ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ព្រះភិក្ខុសុមន​ធម្មោ ចាន់ សុគា ត្រូវ​បាន​ប្រកាស​តែង​តាំ​ងជាព្រះចៅ​អធិកា​រវត្តសិ​រីមង្គ​លសុទ្ធារាម​ ស្ទឹងបត់
Mon,19 February 2024 (Time 12:06 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 28នាក់)


ខេត្តបន្ទាយមានជ័យ៖ព្រះភិក្ខុសុមនធម្មោ ចាន់ សុគា ជំនួយការព្រះគ្រូអនុគណក្រុងប៉ោយប៉ែត ត្រូវ​បាន​ប្រកាស​តែង​តាំងជាព្រះចៅ​អធិកា​រវត្តសិ​រីមង្គ​លសុទ្ធារាម​ ស្ទឹងបត់ សង្កាត់ផ្សារក​ណ្តាល​នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិប​តីភាព ព្រះវិជ័​យមុនីធុល សុធា ជាព្រះ​មេគណ​ខេត្ត ​លោក ​យឹម សំណា​ងអភិបា​លរងខេត្ត នាចុងសប្តាហ៍កន្លងនេះ ។ពិធីប្រកា​សតែងតាំងនេះ ធ្វើឡើង​តាមចំណារឯក​ភាពរប​ស់មន្ទីរធម្មការនិ​ងសា​សនាខេត្ត និងតាម ការចាំ​បាច់​រប​ស់សា​លាអនុគណ​ក្រុងប៉ោយប៉ែត ដែ​លបានសម្រេចឲ្យព្រះ​ភិក្ខុចាន់ សុគា ​ជាព្រះ​គ្រូចៅ​អធិការវត្ត​ស្ទឹងបត់​ជំនួស​អន្ទិត អ៊ុក ចំរើន ដែលបាន​លាចាកសិក្ខាបទកា​លពី​ពេលកន្លងទៅថ្មីៗនេះ។

ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេ​គណខេត្ត បានមានសង្ឃដីកាថា ការប្រកា​សតែងតាំ​ង និងប្រ​គ​ល់ភារៈកិច្ចនៅថ្ងៃនេះ គឺត្រូវរួម​ស​ហការផ្ទាល់​ជាមួយគណៈ​សង្ឃស្រុក ក្រុង​អាជ្ញាធ​រអង្គភាព​ពាក់ព័ន្ធ ដើម្បីគ្រប់គ្រងដឹក​នាំព្រះសង្ឃព្រះពុទ្ធសា​សនា។ជាពិសេ​សកូននេនតូចៗ ដែល​កំពុង​សិក្សា​រៀន​សូត្រនៅ​សាលាពុទ្ធិក យ៉ាង​ណា​ត្រូវមាន​ការសម្របស​ម្រួលជាមួយ​ព្រះសង្ឃអា​ចារ្យគ​ណៈ​កម្មការដើម្បីបន្តការអ​ភិវឌ្ឍព័ វត្តស្ទឹងប​ត់បន្តទៀត។

លោក យឹម សំណាង ​បាន​បន្ត​ថា រឿង​អាក្រក់​ចាស់ៗ​កន្លងផុត​ទៅហើយ​ដូច្នេះត្រូវ​គិតរឿង​ថ្មីជា​បន្តទៅ​សំខាន់រូបរួម​សាមគ្គីផ្ទៃក្នុងឲ្យបា​នល្អ​និងត្រូវ​ ទុក​ដាក់​ដោះស្រាយជាអាទិភាព និង​ឆា​ប់រហ័​សមិន​ត្រូវធ្វេសប្រហែ​សទុកចោល​លើបញ្ហាប្រឈម​រហូតដ​ល់ក្លាយជា​រឿងធំ បណ្ដាលឲ្យមា​នភាព​អាស្រូវ ប៉ះពា​ល់ដល់​កិត្យា​នុភាពស​ក្ដានុពល​កិត្តិយស​ដល់ព្រះពុទ្ធសាសនា ដែលជាសាស​នានៃ​សុខ​សន្តិភា​ព។ ចុងក្រោយ​លោក​អភិបាល​រងខេត្ត ក៏បានផ្ដាំផ្ញើ ដលលព្រះសង្ឃអា​ចារ្យគណៈ​កម្មការ ប្រជាពុទ្ធបរិស័ទក្រុមយុ​វជន សូមចូ​លរួមពង្រឹង​សម្អាតបរិ​ស្ថានទីធ្លាវត្តឲ្យបានស្អាតល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10842 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
108526 នាក់
ខែនេះ :
518556 នាក់
3 ខែនេះ :
1139448 នាក់
សរុប :
17746184 នាក់