ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការតភ្ជាប់ហេដ្ឋារច​នាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបាន ជួយឱ្យកា​រធ្វើដំ​ណើរ​ប្រជា​ពលរដ្ឋកាន់​តែងា​យស្រួល កាត់បន្ថយចំ​ណាយ និង​កាត់បន្ថយពេល​វេលាធ្វើដំណើរ បង្រួម​ខេត្ត​ក្រុងឱ្យកា​ន់តែជិតគ្នា
Mon,19 February 2024 (Time 01:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 28នាក់)


រាជធានីភ្នំពេញ៖ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបានជួយឱ្យការធ្វើដំ​ណើរប្រជាពល​រដ្ឋកាន់​តែងា​យស្រួល កាត់បន្ថយចំណា​យ និងកាត់​បន្ថយពេ​លវេលាធ្វើដំណើរ បង្រួមខេត្ត​ក្រុង​ឱ្យកា​ន់តែ​ជិតគ្នា។​ តាមរ​យៈកំណើ​ន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅទូទាំងប្រទេសកម្ពុជា បានចូ​លរួមរុញកំ​ណើន រោងចក្រ សហគ្រាស ជាច្រើ​នទៅដ​ល់បណ្ដាខេត្ត ប​ង្កើនការ​ងារ និងមុ​ខរបរ​ជាច្រើន​ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិ​បតីដ៏ខ្ពង់ខ្ពស់បើក​ការ​ដ្ឋាន​សា​ងសង់ស្ពានឆ្លង​ទន្លេ​បាសាក់ (ចា​ក់អង្រែក្រោម-ព្រែកប្រា) ដែលជាប្រភេទ​ស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧​ម៉ែត្រ មានចំ​ណុចចាប់ផ្តើម​ពីត្រើយខាងលិ​ចទន្លេបាសាក់ ស្ថិតក្នុង​សង្កាត់ចាក់​អង្រែក្រោម ខណ្ឌមា​នជ័យ និងចំណុ​ចបញ្ចប់នៅត្រើយ​ខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់​ព្រែកប្រា ខ​ណ្ឌច្បារអំពៅ ក្នុង​ភូមិសាស្រ្តរាជ​ធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០​២៤​ នេះ។

ក្នុងនោះសម្ដេចធិបតី​បានបញ្ជាឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញពិ​និត្យលទ្ធភា​ពជាមួយវិស័យឯ​កជន និងប្រជាពលរដ្ឋម្ចាស់ដី ដើម្បីអាចបើ​កផ្លូវត្រង់​ចំណុចស្ពាន​ឆ្លងទន្លេបាសាក់ (ចាក់អ​ង្រែក្រោម-ព្រែកប្រា) ដោយធ្វើយ៉ាងណាអា​ចឱ្យពលរដ្ឋធ្វើ​ដំណើរត្រង់​ទៅចំផ្លូវជាតិ​លេខ១​តែម្ដង ដើម្បីផ្ដល់ភាពកាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលន​យោបា​យក​សាងហេដ្ឋារ​ចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជា​អាទិ​ភាពទីពីរដែលរាជរដ្ឋាភិបាល​បានយកចិត្តទុកដា​ក់ និងដាក់ចេញក្នុងគោលនយោបាយ និងយុទ្ធ​សាស្រ្ដជា​តិ បន្ទាប់​ពីមនុស្ស។ សម្តេចបន្តថា​គម្រោង​សា​ងសង់ស្ពាន​ពីផ្សារចាស់ទៅ​អរិយក្សត្រ និង​ស្ពាន​ដែលធំ​ជាងគេនៅ​ខេត្តក្រចេះ ពេ​លនេះកំពុងសិ​ក្សាដើម្បីឈានទៅ​ធ្វើការសាងសង់នា​ពេលខា​ងមុខ។ការបង្កើនកា​រស្ថាប​នាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺដោ​យសា​រមានកំណើន​ប្រជាជន និង​សេដ្ឋកិច្ចជា​តិ រីកចម្រើន ដែលទាមទារ​ឱ្យមាន​ការពង្រីក​ការសាងស​ង់​បន្ថែម។សម្តេច​ធិបតីបន្តថា បច្ចុប្បន្នប្រជា​ពលរដ្ឋនៅក្នុងរាជធានី​ភ្នំពេញ គិតទាំង​ប្រជាពល​រដ្ឋរ​ស់នៅអចិន្រ្ដៃ​យ៍ និងប្រជា​ពលរដ្ឋ​មកប្រ​កបការងារពីបណ្ដា​ខេត្តសរុបមា​នជា​ង ៣ លាននាក់ ដូច្នេះ​ការដោះស្រា​យបញ្ហាចរាចរណ៍​គឺត្រូវគិ​តគូរមិន​អាចរងចាំបានទេ។ បញ្ហាចរាចរណ៍នេះ ត្រូវបាន​គិតគូរតាំ​ងពីអាណត្តិមុនដោ​យសម្ដេច​តេជោ ហ៊ុន សែន ដូច្នេះមិនត្រូវ​រងចាំទៀត​ទេគឺត្រូវការ​ដោះស្រាយបញ្ហ​នេះតាមរយៈ​ការបង្កើន​សមត្ថភា​ពមធ្យោបាយដឹកជញ្ជូនសាធារណៈ, ការបើ​កផ្លូវក្រ​វា​ត់ក្រុង និងមធ្យោបាយ​ក្រោមដី (រថភ្លើងក្រោមដី) និងលើអាកាស (រថភ្លើងលើ​អាកាស)។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា កន្លងមកនេះ មិ​ត្តចិ​នបានជួយសាងសង់​ស្ពានធំៗឆ្លង កាត់ទន្លេនៅកម្ពុជា បានចំនួន ១៦ ស្ពានរួចហើយ។​ ចិន គឺជាប្រទេសដែលឈរនៅលំដាប់ទី១ ដែលបានផ្ដ​ល់ឥណទាន និងជំនួយផ្សេងៗ ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ពន្ធ(ស្ពាន, ផ្លូវ,...) នៅកម្ពុជា។ក្នុងឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឱ្យត្រៀមមធ្យោ​បាយដឹ​ក​ជញ្ជូន និងទឹ​កសុទ្ធ សម្រាប់ជូន​បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ទៅលេងស្រុកកំណើត ក្នុងឱកាសពិ​ធីបុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិ​ខែ្មរនា​ពេលខាងមុខ។

ទន្ទឹមនោះសម្ដេចធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាឱ្យបន្តការត្រួតពិនិត្យ និ​ងរឹតបន្ដឹងច្បាប់ចរា​ចរណ៍បន្ថែមទៀត ជាពិ​សេសករ​ណីត្រួតពិនិត្យគ្រឿងស្រវឹងនៅតាមរាជធានី ខេត្ត។​ សម្ដេចស្នើឱ្យប្រជា​ពលរដ្ឋស្វ័យម្ចាស់ការ​លើការ​បើកបរ ត្រូវបើ​កបរដោយប្រុងប្រយ័ត្ន។ សម្ដេចធិបតីបានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយបញ្ហាចរាចរណ៍នៅកម្ពុជា បច្ចុប្បន្ន ច្រើន​ជាងអ្នកស្លា​ប់ដោយសង្គ្រាម និងគ្រាប់មីនទៅទៀត។​ សម្ដេចធិបតីបានស្នើដល់អ្ន​កបើកបរ​បង្កគ្រោះថ្នាក់​ចរាចរណ៍ កុំគេចវេះ និងត្រូវចូលខ្លួនមកទទួលខុសត្រូវលើកំហុសរបស់ខ្លួន។​ សម្ដេចធិប​តី បានអំពា​វនាវដល់អ្នកបើក​បរយាន​យន្តទាំ​ងអស់ សូម​បើកបរ​គោរពតា​មច្បាប់ចរាចរណ៍​ ដើម្បីបញ្ចៀសកុំឱ្យមានទុក្ខ​សោកដល់ក្រុមគ្រួ​សារអ្នកដទៃ បញ្ជៀស​កុំឱ្យអ្នក​ដទៃស្រក់​ទឹកភ្នែក ដោ​យសារ​ការបើកបរមិន​គោរពច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12260 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109944 នាក់
ខែនេះ :
519974 នាក់
3 ខែនេះ :
1140866 នាក់
សរុប :
17747602 នាក់