ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ០៣ នាក់ទៅតុលាការ​ ពាក់ព័ន្ធករ​ណី​កាន់​កាប់ ឬដឹកជញ្ជូនអាវុធ​ដោយគ្មានកា​រអនុញ្ញាត
Thu,15 February 2024 (Time 06:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 45នាក់)


(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំ​ដោយ​លោករវ​សេនីយ៍​ត្រី នួន នីណារ៉ូ ​មេបញ្ជាការមូ​លដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យ​ចំនួន០៣នាក់ ១-ឈ្មោះ ឃឹម ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ, ២.ឈ្មោះរឺចី ណៃ(លីប) ភេទប្រុស អាយុ១៦ឆ្នាំ , ៣-ឈ្មោះ ថា សោភា ភេទប្រុស ​អាយុ១៦ឆ្នាំ ។ជនសង្ស័យទាំ​ង៣នាក់ បច្ចុប្បន្នរស់​នៅភូមិអូរនាង សង្កាត់​អូរឬស្សី ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី កាន់កាប់ ឬ ដឹកជញ្ជូនអាវុធ​ដោយគ្មានការអនុញ្ញាត ដែលបាន​ប្រព្រឹត្តកាលពីវេលាម៉ោ​ង២០និង០០​នាទី ថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០​២៤ នៅចំណុច បុរី​សា​នកូ ស្ថិតក្នុងភូមិផ្សា​រកណ្តាល ​សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង បានឱ្យដឹងថា កា​លពីវេ​លាម៉ោងកេី​តហេតុខាង​លើកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ សណ្ដា​ប់ធ្នាប់ រក្សាសុវត្ថិភាពជូនប្រជាព​លរដ្ឋនៅក្នុងភូមិ​សាស្ត្រក្រុង​ ក៏ប្រទះឃេីញ​ក្រុមក្មេងទំនេីង ដោយមា​នការសង្ស័យ កម្លាំងក៏បា​នឆែកឆេ​រទៅ​លើក្រុមក្មេ​ងទនើង​ទាំង០៣នាក់ រកឃើញមា​នកាំបិត​ខ្វែវ ប្រវែង​៣៦សង់ទីម៉ែត្រ ចំនួន០១ដើម ​ភ្លាមៗកម្លាំង​ក៏បានដកហូត និងធ្វេីការ​ឃាត់ជន​សង្ស័យទាំង០៣​នាក់​នោះភ្លាមៗ ហើ​យនាំ​មកមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ដើម្បីសួរនាំតា​មនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរនាំ​ ក្រុមក្មេងទំនេីងទាំង៣នាក់ បានសារភាពថា ពួកខ្លួនពិ​តជាបា​នលាក់ទុកកាំបិតខ្វែវក្នុងម៉ូតូដើម្បីការពារខ្លួនពិ​តប្រាកដ​មែន។ ដោយផ្អែក​លេីចម្លេីយ​សារភាព និងមានវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាង​សំណុំរឿង​បញ្ជូនមកបញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាម​នីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រា​បបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុ​វត្តតា​មនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10818 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
108502 នាក់
ខែនេះ :
518532 នាក់
3 ខែនេះ :
1139424 នាក់
សរុប :
17746160 នាក់