអ​ត្រានុកូ​លដ្ឋាន ត្រូវបា​នដា​ក់ឲ្យ​ដំ​ណើរ​ការអនុ​វត្តតាម​​គំរូថ្មីទូ​ទាំងប្រ​ទេស ។ ពេល​នេះ​ខេត្តក​ណ្តាល ក៏​ដូចជា​រាជធានី ​ខេត្តដទៃ​ ទៀត​ដែរក្រសួង​មហាផ្ទៃ បាន​បណ្តុះបណ្តាលពីរ​បៀបក​ត់ត្រា​ការ​ងារអត្រានុកូលដ្ឋានដ​ល់មន្រ្តីអត្រា​នុកូលដ្ឋាន​ឃុំ សង្កាត់ និង​ស្មៀនឃុំ សង្កាត់ ដើម្បីឲ្យ​អនុវត្តការចុះបញ្ជីអត្រានុ​កូលដ្ឋានបាន​ ត្រឹមត្រូវទៅតាមច្បាប់ និងលិ​ខិតបទដ្ឋាន​ដែលមា​នជាធរមាន ។ក្នុងឆ្នាំ២០​០៤ រាជរដ្ឋាភិ​បាល បានបើ​កយុទ្ធ​នាការចុះ​បញ្ជីអត្រា​នុកូល​ដ្ឋាន​ដល់ប្រជាព​លរដ្ឋឲ្យបានគ្រប់​គ្នា ដូច្នេះដើម្បីឲ្យមន្ត្រី អ​ត្រានុកូលដ្ឋានអនុវត្ត បានត្រឹ​មត្រូវទៅតា​មនីតិ​វិធី គណៈ​កម្មាធិ​ការគាំទ្រឃុំ​ សង្កាត់ បាន​បណ្តុះ បណ្ដាលដល់​ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងក្រុមការងា​រចុះបញ្ជីអត្រានុកូល​ដ្ឋាន ចល័​តក្នុងខេត្តកណ្ដាល​ផងដែរ។ការលើ​កឡើង​របស់លោ​ក ឌឹម បូរ៉ា ​អភិបាលរ​ងខេត្តកណ្ដាល បែបនេះក្នុងពិធីបើកវគ្គបណ្តុះ​បណ្តា​លរំ​លឹកឡើងវិញ ស្តីពីនីតិវិ​ធីនៃការចុះ​បញ្ជីអត្រានុកូល​ដ្ឋាន ជូនដល់​រដ្ឋបាល​ក្រុង ​-ស្រុក រដ្ឋបាល​ឃុំ-សង្កាត់​ នៅ​សាលាខេត្តក​ណ្ដាល នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។

អភិបាលរងខេត្តកណ្ដាល បន្តថា៖ ដោយមានការវិវត្តថ្មីៗ នៃក្របខណ្ឌច្បាប់ និងលិខិត បទដ្ឋាន គតិយុត្តពា​ក់ព័ន្ធនានា ជាពិសេស ក្រមរដ្ឋប្បវេណី នៅចុងឆ្នាំ២០១២ ក្រសួងមហាផ្ទៃ បានធ្វើការ បណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានដល់ខេត្តគោលដៅ ក្នុងនោះក៏មានខេត្តកណ្ដាលផងដែរ ដោយសារកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្រខេត្តត្រូវបានចាត់ទុកជាខេត្តគោលដៅ ដើម្បីជ្រើសរើស ក្នុងការ​ដាក់ឲ្យអនុវត្តសៀវភៅ ស្រង់ស្ថិតិកំ​ណើត អាពាហ៍ពិពាហ៍ និង មរណភាព របស់មេភូមិ ហើយ​មេភូមិ មេឃុំ ស្មៀន និងមន្ត្រីថ្នាក់ស្រុក សុទ្ធតែត្រូវបានបណ្តុះ​បណ្តាលពីរបៀ​បប្រើប្រា​ស់សៀវភៅ​នេះម្ដងរួច​មកហើយ ប៉ុន្តែក៏​មិនអាចបំពេ​ញចន្លោះ​ខ្វះខាតក្នុងកិច្ចការ អត្រានុកូល​ដ្ឋានបានដែរ ​ដោយ​សារមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ មានកា​រផ្លាស់ប្តូរទីក​ន្លែងបំពេញការងារ ។
លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ការងារអត្រានុកូលដ្ឋាន គឺជាការងារដ៏សំខាន់ចាំបាច់ ដែលផ្តល់​នូវឯក​សារគតិយុត្តជូនប្រជាពលរដ្ឋទាក់ទងនឹង កំណើត អាពាហ៍ពិពាហ៍ និងមរណភាព ឯកសា​រគតិយុត្ត​នេះ គឺជាភស្តុតាង​ដ៏មានតម្លៃបំផុត​ក្នុងជី​វិតរបស់មនុស្សម្នាក់ៗ សម្រាប់​បញ្ជាក់ពី​អត្តសញ្ញាណ និងស្ថានភាពស៊ី​វិលរបស់ប្រជាពលរដ្ឋម្នាកៗ ក្នុងសង្គម និងគ្រួសាររបស់ខ្លួន ឯក​សារអត្រានុកូល​ដ្ឋាននេះគឺបានរួមចំ​ណែ​កក្នុងកា​រការពារសិទ្ធិ សេរីភាព ផលប្រយោជន៍ និងកាតព្វ​កិច្ចនានា​របស់ប្រជាពល​រដ្ឋនៅក្នុងសង្គម ដូចជាសំបុត្រកំណើត ជាឯកសា​រគតិយុត្តិគ្រឹះ​សម្រាប់​ទារក​ម្នាក់ៗ ដែលកើត​មកភ្លាម ទទួលបាន​ឈ្មោះមួ​យ និង​សញ្ជាតិមួយពីកំ​ណើត ព្រមទាំង​ទទួលបា​ននូវ​សិទ្ធិ និងការគាំ​ពារនានា​ពីសង្គម ចំ​ណែកសំ​បុត្រអាពា​ហ៍ពិពាហ៍ ជាឯកសា​រដែល​បញ្ជាក់​ពីទំនាក់ទំ​នងរ​វាងប្ដី-ប្រពន្ធដែ​លច្បាប់​បានទទួល​ស្គាល់​ជាផ្លូវកា​រផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12032 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109716 នាក់
ខែនេះ :
519746 នាក់
3 ខែនេះ :
1140638 នាក់
សរុប :
17747374 នាក់