ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កងរាជអាវុធ​ហត្ថខេត្តបន្ទាយមា​នជ័យ បញ្ជូនជន​សង្ស័យ​៨នាក់ ទៅតុលាការពាក់ព័ន្ធករណី ប្រើ​ប្រាស់​ដោយខុសច្បាប់​នូវសារ​ធាតុញៀន
Fri,16 February 2024 (Time 03:45 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 34នាក់)


(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានក​ងរាជអាវុ​ធហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំដោយលោក វរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលវេលា​ម៉ោង២៣និង៣០នាទី ថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះប្រតិប​ត្តិការបង្រ្កា​បករណី​ប្រើប្រាស់ ដោយខុស​ច្បាប់នូវសា​រធាតុញៀន ដោយឃាត់ខ្លួនជ​នសង្ស័យចំនួន​០៨នាក់ រួមមានៈ
១-ឈ្មោះ គង់ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ននៅ​ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ។
២-ឈ្មោះ ភ្លឺ វីរ៉ា ហៅ បូរ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
៣-ឈ្មោះ ផល សុផាត ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត ។
៤-ឈ្មោះ សុវណ្ណ ធៀន ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
៥-ឈ្មោះ វុធ រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
៦-ឈ្មោះ ណែត ប៊ុនណាត់ ហៅ ដំ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
៧-ឈ្មោះ រីម ដារ៉ូ ភេទប្រុស អាយុ ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែត ។
៨-ឈ្មោះ គាំ ដុល្លា ហៅ អាឡា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរដឹ​កជញ្ជូនអាហារ បច្ចុប្បន្ននៅ​ភូមិបាលិលេ​យ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ជន​សង្ស័យទាំ​ង៨នាក់ឃា​ត់នៅចំណុ​ចភូមិ​មិត្តភា​ព សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឱ្យដឹង​ថា មុន​ឈានដ​ល់កា​របង្រា្ក​កា​លយប់ថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាន​ធ្វើការចុះ​ល្បាត​ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង រហូតដល់វេលាម៉ោ​ង២៣និង៣​០នា​ទីថ្ងៃខែឆ្នាំដដែល​ កម្លាំងបានចុះល្បាតដ​ល់ចំនុចខាងលេី ក៏បានប្រទះឃេី​ញជនសង្ស័យ​ចំនួន០៨នាក់ កំពុងប្រមូលផ្តុំគ្នាផឹកស៊ីនៅលើដងផ្លូវ មុខបន្ទប់ជួលដែលនាំឱ្យបង្ក​អសន្តិសុខនៅ​តាមដងផ្លូវ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក៏បាន​ឃាត់សួរ​នាំហើយ​បានធ្វើតេ​ស្តរកសារធាតុញៀន ក្នុងទឹកនោមជាលទ្ធផលវិជ្ជមាន(+) ទាំង០៨នាក់។ បន្ទាប់ម​កកម្លាំងមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់ នាំមកកា​ន់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ដើម្បីចា​ត់ការតាមនីតិវិធី ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង៨នាក់ បានឆ្លេីយសារភាពថា ពួកខ្លួនពិត​ជា ប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់​ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារ​ប្រឆាំងគ្រឿ​ងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កង​រាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11586 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109270 នាក់
ខែនេះ :
519300 នាក់
3 ខែនេះ :
1140192 នាក់
សរុប :
17746928 នាក់