ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះសំណេះសំ​ណាលសួរសុខទុក្ខក្រុ​មប្រឹក្សាឃុំទាំង៤ ក្នុងស្រុកសា​លា​ក្រៅ ដើម្បីពង្រឹងប្រសិទ្ធិភាព​ការងារ បម្រើ​សេវាសា​ធារណៈនានាជូនប្រជា​ពលរដ្ឋ
Sat,17 February 2024 (Time 12:29 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 31នាក់)


ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អម​ដំ​ណើ​រដោយ​ក្រុមការ​ងារ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២​០២៤ បានអញ្ជើញចុះសំ​ណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សា​ឃុំទាំង៤ ក្នុងស្រុកសាលា​ក្រៅ ដើម្បីពង្រឹងប្រសិទ្ធភាពការងា​រ ក្នុងការបម្រើសេ​វ៉ាសាធារណៈនានា ជូនប្រជា​ពលរដ្ឋនៅមូលដ្ឋាន ។

លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើកឡើងថា៖ ក្រុមប្រឹ​ក្សាឃុំ/​សង្កាត់ ដែល​បោះឆ្នោតជ្រើសរើសឡើង ពីប្រជាព​លរដ្ឋ គឺមានស្វ័យភាពក្នុងការដឹកនាំ គ្រប់គ្រង កា​រអភិវ​ឌ្ឍន៍មូលដ្ឋានក៍ពិ​តមែន តែក្រុមប្រឹក្សាជាផ្នែកមួ​យនៃ​អំណាច​ប្រតិបត្តិរបស់រដ្ឋ ដូច្នេះក្នុងន័យ​នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវអនុវត្តតា​មរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាននានា ដែលមានជា​ធរមាន ជាពិសេសច្បាប់​ស្តីពីការគ្រប់គ្រង​រដ្ឋបាលឃុំ សង្កាត់ និងស្រប​ទៅតាមសេចក្តីណែនាំ​របស់ក្រសួងមហាផ្ទៃ ។

លោកជំទា​វអភិបាលខេត្ត បានមានប្រសាសន៍​បញ្ជាក់ថា៖ ការបោះឆ្នោត​ជ្រើសរើសក្រុ​មប្រឹក្សានៅ​ថ្នា​ក់ឃុំ-សង្កាត់ នាពេលកន្លងទៅ គឺជាការជំរុញកិច្ចដំណើ​រការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិ​សហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ​ដែលកំណែទម្រ​ង់នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកា​រលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាម​គោលការណ៍​អភិវឌ្ឍតាមបែបប្រ​ជាធិប​តេយ្យ​នៅថ្នាក់​មូលដ្ឋាន ដូច្នេះក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់ត្រូវប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តការងារ ដើម្បីសម្រេចបាន នូវគោលបំណងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បានដាក់ឲ្យប្រើប្រាស់ជា​ផ្លូវការ នូវកម្មវិធីជាតិ សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ។

នៅក្នុងឱកាសនោះផងដែរ ​លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនទាំងអស់ ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុក​ចោលនោះ​ទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួ​កនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំ ដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជា​តំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតប​ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈាន​ឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួម​អនុវត្តនូវគោ​ល​នយោបាលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលស​ម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9065 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106749 នាក់
ខែនេះ :
516779 នាក់
3 ខែនេះ :
1137671 នាក់
សរុប :
17744407 នាក់