ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមទេសរដ្ឋមន្ត្រី ​អុី ឈាន ប្រកាសសមាស​ភាពក្រុមការងារ​រាជរដ្ឋាភិ​បាល​ចុះមូលដ្ឋាន​ខេត្តប៉ៃ​លិន
Sat,17 February 2024 (Time 11:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)


ប៉ៃលិន៖ ឯកឧត្តម ​អុី ឈាន ទេសរដ្ឋមន្រ្តី និងជាប្រធា​នក្រុមកា​រងាររាជ​រដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តប៉ៃលិន បាន​ស្នើដល់ក្រុមការ​ងាររាជរដ្ឋាភិ​បាលចុះ​មូលដ្ឋាន​ខេត្ត ត្រូវយ​កចិត្តទុកដា​ក់ អនុវ​ត្តតួនាទី និងភា​រកិច្ចរបស់ខ្លួន ផ្តល់​កិច្ចសហ​ការ, ការគាំទ្រ និងការ​សម្របស​ម្រួលដល់​ការបំពេញ​ភារកិច្ចរបស់​រដ្ឋបា​លថ្នាក់ក្រោមជាតិ, អាជ្ញាធរ និងកងក​ម្លាំងមាន​សមត្ថកិច្ច សំដៅបម្រើ​ប្រជាពល​រដ្ឋឱ្យបានល្អ ប្រក​បដោយស្មារតី​ទទួលខុសត្រូវខ្ពស់។

ឯកឧត្ត​មទេស​រដ្ឋមន្ត្រី បានមានប្រ​សាសន៍​ស្នើបែប​នេះ​ក្នុងពិ​ធីប្រកាសស​មាសភាពក្រុ​មការងាររា​ជរដ្ឋាភិបាល​ចុះមូលដ្ឋានខេ​ត្តប៉ៃលិន នាព្រឹកថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្ត ដោយ​មានកា​រអញ្ជើញចូលរួមពីសំ​ណាក់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត, ឯកឧត្តមប្រ​ធានក្រុម​ប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទា​វ ជាសមាជិកក្រុមការងារ មកពីបណ្តាក្រសួង​ស្ថាប័ននានា ។

ឯកឧត្តម ​អុី ឈាន បានមានប្រសាសន៍ប​ញ្ជាក់ថា៖ ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើកា​រជាមួយ​គ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ ​និងមានភាពម្ចាស់ការ ហើយចាំ​បាច់ត្រូវ​ចុះដល់មូល​ដ្ឋាន តាមខ្នងផ្ទះប្រជាព​លរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ​ បញ្ហាប្រឈមពិតប្រាកដ របស់​ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត​ រួមគ្នាដោះស្រាយជូនប្រជាព​លរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្រប​តាមគោ​លនយោបា​យអាទិភាពរបស់​រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកា​សនោះផ​ងដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បា​នមានប្រសាសន៍ផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ កងកម្លាំងប្រដាប់អាវុធ ត្រូវបន្តយ​កចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោ​បាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ព្រមទាំងការលើ​កកម្ពស់ការផ្តល់​សេវាសាធារណៈ ប្រកប​ដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ឆ្លើយ​តបទៅ​នឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែ​លប្រទេ​សជាតិយើ​ងកំពុងមានកា​ររីកចម្រើនយ៉ា​ងរហ័ស ដើម្បីធានាថា ប្រជា​ពលរដ្ឋគ្រប់រូប ទទួលបា​នសេវារដ្ឋបា​លគ្រប់​ប្រភេទ កាន់​តែងាយស្រួល និងកាន់តែឆាប់ ជាពិសេសត្រូវបន្តជំរុញ​ការអ​នុវត្តគោ​លនយោបាយ «ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់​ការចូលរួមបង្ការ ទ​ប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឱ្យកា​ន់តែមាន ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដូចជា៖ សកម្មភា​ពលួច ឆក់ ប្លន់ ការប្រើប្រាស់ និង ការជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូ​រមនុស្ស ការជម្រិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង សកម្ម​ភាព​ក្មេងទំនើង ជាដើម។

សូមបញ្ជាក់ថា៖ ក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តម ​អុី ឈាន ទេសរដ្ឋមន្រ្តី និងជាប្រធា​នក្រុមការ​ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការសួរ សុខទុក្ខ​ពីសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិត​ខំប្រឹងប្រែងរ​បស់រា​ជរដ្ឋាភិបាលក្នុងកា​រអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបាន​ដាក់​ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងកា​របង្កើតក្រុមកា​រងារចុះមូលដ្ឋាន ដើម្បីបម្រើផ​លប្រយោជ​ន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9053 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106737 នាក់
ខែនេះ :
516767 នាក់
3 ខែនេះ :
1137659 នាក់
សរុប :
17744395 នាក់